ខេត្ត Binh Duong ជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍

Chia sẻ
(VOVWORLD) - នារយៈពេលកន្លងទៅ ទោះបីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែ ខេត្ត Binh Duong នៅតែមានការខិតខំប្រឹងប្រែងជាច្រើនក្នុងការជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរ។ តាមរយៈសកម្មភាព ទាំងនេះ រូបភាពទេសចរណ៍នៃខេត្ត Binh Duong ត្រូវបានភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្តចាប់អារម្មណ៍ ហើយតាមនោះជួយសម្រួលដល់ការជំរុញសកម្មភាពផ្សព្វផ្សាយ និងពន្លឿនទេសចរណ៍ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរអញ្ជើញមកកាន់ខេត្ត Binh Duong ផងដែរ។
 
 
ខេត្ត Binh Duong ជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ - ảnh 1សមាគមទេសចរណ៍ខេត្តBinh Duong បានស្វាគមន៍ក្រុមភ្ញៀវទេសរណ៍អញ្ជើមកទស្សនា (រូបថត៖ កាសែត Binh Duong អនឡាញ)

ដោយមានទីតាំងអំណោយផល ពោលគឺមានចម្ងាយពីមជ្ឈមណ្ឌលទីក្រុងហូជីមិញប្រមាណ ៣០ គីឡូម៉ែត្រតែប៉ុណ្ណោះ ខេត្ត Binh Duong អាចតភ្ជាប់យ៉ាងងាយស្រួលជាមួយទីក្រុងធំៗ និងប្រទេសដទៃទៀតក្នុងតំបន់។ ជាពិសេសភូមិសាស្ត្រខេត្តគឺជាចំណុចប្រសព្វនៃទន្លេចំនួន ៣ គឺទន្លេ Saigon ទន្លេ Dong Nai និងទន្លេ Be ដោយបង្កើតឡើងទេសភាពធម្មជាតិដ៏ស្រស់បំព្រង សួនផ្កាបៃតង ដោយសក្តិសមនឹងប្រភេទទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយ។ លោក Nguyen Thanh Phong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Duong បានឲ្យដឹងថា៖ “លក្ខខ័ណ្ឌនៅចំពោះមុខសម្រាប់វិស័យទេសចរណ៍ខេត្ត Binh Duong អភិវឌ្ឍន៍គឺមានទីតាំងភូមិសាស្ត្រអំណោយផល នៅក្បែរទីក្រុងធំៗ ។ ដោយស្ថិតនៅផ្លូវជាតិសំខាន់ៗ បានជាភ្ញៀវទេសចរអាចមកកាន់ខេត្ត Binh Duong យ៉ាងងាយស្រួល។ ទាក់ទងនឹងវិស័យទេសចរណ៍នៅខេត្ត Binh Duong នោះ នារយៈពេលកន្លងទៅ គឺមានការអភិវឌ្ឍ ដោយទាក់ទាញបរិមាណភ្ញៀវទេសចរអញ្ជើញមកទស្សនាខេត្ត Binh Duong យ៉ាងច្រើនកុះករ។ លើលពីនេះទៅទៀត ខេត្ត Binh Duong ក៏មានកេរដំណែលវប្បធម៌ រមណីដ្ឋានចំការផ្លែឈើមួយចំនួនផងដែរ”។

ដើម្បីអនុវត្តបនីយកម្មការតភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍ជាមួយខេត្ត ក្រុងនានានៅតំបន់ណាមបូខាងកើតនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Duong បានបន្តសម្របសម្រួលជាមួយទីភ្នាក់ងារទេសចរណ៍នានាដើម្បីធ្វើអាជីវកម្ម និងអភិវឌ្ឍន៍បណ្ដាញទេសចរណ៍ផ្លូវទឹកតាមដងទន្លេ Sai Gon និងទន្លេ Dong Nai ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្ត Binh Duongជាពិសេសគឺភ្ញៀវទេសចរណ៍អន្តរជាតិ។ ទន្ទឹមនឹងនោះ ធ្វើអាជីវកម្មលើមណ្ឌលទេសចរណ៍ដែលមានស្រាប់ ក៏ដូចជាកេរ្កិ៍ដំណែលប្រវត្តិសាស្រ្តវប្បធម៌ ទស្សនាភូមិរបរប្រពៃណី ទេសចរណ៍ខាងវិញ្ញាណទេសចរណ៍កីឡាលំដាប់ខ្ពស់ជាដើម។ លោក Nguyen Thanh Phong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Duong បានឲ្យដឹងថា៖ “មកដល់បច្ចុប្បន្ននេះ ខេត្តបានចេញផ្សាយផែនការជាក់លាក់សម្រាប់កម្មវិធីនេះហើយ។ យើងខ្ញុំបានកសាងគោលដៅមកដល់ និងទួរទេសចរណ៍នានា ដោយធានាបរិមាណភ្ញៀវទេសរអញ្ជើញមកទស្សនា ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសេវាកម្ម ពង្រីកតម្លៃកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌នៅក្នុងភូមិសាស្ត្រខេត្ត។ ក្រៅពីនោះ យើងខ្ញុំក៏បានអំពាវនាវឱ្យធ្វើសង្គមនីយកម្មការវិនិយោគលើវិស័យទេសចរណ៍ផងដែរ” ។

