VOV5-ស្ពានតភ្ជាប់វៀតណាមជាមួយមិត្តភក្ដិអន្តរជាតិ

Theo VOVWORLD -
Chia sẻ
VOVWORLD_គិតតាំងពីពេលផ្សាយព័ត៌មានជា
លើកដំបូងជាភាសាអង់គ្លេសនិងបារាំងនាខែកញ្ញាឆ្នាំ
១៩៤៥រហូតមកដល់សព្វថ្ងៃនេះកាណាល់ផ្សាយជាភាសា
បរទេស VOV5បានផលិតកម្មវិធីផ្សាយសំលេងជា១២
ភាសារួមមានភាសាអង់គ្លេស បារាំង ខ្មែរ ជប៉ុន រុស្ស៊ី
 ចិន​អាល្លឺម៉ង់ ថៃ ឡាវ​ ឥណ្ឌូនេស៊ី អេស្ប៉ាញ និងភាសា
វៀតណាម។​ VOV5​មានកម្មវិធីផ្សាយសំលេងដ៏សំបូរ
បែបដោយផ្ដល់ព័ត៌មានជូនមិត្តអ្នកស្ដាប់ជាជន
បរទេសនិងជនវៀតណាមរស់នៅឆ្ងាយពីមាតុភូមិ។

VOVWORLD_គិតតាំងពីពេលផ្សាយព័ត៌មានជាលើកដំបូងជាភាសា
អង់គ្លេសនិងបារាំងនាខែកញ្ញាឆ្នាំ១៩៤៥រហូតមកដល់សព្វថ្ងៃនេះកាណាល់
ផ្សាយជាភាសាបរទេស VOV5បានផលិតកម្មវិធីផ្សាយសំលេងជា១២ភាសា
រួមមានភាសាអង់គ្លេស បារាំង ខ្មែរ ជប៉ុន រុស្ស៊ី ចិន​អាល្លឺម៉ង់ ថៃ ឡាវ​ ឥណ្ឌូនេស៊ី 
អេស្ប៉ាញ និងភាសាវៀតណាម។​ VOV5​មានកម្មវិធីផ្សាយសំលេងដ៏សំបូរបែប
ដោយផ្ដល់ព័ត៌មានជូនមិត្តអ្នកស្ដាប់ជាជនបរទេសនិងជនវៀតណាមរស់នៅ
ឆ្ងាយពីមាតុភូមិ។ទន្ទឹមនឹងការផ្សាយសំលេង VOV5នៅមានគេហទំព័រ
 vovworld.vnក្នុងគោលបំណងធ្វើឲ្យកាណាល់ផ្សាយជាភាសាបរទេស ក្លាយ​​ទៅ
ជាស្ពានតភ្ជាប់វៀតណាមជាមួយមិត្តភក្ដិអន្តរជាតិពិតប្រាកដ។
 ចំពោះមិត្តអ្នកស្ដាប់ជាច្រើននាក់ដែលរស់នៅឆ្ងាយពីស្រុកទេសនោះកម្មវិធី
ផ្សាយសំលេង VOV5បានក្លាយទៅជាអាហារស្មារតីមិនអាចខ្វះបានឡើយ។លោក
Le Van Diep ជា​អាណិកជនវៀតណាមមួយរូបរស់នៅប្រទេសរុស្ស៊ីបានឲ្យដឹងថា

​​​​ ​​​​​​ ​      “ នាពេលយប់ខ្ញុំតែងតែស្ដាប់កម្មវិធីផ្សាយសំលេងសំរាប់ជនរួមជាតិវៀត
​ណាម​នៅឯបរទេស។ បទភ្លេងនៃកម្មវិធីនិងសំលេងរបស់អ្នកអានបានធ្វើឲ្យខ្ញុំ
នឹករលឹកដល់​ស្រុកកំណើតនិងមាតុភូមិយ៉ាងខ្លាំង”។

         ក្រៅពីមិត្តអ្នកស្ដាប់ជាជនជាតិវៀតណាម នៅមានជនបរទេសជាច្រើនក៏
តាមដានស្ដាប់ការផ្សាយរបស់កាណាល់ផ្សាយជាភាសាបរទេស VOV5វិទ្យុសំលេង
វៀតណាម​ផងដែ​រ​។លោកTrieu A Dong ជនជាតិចិ​នហើយបានស្ដាប់កម្មវិធី
ផ្សាយជាភាសាចិន​អ ស់​​រយៈពេល២០ឆ្នាំកន្លងទៅបានសំណេះសំណាលថា

       “ ខ្ញុំចូលចិត្តស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុសំលេងវៀតណាមណាស់ដោយ​សារ​
នេះជាកាណាល់សំរាប់យើងខ្ញុំស្វែងយល់បន្ថែមអំពីវៀតណាម។តាមរយៈកម្មវិធី
ផ្សាយរបស់វិទ្យុសំលេងវៀតណាមយើងខ្ញុំអាចក្ដាប់បាននូវព័ត៌មាននិងសភាព
ការប្រទេសវៀតណាមរួមជាមួយវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិរ
បស់ប្រជាជនវៀតណាមទៀតផង”។

