Kim Son - ភូមិរបរធ្វើផលិតផលសិប្បកម្មពីដើមកក់

Chia sẻ

(VOVWORLD) -  ភូមិរបរ Kim Son នៅខេត្ត Ninh Binh ជាភូមិល្បីឈ្មោះតាំងពីយូរណាស់មកហើយ ដោយមុខរបរដាំដើមកក់និងធ្វើផលិតផលសិប្បកម្មពីដើម កក់។ ដើមកក់មានវត្តមាននៅលើតំបន់ដី Kim Son ជិតពីរសតវត្សរ៍ ហើយឆ្លងកាត់រាប់រយឆ្នាំ ប្រជាជននៅទីនេះបានបង្កើតឡើងវាលកក់ធំល្វឹងល្វើយលើតំបន់ដីល្បប់។ ដោយរស់នៅក្នុងលំយោលនៃភូមិប្រកបមុខរបរសិប្បកម្មធ្វើពី កក់បែបប្រពៃណីសិប្បករធ្វើកក់នៅ Kim Son  ជាមួយបាតដៃប៉ិនប្រសប់ប្រកបដោយទេពកោសល្យរបស់ខ្លួន បានបង្កើតឡើងផលិតផលសិប្បកម្មពីកក់ជាច្រើន ដែលបំពេញតាមតំរូវការរបស់អតិថិជនទាំងក្នុងស្រុកនិងបរទេសទៀត ផង។

Kim Son - ភូមិរបរធ្វើផលិតផលសិប្បកម្មពីដើមកក់ - ảnh 1 កន្ទេលកក់របស់ស្រុក Kim Son (ប្រភពរូបថត៖ VOV)

ស្រុក Kim Son គឺជាឈ្មោះដែលត្រូវបានពាណិជ្ជករដែលមានទេពកោសល្យ Nguyen Cong Tru (១៧៧៨- ១៨៥៨)  ដាក់ឲ្យ ។ តាមរយៈបទពិសោធន៍របស់ខ្លួន លោកពង្រីកនូវសក្តានុពលនៃតំបន់ឆ្នេរសមុទ្រនេះ ឲ្យកាន់តែអភិវឌ្ឍយ៉ាងខ្លាំងក្លា តាមរយៈការដាំដុះ ធ្វើសេដ្ឋកិច្ចសមុទ្រ ជាពិសេសដាំដើមកក់តែម្តង។ បន្តប្រពៃណីរបស់ជីដូនជីតា ចាប់តាំងពីឆ្នាំ ១៩៥៤ មក ប្រជាជននៅទីនេះបានបើកទូលាយតំបន់ដាំដុះ។ ក្រោយរយៈពេល ចាក់ដីលុបសមុទ្រចំនួន ៦ ដង (អង្គៀមដី) គឺបានពង្រីកផ្ទៃដីសរុបប្រមាណ ៤.០០០ ហិកតា បង្កើតបានផ្ទៃដីដាំដើមកក់ជិត ២០០ ហិចតា និងបង្កើតឃុំថ្មីដូចជា៖ ឃុំ Kim Trung ឃុំ Kim Tien និងឃុំ Kim Hai ជាដើម។

កន្ទេលកក់និងផលិតផលសិប្បកម្មធ្វើពីដើមកក់គឺជាប្រពៃណីរាប់រយឆ្នាំរបស់តំបន់ដី Kim Son ហើយផលិតផលទាំងនេះមានភាពល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេសដោយគុណភាពល្អ មានលក្ខណៈវិសេសវិសាលនិងជិតស្និទ្ធជាមួយជីវភាពប្រចាំថ្ងៃដ៏ដូចជាស្និទ្ធស្នាលជាមួយធម្មជាតិ។ ប្រជាជន Kim Son មានបាតដៃប៉ិនប្រសព ដោយបានរស់នៅក្នុងលំយោលនៃភូមិប្រកបមុខរបរធ្វើសិប្បកម្មពីដើមកក់រាប់រយឆ្នាំ ហេតុដូច្នេះពួកគេមានគុណសម្បតិ្តគ្រប់បែបយ៉ាងនៃសិប្បករពិតប្រាកដ បាតដៃជំនាញ មានភាពបត់បែន ភាពរហ័សរហួននិងចំណង់ចំណូលចិត្តខ្ពស់នឹងវិជ្ជាជីវៈ។ គុណសម្បត្ដិទាំងនេះដែលជួយឱ្យពួកគេ បំពេញនូវតម្រូវការនៃវិជ្ជាជីវៈ ដោយបង្កើតឡើងជាមុខរបរដាំដើមកក់ក៏ដូចជាធ្វើផលិតផលសិប្បកម្មពីដើមកក់នៅស្រុក Kim Son ខេត្ត Ninh Binh ហើយទទួលបានការនិយមចូលចិត្តយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស។ លោក Doan Lan ជាជនចាស់ជរាមួយរូប នៅស្រុក Kim Son បានឲ្យដឹងថា៖ “ឆ្លងកាត់ពេលវេលាឡើងចុះនៃប្រវត្តិសាស្ត្រ និងឆ្លងកាត់ការលំបាកជាច្រើនមក  ប៉ុន្តែប្រជាជន Kim Son ស្រឡាញ់មុខរបររបស់ខ្លួននិងមានភាពច្នៃប្រឌិតក្នុងមុខរបរនេះ។ ហេតុដូច្នេះ ពេលយើងខ្ញុំរចនាឡើងផលិតផលសិប្បកម្មថ្មី គឺតែងតែទទួលបានការនិយមចូលចិត្តពីអតិថិជននិងឆ្លើយតបបានជាមួយទីផ្សារបច្ចុប្បន្ន”។