ខេត្ត Binh Duong ជំរុញខ្លាំងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ - ảnh 2មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Duong សហការជាមួយភ្នាក់ងារទេសចរណ៍ ដើម្បីអភិវឌ្ឍផ្លូវទេសចរណ៍តាមដងទន្លេ (រូបថត៖ កាសែតទេសចរណ៍)
ទេសចរណ៍សុខភាពក៏ជានិន្នាការបច្ចុប្បន្ននេះផងដែរនៅពេលដែលតម្រូវការរបស់ភ្ញៀវទេសចរកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សម្ព័ន្ធក្រុមហ៊ុនសណ្ឋាគារ Becamex Hospitality Binh Duong ក៏បានដាក់ឲ្យដំណើរការសេវាកម្មទេសចរណ៍មួយចំនួន ដូចជាអាងហែលទឹកនៅកណ្ដាលវាល បន្ទប់ហាត់ប្រាណ ទំនើប កន្លែងសូណា ភោជនីយដ្ឋាន Tastes ដែលមានមុខម្ហូប ភេសជ្ជៈបំប៉នជាដើម។ លោក Nguyen Ngoc Thach នាយកផ្នែកធ្វើអាជីវកម្ម និងទីផ្សារនៃ សម្ព័ន្ធក្រុមហ៊ុនសណ្ឋាគារ Becamex Hospitality Binh Duong បានឲ្យដឹងថា៖ “យើងខ្ញុំមានកម្មវិធីហាត់ Yoga ដោយឥតគិតថ្លៃ កម្មវិធីជិះកង់ និងកម្មវិធីអំពីម្ហូបអាហារ សុខភាព និងម្ហូបអាហារបំប៉នសុខភាព។ ក្រៅពីនោះយើងខ្ញុំក៏បានធ្វើឱ្យប្រសើរឡើងនូវសណ្ឋាគារសម្រាប់ភ្ញៀវ VIP និងមានសកម្មភាពដែលមានលក្ខណៈស្និទ្ធិស្នាលជាមួយបរិស្ថានធម្មជាតិ ដូចជាការវិនិយោគលើគម្រោងថាមពលពន្លឺព្រះអាទិត្យជាដើម។ លើសពីនេះ យើងក៏មានសកម្មភាពអំពីបរិស្ថាន និងផែនការពង្រីកគម្រោងធ្វើអាជីវកម្មរបស់សណ្ឋាគារផងដែរ”។

ដោយមានការតម្រង់ទិសដៅទាំងនេះ វិស័យទេសចរណ៍ ខេត្ត Binh Duong កំពុងពង្រឹងការអនុវត្តគោលការណ៍សង្គមភាវូបនីយកម្មក្នុងការផ្សព្វផ្សាយ ជំរុញទេសចរណ៍ក្នុងប្រទេស ហើយផ្សព្វផ្សាយ និងពន្លឿនទេសចរណ៍ទៅកាន់បរទេសជាបណ្ដើរៗ ជាពិសេសគឺបណ្ដាប្រទេសក្នុងប្លុកអាស៊ាន កសាង និងអភិវឌ្ឍន៍ពាណិជសញ្ញាទេសចរណ៍ ដោយផ្សារភ្ជាប់ជាមួយរូបភាពមនុស្សនៅខេត្ត Binh Duong ដ៏រួសរាយរាក់ទាក់ ស្រឡាញ់ភ្ញៀវទេសចរ ក៏ដូចជាជំរុញការតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយខេត្ត ក្រុងនានានៅទូទាំងប្រទេស ក្នុងការទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាខេត្ត Binh Duong ផងដែរ៕

ប្រតិកម្មទៅវិញ