កំពែងរាជ្ជកាលស្តេច Ho។

VINH PHONG Theo VOVWORLD -
Chia sẻ

ជិត១ឆ្នាំក្រោយពីកំពែងរាជ្ជកាលស្តេច Hoត្រូវបានអង្គការ UNESCO

ទទួលស្គាល់ជាបេតិកភ័ណ្ឋវប្បធម៏ពិភពលោក ថ្ងៃទី​១៦មិថុនាខាងមុខ

ខែត្រThanh Hoaនឹងរៀបចំពិធីទទួលប័ណ្ណទទួលស្គាល់នេះ។ក្នុងនាទី

ទេសចរណ៍ពេលនេះសូមអញ្ចើញលោកអ្នកនាងមកទស្សនារកឃើញ

ចរិតលក្ខះពិសេសនៃកេរ្តិ៍តំណែលកំពែងរាជ្ជកាលស្តេច Ho។


Vovworld-ស្ថិតនៅឃុំ  Vinh Tien និង​ឃុំ​  Vinh Long ស្រុក​ Vinh Loc  ខែត្រ
Thanh Hoa(ភាគកណ្តាលវៀតណាម) កំពែងរាជ្ជកាលស្តេច Hoមានចម្ងាយ
ពីរដ្ឋធានាហាណូយប្រមាណ​១៥០គីឡូមែត្រ។កំពែងរាជ្ជកាលស្តេច Ho  ជាកំពែងតែមួយគត់នៅវៀតណាមត្រូវបានសាងពីថ្ម។ដើម្បីត្រៀមរៀបចំឲ្យ
ការបរយុទ្ឋប្រឆាំងនឹងពូកខ្មាំងសត្រូវឈ្លានពានMing នាឆ្នាំ​១៣៩៧ ស្តេច
​Ho Quy Lyបានទ្រង់អោយកសាងកំពែងដោយថ្ម១នៅភូមិ An Ton ស្រុក​
Vinh Loc  ដែលមានចម្ងាយពីទីក្រុងThanh Hoaប្រមាណ​៥០គិឡូមែត្រប៉ែក
ខាងលិច។កំពែងនេះមានច្រើនឈ្មោះដូចជាកំពែង Yen Ton កំពែង Tay Do
កំពែងTay Giai​ជាដើម។ប៉ុន្តែប្រជាជនជានិច្ចកាលហៅថាកំពែងរាជ្ជកាល
ស្តេច Ho  ។កំពែងនេះមានរាងបួនជ្រុងប្រវែងដោយមានបណ្តោយ
៩០០មែត្រទទឹង៧០០មែត្រកគពស់មធ្យមបី៥ដល់៦មែត្រ។

                

កំពែងរាជ្ជកាលស្តេច Ho។ - ảnh 1
កំពែងរាជ្ជកាលស្តេច Ho(Internet).

បរិមាណថ្មដែលបានប្រើប្រាស់សាងសង់កំពែងគឺ២ម៉ឺនមែត្រគិបប្រការ
ពិសេសគឺបន្ទះថ្មធ្ងន់រាប់តោននេះត្រូវបានរៀបដាក់លើគ្នាតែគ្មានធាតុ
ជាប់ណា១ឡើយទោះបីជាឆ្លងកាត់វិបតរិតនៃប្រវត្តិសាស្រ្តក៍ដោយក៍ប្រព័ន្ឋ
ជញ្ជាំងកំពែងនៅបានអភិរក្សស្ទើតែទាំងស្រុង។លោក Pham Van Chayជាអ្នក
ស្រាវជ្រាវ១រូបអំពី កំពែង រាជ្ជកាលស្តេច Ho  អោយដឹងថា“ ពេលកសាង
បុប្វបុរសមានទស្សនាទានសាងសង់កំពែងបែទៅទិសកំណើត។ពោលគឺ
ផ្ទាំងថ្មមានបណ្តោយ៥មែត្រ។នេះជានិមិត្តរូបឲ្យការកើតចាស់ជំងឺការស្លាប់និង
ការកើត។ផ្ទាំងថ្មទី១កំពស់១,១ម៉ែត្រ-ទី២ កំពស់០,៩៥ ម៉ែត្រ ទី៣ប្រមាណ០,៧៥ ម៉ែត្រនិងទី៤ប្រវែង០,៣៥ ម៉ែត្រ“។កំពែង រាជ្ជកាលស្តេច Ho  មានក្លោងទ្វាចំនួន​៤ដែលបានកសាងបែទៅទិសខាងកើត-លិច-ត្បូងនិងជើង។ក្លោងទ្វាទាំង៤នេះ
ត្រូវបានសាងឡើងដាយមានដំបូលជាវ៉ូតតាមការកត់ចំណាំថានៅក្នុងកំពែងមាន
សំណង់ជាច្រើនត្រូវបានកសាងឡើងដូចជាវិមាន Hoang Nguyen ​វិាមានDien Tho
(ព្រះរាជដំណាក់របស់ស្តេច Ho Quy Ly)វត្តអារាម​ Thai Mieu ជាដើម។នាដើម
សតវត្សន៍ទី២០  អ្នកស្រាវជ្រាវ១រូបអំពីវប្បធម៏ឥណ្ដូចិនសញ្ចាតិបារាំង L.Bezacier
បានពិនិត្យអំពី កំពែងរាជ្ជកាលស្តេច Ho  ថានេះជាវណ្ណកម្ម១ក្នុងចំណោមវណ្ណកម្ម
ល្អបំផុតនៃខឿនស្ថាបត្យកម្មវៀតណាម។

                     

កំពែងរាជ្ជកាលស្តេច Ho។ - ảnh 2
ក្លោងទ្វា១នៃកំពែង រាជ្ជកាលស្តេច Ho (internet).

ស្តីពីតំលៃនៃកេរ្តិ៍តំណែល កំពែង រាជ្ជកាលស្តេច Ho  អនុប្រធានគណះកម្មាធិការ
ប្រជាជនខេត្ត Thanh Hoa​​  លោក​​ Vuong Van Vietបានអោយដឹងថា” តំលៃលេចធ្លោ
បំផុតនៃ កំពែង រាជ្ជកាលស្តេច Ho គឺទោះបីជាឆ្លងកាត់ពេលវេលាជាង៦០០ឆ្នាំក៍
ដោយក៍រាជធានីបុរាណនេះនៅគង់វង់។ទី២គឺកេរ្តិ៍តំណែលជាការផលាស់ប្តូរនៃ
បណ្តាខឿនវប្បធម៏។ពិសេសគឺឥទ្ឋិពលនៃវប្បធម៏ចិន​និងបណ្តាសាសនាទៀតផង។ទី៣គឺបច្ចេទេសសាងសង់កំពែងរបស់ដូនតាយើង  “។

មកដល់កំពែង រាជ្ជកាលស្តេច Hoផ្ញៀវទេសចរនឹងត្រូវបានគយគន់បណ្តាវត្ថុតាង
ទាក់ទិនដល់រាជ្ជកាលស្តេច Hoដូចជាវត្ថុធាតិដើមធ្វើពីអិដ្ឋដុតដាយមានក្បូក្បាច
ប្រណីតដូជាក្បឿងជារាងក្បាលដាវក្បាលសត្វនាគជាដើមដែលបានប្រើតុបតែងជ្រុង
ដំបូលនៃវិមាននានាក្នុងរាជ្ជកាលស្តេច Ho៕

ប្រតិកម្មទៅវិញ