Phu Quoc – គោលដៅសម្រាកលំហែកាយដ៏ទាក់ទាញក្នុងឱកាសបុណ្យតេត

Chia sẻ
(VOVWORLD) - Phu Quoc នៅខេត្ត Kien Giang ត្រូវបានគេដាក់ឈ្មោះដោយក្ដីស្រឡាញ់ថា កោះពេជ្រ ហើយនាបច្ចុប្បន្ននេះ គឺជាកោះទេសចរណ៍ដ៏ធំបំផុតនៅវៀតណាម។ កោះពេជ្រ Phu Quoc  ផ្តល់ជូនភ្ញៀវទេសចរនូវភាពទាក់ទាញដ៏ចម្លែក ជាមួយនឹងឋានសួគ៌ ដែលមានពន្លឺថ្ងៃចែងចាំង ជាមួយដើមឈើត្រូពិចបៃតង។ ក្រោយជំងឺរាតត្បាតកូវីដ ១៩ ផ្នែកទេសចរណ៍នៅខេត្ត Kien Giang និយាយរួម ក៏ដូចជា Phu Quoc និយាយដោយឡែក ត្រូវបានស្ដារឡើងវិញ និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។
Phu Quoc – គោលដៅសម្រាកលំហែកាយដ៏ទាក់ទាញក្នុងឱកាសបុណ្យតេត - ảnh 1ភ្ញៀវទេសចរណ៍ននៅ Phu Quoc។ រូបថត៖ VOV

Phu Quoc គឺជាគោលដៅ ដែលត្រូវបានភ្ញៀវទេសចរចូលចិត្តជ្រើសរើសមកសម្រាកលំហែកាយក្នុងឱកាសបុណ្យតេតប្រពៃណីផងដែរ។ បរិមាណភ្ញៀវទេសចរមកទស្សនា Phu Quoc ក្នុងឱកាសបុណ្យតេតបានកើនឡើងខ្ពស់ ភ្ញៀវទេសចរបានកក់ ៨០% នៃចំនួនបន្ទប់សរុបរបស់សណ្ឋាគារ និង  Resort។ នៅគោលដៅលេងកម្សាន្តដូចជា ខ្សែកាប Hon Thom, Safari, Vinwonder, ទីក្រុង Grand Word ផ្សាររាត្រី Phu Quoc កីទាក់ទាញបានបរិមាណភ្ញៀវទេសចរយ៉ាងច្រើនកុះករ ហើយចំនួនភ្ញៀវមកលេងច្រើនណាស់។

លោក Le Trung Thuc ប្រធានផ្នែកកិច្ចការបរទេស resort & ville Sunset Sanato បានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ ភ្ញៀវទេសចរបានកក់ ៨០% នៃបន្ទប់សរុបរបស់ Resort ហើយ។ ក្នុងឱកាសបុណ្យតេតឆ្នាំនេះ Resort បានរៀបចំការដូជូនភ្ញៀវទេសចរនាំដើមឆ្នាំថ្មី និងកម្មវិធីតន្ត្រី អាហាសម្រន់ ជប់លៀងគ្រឿងសមុទ្រនៅកណ្ដាលវាល បម្រើភ្ញៀវទេសចរទទួលអំណរឆ្នាំថ្មីនៅតំបន់សម្រាកលំហែកាយ៖ “បច្ចុប្បន្ននេះ ភ្ញៀវទេសចរបានកក់ ៨០% នៃបន្ទប់សរុបហើយ នេះគឺជាសញ្ញាដ៏វិជ្ជមាន។ តម្រូវការកក់បន្ទប់របស់ភ្ញៀវទេសចរបានកើនឡើង បើប្រៀបធៀបនឹងរយៈពេលផ្ទុះជំងឺរាតត្បាត។ កាលពីមុន អតិថិជនបានកក់បន្ទប់មុន ប៉ុន្តែឥឡូវនេះជិតដល់ថ្ងៃសម្រាក់ ទើបគេកក់បន្ទប់ផងដែរ”។

