ជំនះលើកំពូលភ្នំ Fansipan

LAN ANH Theo VOVWORLD -
Chia sẻ

មានកំពស់៣១៤៣ម៉ែត្រ ការជំនះ លើកំពូលភ្នំ Fansipanជា
សុបិនរបស់បណ្តាមិត្តវ័យក្មេងចូលចិត្តការប្រថុយប្រថាន
និងទេសចរណ៍។នាដើមឆ្នាំ២០១៥នេះមិត្តវ័យក្មេងវៀត
ណាម១ក្រុមបាន ជំនះលើកំពូលភ្នំ នេះ។

Vovworld-ជញ្ជាំងរអិលចំណោតនិងដីភក់ មិនធ្វើឲ្យDuongVietYen និងមិត្តរបស់
គាត់ខូចទឹកចិត្តទេ។ផ្ទុយទៅវិញអ្វីៗទាំងអស់នេះមានការទាក់ទាញជាពិសេស
ទៅវិញ។Dieu Linh សមាជិកាវ័យក្មេងជាងគេក្នុងក្រុមចែករំលែកថា៖“ជាជន
វ័យក្មេង១នាក់​ខ្ញុំមានបំណង​ជំនះលើអ្វីៗទាំងអស់។នេះគឺជាការប្រថុយប្រថាន
ពេលសម្រេចឡើងកំពូលភ្នំ Fansipanដោយសារគ្មាននរណាក្នុងក្រុមមានពិសោធន៍
ក្នុងការ ឡើងភ្នំទេ។លើសពីនេះទៀតសណ្ឋានដីគឺប្លែកពីគ្នាពេលឡើងពេលខ្លះ
ចុះដោយឥតឈប់ឈរ។ខ្ញុំត្រូវបញ្ចេញកំលាំងជាប្រចាំ។     “

                     

ជំនះលើកំពូលភ្នំ Fansipan - ảnh 1
ភ្នំHoang Lien Son(រូបថត អិនធឺណែត)

Viet Yen -Dieu Linhនិងមិត្តរួមដំណើរVan Nghia ចេញដំ ណើរពីផ្លូវ​ចូលឧទ្យានជាតិ
Hoang Lien Sonដែលមាន​កម្ពស់​១៨០០​ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ។ក្នុងរយះពេល២ថ្ងៃ១
រាត្រីពួកគាត់ត្រូវឆ្លងកាត់លើកំណាត់ផ្លូវប្រវែង១៦គីឡូម៉ែត្រ។កំណាត់ផ្លូវដំបូងគឺងាយ
ស្រួលជាមួយជំរាលស្មើជ្រោះទឹកតូចៗ។ជនវ័យក្មេងទាំង៣នាក់ធ្វើដំណើរយ៉ាង
ស្រួលលើផ្លូវលំព័ទ្ឋជុំវិញដោយដើមឈើដ៍ត្រឈឹមត្រឈៃតាមសង្ខាងផ្លូវ។កាន់តែ
ឡើងខ្ពស់ទេសភាពកាន់តែល្អឆើតឆាយជាមួយដើមឈើចំណាស់ចោលម្លប់ដ៍ត្រ
ឈឹមត្រឈៃសម្រែករបស់សត្វបក្សាបក្សីនិងជ្រោះទឹកដែលហូរតាមចន្លោះថ្មក្នុង
បរិយាកាលរសៀលថ្ងៃ នៅកណ្តាលមហាព្រៃភ្នំ។ពេលខ្លះៗអ័ព្វក្រាស់រ​សាត់ចូល
ជ្រាបក្នុងផ្ទៃមុខសក់ទៀតផង។ជំហានក្លាយទៅជាធ្ងន់ជាងទៀត។ Viet Yenរៀមច្បង
នៃក្រុមដែលដើរ​មុខនាគ្រាដំបូងបានជួនកាលដើរក្រោយគេដើម្បីជួយឧបត្ថម្ភមិត្ត
រួមដំណើរនិងភ្ញៀវទេចរណ៍ផ្សេងៗទៀត។Viet Yenចាត់ទុកថា៖“ សុខភាពជាកត្តាដ៍
សែនសំខាន់ប៉ុន្តែឆន្ទះនិងការប្តេជ្ញាចិត្តមានលក្ខណះសម្រេចកំណត់។ខ្ញុំបានមើល
ឃើញអ្នករួមដំណើរ១នាក់ដ៍ស្គមស្តើងមានអាយុច្រើនបើប្រៀបនឹងខ្ញុំតែនៅប្តេជ្ញា
ឡើងភ្នំ។ខ្ញុំរំពឹងគិតថា៖ត្រូវឡើងឲ្យបានដល់កំពូលភ្នំ Fansipanគប្បីឈ្នះលើខ្លួនឯង។  “