ដើមកក់បានរួមដំណើរជាមួយប្រជាជន Kim Son និងក្លាយជាដំណាំឧស្សាហកម្មឈានមុខគេ នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ជូនតំបន់ដីនេះ។ នៅ Kim Son វិញ ដើមកក់ទន់រលោង ភ្លឺថ្លា ដើរតួជាខ្សែតភ្ជាប់រវាងសមុទ្រនិងឆ្នេរសមុទ្រ រវាងមនុស្សឧស្សាហ៍ព្យាយាមជាមួយធម្មជាតិអំណោយផលនិងធំល្វឹងល្វើយ។ មិនត្រឹមតែប៉ុណ្ណោះ ដើមកក់ថែមទាំងជាខ្សែតភ្ជាប់តំបន់ដី Kim Son ជាមួយតំបន់នានាក្នុងប្រទេសនិងជុំវិញពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌និងទេសចរណ៍របស់តំបន់ទៀតផង។ លោក Doan Lan បានបន្ថែមទៀតថា៖ “ប្រជាជនយើងខ្ញុំគឺស្រឡាញ់មុខរបរប្រពៃណីរបស់ខ្លួនណាស់។  យ៉ាងណាមិញ រូបខ្ញុំបានកើតនៅលើទឹកតំបន់ដីនេះផ្ទាល់ ហេតុដូច្នេះខ្ញុំកាន់តែស្រឡាញ់ភូមិរបរនិងមុខរបស់របស់ខ្លួន។ ទន្ទឹមជាមួយគ្នានេះ ដើម្បីរួមចំណែកកសាងមាតុភូមិ និងស្រុកកំណើត គឺត្រូវការកិច្ចខិតខំប្រឹងប្រែងរួមរបស់អ្នកទាំងអស់គ្នា ដើម្បីរក្សានិងអភិវឌ្ឍនូវមុខរបរប្រពៃណីរបស់តំបន់”។

Kim Son - ភូមិរបរធ្វើផលិតផលសិប្បកម្មពីដើមកក់ - ảnh 2 Kim Son គឺជាតំបន់ដីដាំដើមកក់ល្បីឈ្មោះនៃខេត្ត Ninh Binh

ដើមកក់មានការលូតលាស់ហើយត្រូវបានថែទាំដូចជាស្រូវអញ្ជឹង។ គុណភាពរបស់ដើមកក់ អាស្រ័យលើការលាយបញ្ចូលរវាងទឹកប្រៃនិងទឹកសាបចូលទៅក្នុងចំការ តាមសមាមាត្រដែលសមស្របសម្រាប់ការលួតលាស់។ ផលិតផលដែលល្បីឈ្មោះជាងគេរបស់ Kim Son គឺកន្ទេលកក់។ ដើម្បីត្បាញបានកន្ទេលមានរូបរាងស្អាតនិងប្រើប្រាស់បានយូរ សិប្បករត្បាញត្រូវចំណាយពេលជ្រើសរើសដើមកក់ ហើយចៀកជាចំហៀង ដាក់ហាលក្រោមពន្លឺព្រះអាទិត្យ។ លោក Nguyen Van Chinh ប្រជាជនស្រុក Kim Son បានចែករំលែកថា៖ “ដើមកក់ ចាប់ពីពេលដាំរហូតដល់ពេលប្រមូលផល យើងបានកែច្នៃទៅជាសរសៃ ស្រស់ស្អាតសម្រាប់ត្បាញ។ ឆ្លងកាត់ដំណាក់កាលជាច្រើន ពោលគឺ ពេលដាក់ហាលកក់ បើមានមេឃភ្លើង កំពុងហូបបាយក៏ត្រូវទុកបាយចោល រត់ទៅសារកក់ដែរ ពីព្រោះត្រូវភ្លៀង កក់នឹងខូចគុណភាព ហើយមិនអាចផលិតចេញនូវផលិតផលល្អបានឡើយ។ ជីដូនជីតាយើងធ្លាប់ពោលថា “មានព្រះអាទិត្យត្រូវចេញទៅក្រៅ ហើយពេលភ្លៀងត្រូវចូលក្នុង” ដើម្បីប្រាប់ថា ធ្វើផលិតផលសិប្បកម្មពីកក់វាពិបាកយ៉ាងណា”។

បច្ចុប្បន្ននេះ ភូមិនិងឃុំទាំងអស់នៃស្រុក Kim Son សុទ្ធតែបានចូលរួមក្នុងដំណើរការផលិតដើមកក់ ដែលក្នុងនោះមានភូមិប្រកបមុខរបរធ្វើកក់ចំនួន ២០ បានទទួលសិទ្ធិទទួលស្គាល់ជាភូមិសិប្បកម្ម ដោយមានសហគ្រាស គ្រឹះស្ថាននិងគ្រួសារជាង ៥០០០ ដែលចូលរួមក្នុងការដាំដើមកក់។ ផលិតផលសិប្បកម្មត្បាញកន្ទេលកក់ Kim Son មានវត្តមាននៅជាង ២០ ប្រទេសនិងតំបន់ដែនដី ជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