         រីឯលោកJean – Marie Monplot ជនជាតិបារាំងបានចែករំលែកថា
 “ជារៀងរាល់សប្ដាហ៍វិទ្យុសំលេងវៀតណាមមាននាទីបា្រស្រ័យជាមួយមិត្ត
អ្នកស្ដាប់គួរឲ្យទាក់ទាញណាស់។ ខ្ញុំចូលចិត្តស្ដាប់ផ្នែកព័ត៌មាននិងព្រឹតិ្តការ
នានានៅវៀតណាម។ កម្មវិធីផ្សាយបានជួយឲ្យខ្ញុំយល់ដឹងនូវការអភិវឌ្ឍន៍និង
ការធ្វើសមាហរណកម្មរបស់វៀតណាម”។

VOV5-ស្ពានតភ្ជាប់វៀតណាមជាមួយមិត្តភក្ដិអន្តរជាតិ - ảnh 1
ការផលិតកម្មវិធីផ្សាយសំលេងជាភាសាខ្មែរនៅ VOV5


         ដោយមានភារកិច្ចផ្សព្វផ្សាយព័ត៌មានជូនសហគមន៍ជនវៀតណាមរស់
នៅឆ្ងាយពីមាតុភូមិនោះកាណាល់ VOV5តែងតែស្វែងរកទិសដៅសមស្របនឹង
ការទទួលព័ត៌មាន​របស់មិត្តអ្នកស្ដាប់។តាមលោកHoang Huongជាអ្នកកាសែត
ប្រធានការិយាល័យផ្សាយ​សំលេងសំរាប់ជនរួមជាតិវៀត​ណាម​នៅឯបរទេសបាន
ឲ្យដឹងថា

 “ ក្នុងគោលបំណងជួយឲ្យបងប្អូនអាណិកជនយល់ដឹងច្បាស់ពីសភាពការ
នៃប្រទេសជាតិគឺយើងខ្ញុំជ្រើសរើសព័ត៌មានលេចធ្លោបំផុតលើគ្រប់វិស័យដើម្បី
ផ្សាយជារៀងរាល់ថ្ងៃ។នោះគឺព័ត៌មានលើវិស័យសេដ្ឋកិច្ច វប្បធម៌សង្គម នយោបាយ
និងគោលនយោបាយស្រូបយកការវិនិយោគទុនពិបរទេសឬសភាពការអាណិកជន
វៀតណាមលើពិភពលោក ”។

         ឧត្តមភាពរបស់កាណាល់ផ្សាយជាភាសាបរទេស VOV5គឺផ្សាយព័ត៌មានជា
១២​ភាសា។ក្នុងនោះការបកប្រែមានលក្ខណៈដ៏សំខាន់សំរាប់ជនបរទេសក្ដាប់
បានខ្លឹមសារព័ត៌មាន។លោក Nguyen Tien Long នាយកកាណាល់ផ្សាយជាភាសា
បរទេស VOV5​បានឲ្យដឹងថា

 “ ចំពោះបញ្ហាខ្លឹមសារគឺយើងខ្ញុំកំណត់ថាត្រូវតែជ្រើសរើសព័ត៌មាន​ឲ្យសម​
ស្របនឹងមុខសញ្ញាមិត្តអ្នកស្ដាប់នីមួយៗ។មុននេះយើងខ្ញុំផ្សាយតាមរលកខ្លី 
រលកមធ្យមនហើយថ្មីៗនេះគឺរលកFmនិងតាមអ៊ីនធឺណេត។ ការផ្សាយតាម
អ៊ីនធឺណេតបានជួយឲ្យការផ្សព្វផ្សាយព័ត៌មានទៅកាន់មិត្តអ្នកស្ដាប់បរទេស
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ”។

         នាបច្ចុប្បន្ននេះ កាណាល់ផ្សាយជាភាសាបរទេស VOV5មានបន្ថែម​
កាណាល់​ផ្សាយភាសាអង់គ្លេស FM 24/7​សំរាប់ជនបរទេសនៅវៀតណាមនិង​
ជនវៀតណាម​ចេះភាសាអង់គ្លេសរួមជាមួយគេហទំព័រ vovworld.vn។ អស់រយៈ
ពេល៧១ឆ្នាំកន្លងទៅនេះ VOV5ជានិច្ចកាលផ្លាស់ប្ដូរថ្មីដើម្បីសក្ដិសមជាស្ពាន
តភ្ជាប់វៀតណាម​ជាមួយ​មិត្តភក្ដិអន្តរជាតិ​ពិតប្រាកដ៕

        

        

​​​​                                                                                       

ប្រតិកម្មទៅវិញ