បច្ចុប្បន្ននេះ Phu Quoc មានទួរទេសចរណ៍ចំនួន ២ ដែលទាក់ទាញបានចំណាប់អារម្មណ៍ពីភ្ញៀវទេសចរ។ នោះ គឺដំណើរទេសចរណ៍ទៅលេងសមុទ្រ ដើរតួរជាអ្នកនេសាទត្រី និងមឹក ហើយរស់នៅសម្របខ្លួនជាមួយធម្មជាតិដ៏រហោស្ថាន នៅតាមកោះនៅឆ្ងាយៗ។ ទីពីរ គឺដំណើរទេសចរណ៍ទស្សនាព្រៃជាតិចំណាស់។ លោកស្រី Luong Hoang Bich Loan នាយិការង Vietravel សាខា Phu Quoc បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ តម្រូវការទេសចរណ៍របស់ភ្ញៀវបានផ្លាស់ប្ដូរហើយ បើប្រៀបធៀបនឹងមុនពេលផ្ទុះជំងឺរាតត្បាត ពោលគឺគេចូលចិត្តកម្មវិធីថ្មី និងប្លែកៗ។ មុនពេលផ្ទុះជំងឺរាតត្បាត គេចូលចិត្តកម្មវិធីទស្សនាបែបប្រពៃណី ប៉ុន្តែក្រោយជំងឺរាតត្បាត គេចូលចិត្តកម្មវិធីដែលមានលក្ខណៈស្និទស្នាលជាមួយធម្មជាតិ។ ក្រុមហ៊ុនVietravel មានផលិតផលទេសចរណ៍ដូចជា ជិះ tracking ឆ្លងព្រៃ ឬចែវទូកកាយ៉ាក់តាមមាត់ទន្លេ ឬបោះជំរុំ។ ក្នុងឱកាសចូលឆ្នាំសកលកន្លងទៅ យើងខ្ញុំបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៥០០ នាក់ផងដែរ”។

Phu Quoc – គោលដៅសម្រាកលំហែកាយដ៏ទាក់ទាញក្នុងឱកាសបុណ្យតេត - ảnh 2ភ្ញៀវទេសចរនៅ Phu Quoc។ រូបថត៖ VOV

លោក Huynh Quang Hung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Phu Quoc បានឲ្យដឹងថា នាចុងឆ្នាំ ២០២២ បរិមាណភ្ញៀវមកកាន់ Phu Quoc ច្រើនណាស់ ព្រមទាំងមានជើងហោះហើរមធ្យមពី ៩០ ទៅ ១០០ ជើងក្នុងមួយថ្ងៃ ហើយភ្ញៀវភាគច្រើនបានទៅទស្សនាតំបន់ Nam An Thoi ព្រោះថាមានកម្មវិធីថ្មី ប្លែកៗ និងសម្បូរបែប។ នេះក៏ជាសកម្មភាព ដើម្បី Phu Quoc បន្តទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៣ ខាងមុខ៖ “នាបច្ចុប្បន្ននេះ បន្ទប់ចំនួនពី ៨០ ទៅ ៩០% គឺមានភ្ញៀវកក់ហើយ សូម្បីតែមណ្ឌលទេសចរណ៍សេវាកម្មគឺភ្ញៀវបានកក់បន្ទប់ ១០០% ហើយ។ ក្នុងឱកាសបុណ្យេតេតប្រពៃណី គណៈកម្មាធិការប្រជាជនទីក្រុងបានដឹកនាំការិយាល័យ ផ្នែកជំនាញ និងឃុំ សង្កាត់នានា ក្នុងនោះមានសមាគមទេសចរណ៍ Phu Quoc សមាគមវិនិយោគអភិវឌ្ឍន៍ Phu Quoc និងការិយាល័យជំនាញ សម្របសម្រួលគ្នាឲ្យបានល្អប្រសើរដើម្បីបម្រើភ្ញៀវទេសចរមកសម្រាកក្នុងឱកាសបុណ្យតេតផងដែរ”។

ក្នុងនៅឆ្នាំ ២០២២ ខេត្ត Kien Giang បានទទួលភ្ញៀវបានជាង ៧,៥ លានលើកនាក់ ដោយជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមខេត្តក្រុងទាំង ៧ នៅតំបន់ដីសណ្ដទន្លេ Cuu Long ប៉ែកខាងលិច អំពីការទាក់ទាញភ្ញៀវទេសចរ។ Phu Quoc ទទួលបានភ្ញៀវជាង ៤,៧ លានលើកនាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនជាង ១៩១ ០០០ លើកនាក់។ ក្នុងឆ្នាំ ២០២៣ ផ្នែកទេសចរណ៍ខេត្ត Kien Giang ដាក់ចេញគោលដៅទទួលភ្ញៀវចំនួន ៨,៣ លានលើកនាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៤០ ម៉ឺនលើកនាក់។ សហគ្រាសទេសចរណ៍ជាច្រើនក្នុងភូមិសាស្ត្រខេត្តបានអះអាងថា គោលដៅទទួលភ្ញៀវទេសចរក្នុងឆ្នាំ ២០២៣ គឺមានលក្ខណៈវិជ្ជមាន។ ផ្នែកទេសចរណ៍ខេត្ត Kien Giang កំពុងអនុវត្តន៍ដំណោះស្រាយជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា Phu Quoc ដើម្បីនាំកោះដ៏ស្រស់ស្អាតនេះកាន់តែទាក់ទាញភ្ញៀវទេសចរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