Ly Son - គោលដៅទេសចរណ៍គួរអោយទាក់ទាញ

Chia sẻ
(VOVWORLD) - ខែកុម្ភៈនិងខែមីនាជាប្រចាំឆ្នាំជារយៈពេលដែលមានអាកាសធាតុងាយស្រួលបានជាបរិមាណភ្ញៀវទេសចរមកទស្សនាកោះ Ly Son ខេត្ត Quang Ngai ភាគ កណ្ដាលវៀតណាម តែងតែមានការកើនឡើងយ៉ាងខ្លាំង។ ផ្នែកទេសចរណ៍ខេត្តនិង អាជ្ញាធរតំបន់កំពុងអនុវត្តន៍ដំណោះស្រាយជាច្រើនសំដៅពង្រីកឧត្តភាពខាង ទេសចរណ៍កោះសមុទ្រដើម្បីធ្វើអោយ Ly Son ជាគោលដៅគួរអោយទាក់ទាញ ចំពោះភ្ញៀវទេសចរជានិច្ច។
Ly Son - គោលដៅទេសចរណ៍គួរអោយទាក់ទាញ - ảnh 1 នាវានេសាទចូលចតនៅកោះ Ly Son (រូបថត៖ VOV)

កោះ Ly Son មានឈ្មោះផ្សេងមួយទៀតគឺ Cu Lao Re (គូឡាវរេះ)។ កោះ នេះរួមមានកោះចំនួន២ដែលបានហៅថាកោះ ធំ និងកោះ តូច ចំណុះខេត្ត Quang Ngai ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីដីគោក។ ភាពស្រស់ ស្អាតនៃកោះ Ly Son មិនអាចពណ៌នាអោយបានគ្រប់គ្រាន់តាមរយៈ ពាក្យពេជ្រប៉ុណ្ណោះទេ។ នៅពេលទៅគយគន់ដោយផ្ទាល់ភ្នែកទើបទទួលបាននូវ អារម្មណ៍ ស្រស់ស្អាតបរិសុទ្ធនិងសាមញ្ញនៃកោះនេះយ៉ាងណា។ នាបច្ចុប្បន្ន ជា រៀងរាល់ថ្ងៃ កោះ Ly Son ទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនាប្រមាណ៣ ពាន់នាក់។ លោកស្រី Nguyen Thi Thuy ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហូជីមិញ បានថ្លែងថា៖

        “គ្រួសារនាងខ្ញុំមកទស្សនាកោះ Ly Son ចំនឹងឱកាសដើមនិទាឃរដូវ។ មនុស្សនៅទីនេះរួសរាយរាក់ទាក់មានចិត្តល្អសុទ្ធសាធណាស់។ បរិយាកាសក៏ស្រស់បរិសុទ្ធ ហើយមានទេសភាពស្អាតអស្ចារ្យទៀតផង។ ជាពិសេសគឺស្លាកស្នាមនៃ ភ្នំភ្លើងនិងភ្នំថ្មដែលបានគ្របដណ្ដប់ដោយស្លែបៃតង។ ពិតជាស្អាតអស្ចារ្យណាស់”។

Ly Son - គោលដៅទេសចរណ៍គួរអោយទាក់ទាញ - ảnh 2ទិដ្ឋភាពថ្ងៃលិចដ៏ស្អាតអស្ចារ្យនៅកោះ Ly Son 

       កោះ Ly Son មានទេសភាពធម្មជាតិដ៏ស្រស់ស្អាតគួរអោយទាក់ទាញ ដោយសារតែភ្នំទាំង៥នៅលើកោះ សុទ្ធតែជាសិលាអវសាទនៃការផ្ទុះភ្នំភ្លើង តាំង ពីយូរលង់ណាស់មកហើយ។ ក្រៅពីនោះ ប្រសិនបើភ្ញៀវទេសចរមកដល់ទីនេះ នារដូវកាលពិធីបុណ្យ គឺពួកគេនឹងមានឱកាសសម្របខ្លួនទៅក្នុងបរិយាកាសពោរ ពេញទៅដោយវប្បធម៌ប្រជាប្រិយនៃតំបន់កោះសមុទ្រ ជាមួយពិធីបុណ្យសែនត្រី ឬពិធីបុណ្យប្រណាំងទូកប្រពៃណីជាដើម។ លោក Tran Van Thanh ភ្ញៀវទេស ចរម្នាក់មកពីទីក្រុងហាណូយបានចាត់ទុកថា Ly Son ដូចជាសារមន្ទីរបេតិកភ័ណ្ឌ គួរអោយទាក់ទាញចំពោះភ្ញៀវទេសចរ។

