Vovworld-ចំណាប់អារម្មណ៍ដំបូងរបស់ភ្ញៀវទេសចរពេលមកដល់Phu Quocគឺពណ៏
ដ៍ខៀវស្រងាត់ត្រជាក់ភ្នែកគ្របដណ្តប់លើកោះនេះ។នោះគឺជាពណ៏ខៀវរបស់មេឃដើមឈើនិងទឹកសមុទ្រ។មកដល់ទីនេះភ្ញៀវទេសចរនឹងបានលង់ខ្លួនក្នុងទឹកថ្លាឆ្វង់
គួរគយគន់សមុទ្រខៀវល្វឹងល្វើយនិងហាលកំដៅលើវាលខ្សាច់ម៉ត់ខៃនិងស្របយក
ខ្យល់ពីសមុទ្រ។និងឆ្នេរSaoជាការជ្រើសរើសដំបូងរបស់ភ្ញៀវទេសចរដែលមកដល់
ទីនេះ។
ឆ្នេរSaoស្ថិតនៅភាគខាងត្បូងនៃកោះPhu Quoc។ខ្សាច់នៅទីនេះសដូចកញ្ចក់។ពេល
មកកំសាន្តនៅទៅនេះភ្ញៀទេសចរបរទេសជាច្រើនចូលចិត្តហាលកំដៅលើឆ្នេសមុទ្រ
ពេញ ១ថ្ងៃ។គេប្រៀបប្រដូចឆ្នេរសមុទ្រនៅទីនេះដូចគ្នាឆ្នេរសមុទ្រនៅ Hawai និង
Bali(ឥណ្ឌូនេស៊ី)។បណ្តជនធ្វើទេសចរណ៍នៅ Phu Quoc អោយដឹងថា៖នឹងធ្វើអាជីវកម្ម
អោយអស់សក្តានុភាពក្នុងបំណងផ្តល់មកការទាក់ទាញសំរាប់ភ្ញៀវទេសចរណ៍។លោក
Phung Xuan Maiនាយកសណ្ឋាគារ Sai Gon-Phu Quoc អោយដឹងថា៖“ យើងខ្ញុំប្រមូលផ្តុំ
ធ្វើអាជីវកម្មបណ្តាផលិតផលទេសចរណ៍បរិស្ថានដូចជាមួជទឹក ស្ទួចត្រីមឹកនិងនេសាទ។
លើព្រៃ យើងខ្ញុំរៀបចំទួរទេសចរណ៍ប្រថុយប្រថាននិងឡើងភ្នំ។ “
|
សមុទ្រPhu Quoc(រូបថតVNA) |
ក្រៅពីឆ្នេសមុទ្រនោះភូមិនេសាទ Ham Ninh ជាកន្លែងទាក់ទាញ១ចំពោះភ្ញៀវទេស
ចរណ៍។ទៅមុខជាសមុទ្រនិងនៅខាងក្រោយជាព្រៃភ្នំ ភូមិនេសាទHam Ninhនៅរក្សា
បានភាពរហោស្ថានដ៍ដែល។ដើរកំសាន្តភូមិ១ជុំ ភ្ញៀវទេសចរយល់បានជីវភាពរស់
នៅរបស់ប្រជាជនលើកោះពេជ្រនេះ។ស្តីពី Phu Quocមិនអាចមិននិយាយដល់ទឹកត្រី
បានឡើយ។ទឹកត្រីPhu Quocមានរស់ជាតិខ្ពស់និងក្រអូបឈ្ងុយណាស់។លោកស្រី
Dang Thi Gai ជាភ្ញៀវទេសចរ១រូបដែលវិលត្រឡប់មកពីPhu Quocអោយដឹងថា៖“ ក្នុងដំណើទស្សនកិច្ចPhu Quocលើកនេះ ខ្ញុំបានទៅទស្សនាក្រុមហ៊ុនកែច្នៃទឹកត្រី១។ខ្ញុំបានទៅមើលបច្ចេកវិជ្ជា កែច្នៃទឹកត្រីនិងបានជិះនាវាទៅលំហរសមុទ្រទៀតផង។
សមុទ្រPhu Quocគឺស្អាតណាស់។នេះជាដំណើរទេសចរណ៍១ដ៍អស្ចារ្យ។ “
សោភណ្ឌភាពស្អាតនិងផលិតផលពិសេសរបស់Phu Quocគឺដោយសារធម្មជាតិប្រទាន
អោយបណ្តាផលិតផលនៅទីនេះគឺសម្បូបែបណាស់និងមានគុណភាពខ្ពស់ជាពិសេស
គឺម្រេចនិងដើមម្រេចជាដើមមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់មនុស្សនៅទីនេះ
បានឡើយ។លោក Pham VanMinhអ្នកកោះPhu Quoc១នាក់អោយដឹងថា៖“ដើមម្រេច
មានវត្តមានលើកោះបានជាង១០០ឆ្នាំហើយ។ដីធ្លីនិងធាតុអាកាសនៅទីនេះគឺសមស្រប
ទៅនឹងដើមម្រេច។“
|
ត្រីកែច្នែទឹកត្រីPhu Quoc
(រូបថត VOV) |
មិនត្រឹមតែជាកន្លែងដែលផ្គត់ផ្គង់ផលិតផលពិសេសប៉ុណ្ណោះទេថែមទាំងចម្ការម្រេច
Phu Quocនៅជាកន្លែងទស្សនាពេញនិយមរបស់ភ្ញៀវទេសចរទៀតផងគយគន់ចម្ការ
ម្រេចខៀវស្រងាត់ភ្ញៀវទេសចរសុទ្ឋតែមានអារម្មណ៍ជ្រះថ្លាក្នុងចិត្តហើយការព្រួយបា
រម្មណ៍ទាំងប៉ុន្មានហាក់ដូចជារសាត់បាត់ទៅអស់៕