​​​​​​​​​​​​​​                            

ជំនះលើកំពូលភ្នំ Fansipan - ảnh 2

កំពូលភ្នំ Fansipan(រូបថត អិនធឺណែត)

ការឡើងគឺលំបាកដូចច្នេះក្តីប៉ុន្តែសមាជិកក្រុមទាំងឡាយបានគយគន់បរិយាកាស១ដ៍
រហោស្ថានធំសម្បើមនៃព្រៃភ្នំHoang Lien Son។ទេសភាពផ្លាស់ប្តូរជាបន្តបន្ទាប់។Dieu Linhសប្បាយរីក​រាយដោយឈរមុខសមុទ្រពពក១។គាត់ចែករំលែកថា៖“ជនគ្រប់រូប
ជានិច្ចកាលនិយាយដល់ការប្រមាញ់ពពក។លើផ្លូវធ្វើដំណើរខ្ញុំ មើល ឃើញ សមុទ្រ
ពពក១ នៅខាងក្រោយខ្នងខ្លួន ឯង។ខ្ញុំចង់ស្រែកថា៖អាទិទេពអើយខ្ញុំ​បានមើលឃើញ
 សមុទ្រពពកហើយ។ ខ្ញុំ​ចូលចិត្តហោះលើ សមុទ្រពពកនេះ ។“
ទោះបីជាហាត់កីឡាជារឿយៗក្តីប៉ុ​ន្តែTran Van Nghiaឃើញថា៖អ្វីៗដែលគាត់ទើបនឹង
បានសង្កេតឃើញគឺខុសប្លែកពីនឹងអ្វីៗដែលគាត់នឹកស្មាន។Tran Van Nghiaឲ្យដឹងថា៖
“ការឡើងភ្នំមិនខុសប្លែកពីនឹងអ្វីៗដែលខ្ញុំធ្លាប់គិតគូទេ។ក្រៅពីការខិតខំប្រឹងប្រែងនិង
ស្មារតីក្រុមនិងការលើកទឹកចិត្តមានប្រយោជន៍។ពីចង្កេះភ្នំនេះទៅ ចង្កេះភ្នំនោះ
ទេសភាព​ធម្មជាតិផ្លាស់ប្តូរយ៉ាងច្រើន។ពេលឡើងកំពស់២៨០០ម៉ែត្រខ្ញុំឃើញនឿយ
ហត់។ពេលរាត្រីជ្រៀសជ្រេអាកាសធាតុគឺចុះត្រជាក់ណាស់ ។     “
នៅ កំពូលភ្នំ Fansipanនៅកណ្តាលមេឃនិងដីមនុស្សហាក់ដូចជាតូចប៉ុន្តែមោទនះ
ដោយសារជំនះ លើកំពូលភ្នំខ្ពស់ជាងគេនៅវៀតណាម។ភាពនឿយហត់ទាំងប៉ុន្មាន
រសាត់បាត់ទៅអស់ត្រឹមតែមានក្តីសោមនស្សរីរាយពិបាកព័ណនាបានគឺជំនះលើកំពស់៣១៤៣ម៉ែត្រ៕

ប្រតិកម្មទៅវិញ