        “ភ្ញៀវទេសចរចូលចិត្តទៅដល់ទីណាដែលមានពិធីបុណ្យប្រពៃណីជាច្រើន។ ខ្ញុំឃើញថា ប្រជាជននៅ Ly Son បានរក្សាបាននូវប្រពៃណីនៃស្រុកកំណើត។ ប្រការនេះសំខាន់ណាស់ ព្រោះថា វារួមចំណែកអភិវឌ្ឍន៍ទេសចរណ៍នៃកោះ”។

Ly Son - គោលដៅទេសចរណ៍គួរអោយទាក់ទាញ - ảnh 3បរិយាកាសបរិសុទ្ធនិងទេសភាពធម្មជាតិស្រស់បំព្រងបានបង្កើតឡើងកម្លាំងទាក់ទាញនៃកោះ Ly Son 

        សហគមន៍ជនជាតិទាំង៣រួមមាន Sa Huynh (សាហួញ) ចាមប៉ា និងវៀត បានតភ្ជាប់គ្នាយ៉ាងស្អិតរមួតជាមួយនឹងការចាប់បដិសន្ធិនិងការអភិវឌ្ឍនៃកោះ Ly Son។ ហេតុនេះហើយ Ly Son ពិតជាសារមន្ទីរវប្បធម៌កោះសមុទ្រដ៏រស់រវើកមួយ ដោយមានបេតិកភណ្ឌវប្បធម៌រូបីយ៍និងអរូបីយ៍ដ៏វិសេសវិសាលជាច្រើន ដែលត្រូវ បានថែរក្សាក្នុងអំឡុងរាប់ពាន់ឆ្នាំកន្លងមក។ ដោយហេតុនេះ ខេត្ត Quang Ngai បាន ជ្រើសរើស Ly Son ជាតំបន់ស្នូលដើម្បីកសាងឧទ្យានភូគម្ភសាស្ត្រសកលលោក ។ តាមលោក Nguyen Minh Tri នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Ngai បានអោយដឹងថា ពេលដែលត្រូវបានទទួលស្គាល់ជាឧទ្យានភូគម្ភ សាស្ត្រសកលលោក គឺផ្នែកទេសចរណ៍ Ly Son នឹងអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

        “ភ្ញៀវទេសចរស្គាល់ដល់ Quang Ngai ទីមួយគឺតាមរយៈពាណិជ្ជសញ្ញា វប្បធម៌ Sa Huynh ទីពីរគឺឧទ្យានភូគម្ភសាស្ត្រកោះ Ly Son។ យើងខ្ញុំកំពុង ប្រមូលអារម្មណ៍ដើម្បីកសាងនិងរួមបញ្ចូលឧទ្យានភូគម្ភសាស្ត្រ Ly Son ជាមួយ វប្បធម៌ Sa Huynh។ ក្នុងនោះ “សំបក” ធម្មជាតិគឺជាស្លាកស្នាមភ្នំភ្លើង កោះ សមុទ្រ ដែលតភ្ជាប់ទៅនឹងព្រលឹងគឺជាវប្បធម៌ Sa Huynh”។

        នៅលើកោះ Ly Son នៅតែរក្សាបាននូវភស្តុតាងប្រវត្តិសាស្ត្រជាច្រើនអំពី អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa។ អជ្ញាធរតំបន់ក៏បានយកចិត្តទុកដាក់ដល់ការពង្រីកឧត្តមភាពខាង ទេសចរណ៍វប្បធម៌កោះសមុទ្រ ព្រមទាំងគួបផ្សំនឹងការងារអភិរក្សកេរដំណែល ប្រវត្តិសាស្ត្រទៀតផង។ លោក Nguyen Viet Vy លេខាគណៈកម្មាធិការបក្ស ស្រុក Ly Son បានចាត់ទុកថា៖

        “ដើម្បីនាំផ្នែកទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញនៃតំបន់ ស្រុក Ly Son បានតម្រង់ទិសអភិវឌ្ឍប្រកបដោយចីរភាព ដែលរក្សាបាននូវតម្លៃដែល មានស្រាប់នៃកោះ Ly Son ផង ហើយអភិរក្សនិងអភិវឌ្ឍកេរដំណែលទៀតផង។ សំខាន់ជាងទៀតគឺប្រការនេះនឹងបង្កើតការងារធ្វើនិងលើកកំពស់ចំណូល សម្រាប់ប្រជាជននៅកោះ Ly Son”។

        ប្រជាជន Ly Son ភាគច្រើនប្រកបរបរនេសាទ ឬដាំខ្ទឹមនិងខ្ទឹមបារាំង។ ភាពសាមញ្ញា ស្មោះសរនិងទឹកចិត្តល្អសុទ្ធសាធរបស់ប្រជាជននៅទីនេះ បានរួម ចំណែកបង្កើតឡើងភាពស្រស់ស្អាតកម្រមានគួរអោយចាប់អារម្មណ៍នៃស្រុកកោះឆ្ងាយៗនេះ៕

ប្រតិកម្មទៅវិញ