បរិយាកាសសុខសាន្តត្រាណនៅទីក្រុង Hoi An (រូបថត៖ Lan Anh) |
ពិសេសគឺ ក្រោយពី Hoi An ត្រូវបានសម្ព័ន្ធសមាគមន៍អ្នកចុងភៅពិភពលោកទទួលស្គាល់ជាមជ្ឈមណ្ឌលអាហារ របស់វៀតណាម គឺទីក្រុងបុរាណនេះកាន់តែទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំងថែមទៀត។
រូបភាពដែលមនុស្សម្នាតម្រង់ជួរទិញនំបុ័ង “លោកស្រី Phuong” ជារូបភាព មិនចម្លែកទេនៅពេលយើងមកដល់ទីក្រុង Hoi An ខេត្ត Quang Nam ម្ដងៗ។ អ្នកចុងភៅល្បីឈ្មោះលោក Anthony ដែលជាអ្នកញ៉ាំ bun cha ជាមួយប្រធានា ធិបតីអាមេរិកលោក Obama នៅទីក្រុងហាណូយនោះ បានហៅនំបុ័ង “លោកស្រី Phuong” ជានំបុ័ងឆ្ងាញ់បំផុតលើពិភពលោក។ អ្នកស្រី Tran Thi Thu Trang ភ្ញៀវទេសចរមួយនាក់ដែលកំពុងតម្រង់ជួរទិញនំបុ័ង “លោកស្រី Phuong” បាន ចែករំលែកថា៖
“នាងខ្ញុំបានទៅទេសចរណ៍នៅ Hoi An ជាច្រើនលើកហើយ។ នាងខ្ញុំនិយម ចូលចិត្តមុខម្ហូបជាច្រើននៅទីនេះណាស់ដូចជា មី Quang និង មី Cao lau ប៉ុន្តែនំបុ័ង លោកស្រី Phuong ជាម្ហូបមានរស់ជាតិឈ្ងុយឆ្ងាញ់បំផុត។ មានពេលខ្លះនាងខ្ញុំត្រូវ តម្រង់ជួរក្នុងរយៈពេល៣០នាទីទើបទិញបាននំបុ័ងមួយ”។
ម្ហូបមី cao lau |
ក្រៅពីនំបុ័ង លោកស្រី Phuong នោះ Hoi An នៅតែមានមុខម្ហូបឈ្ងុងឆ្ងាញ់ ផ្សេងៗជាច្រើនដូចជា មី cao lau បាយមាន់ លៀសឆា និងបបរស្ករពោត ជាដើម។ ចរិតលក្ខណៈសម្បូរបែបនិងវិសេសវិសាលនៃម្ហូបអាហារ Hoi An មិនត្រឹមតែទាក់ ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកជំនាញការម្ហូបអាហារនិងអ្នក ចុងភៅល្បីឈ្មោះលើពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង។ ដោយហេតុនេះ សម្ព័ន្ធសមាគមន៍អ្នកចុងភៅពិភពលោកបានជ្រើសរើសទីក្រុងបុរាណ នេះ ដើម្បីរៀបចំការប្រកួតអ្នកចុងភៅពិភពលោកជារៀងរាល់ឆ្នាំ។ លោក Thomas A.Gugler ប្រធានសម្ព័ន្ធសមាគមន៍អ្នកចុងភៅពិភពលោក បានឲ្យដឹងថា៖
“Hoi An មានការងារជាច្រើនដែលត្រូវធ្វើ។ ទីមួយគឺការអភិរក្សវប្បធម៌និង ប្រពៃណី។ ទីពីរគឺការលើកកម្រិតនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានស្អាតជាង។ ម្ហូបអាហារនៅ Hoi An គ្រាន់តែឆ្លើយតបនឹងទីផ្សារតូចនិងមធ្យមប៉ុណ្ណោះ។ ដើម្បីឆ្លើយតប នឹងទីផ្សារជាន់ខ្ពស់គឺត្រូវធ្វើការងារជាច្រើនទៀត។ ពិសេសគឺត្រូវបណ្ដុះបណ្ដាល ឲ្យមានលក្ខណៈវិជ្ជាជីវៈ ហើយបញ្ហាអនាម័យចំណីអាហារត្រូវបានដាក់ជាចម្បង”។
ជាកុលបុត្រ Hoi An មួយនាក់ ហើយមានការជក់ចិត្តយ៉ាងខ្លាំងជាមួយម្ហូប អាហារ លោកស្រី Trinh Diem Vy នាយិកាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍អាហារ Hoi An តាំងពីកុមារភាពបានឧស្សាហ៍ព្យាយាមស្រាវជ្រាវអំពីមុខម្ហូបប្រពៃណីនៃ តំបន់ដីនេះ។ លោកស្រីរូបនេះបានកសាងភោជនីយដ្ឋានជាច្រើន ដើម្បីឧទ្ទេស នាមមុខម្ហូបវិសេសវិសាលរបស់ Hoi An ជាមួយភ្ញៀវទេសចរ។ នាឆ្នាំ១៩៩៦ លោកស្រី Vy ជាអ្នកដំបូងនៅ Hoi An បើកថ្នាក់បង្រៀនការធ្វើម្ហូបអាហារវៀត ណាម ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកចូលរួម។ លោកស្រី Vy ចែករំលែកថា៖
“ម្ហូបអាហារ Hoi An ត្រូវបានទទួលស្គាល់ដោយខឿនវប្បធម៌ទាំងអស់។ ជាធម្មតា វប្បធម៌ម្ហូបអាហារបានបែងចែកជា២ចំណែក។ ចំណែកមួយគឺទទួល បានការជះឥទ្ធិពលពីវប្បធម៌ឯបរទេស ហើយចំណែកមួយទៀតគឺវប្បធម៌ក្នុង តំបន់។ ប្រការពិសេសគឺ ចំណែកទាំងពីរនេះនៅ Hoi An សុទ្ធតែលេចធ្លោ ព្រោះ ថាទីនេះមានការជួបប្រាស្រ័យខាងវប្បធម៌យ៉ាងសម្បូរបែបណាស់”។
ភ្ញៀវទេសចរអន្តរជាតិទទួលទានម្ហូបអាហារ Hoi An |
កាលពីសតវត្សទី១៧ ទី១៨ Hoi An ធ្លាប់ជាកំពង់ផែល្បីឈ្មោះមួយកន្លែង។ ប្រការនេះបានជួយឲ្យវប្បធម៌ Hoi An ក្នុងនោះមានវប្បធម៌ម្ហូបអាហារ មានការ ជួបប្រាស្រ័យយ៉ាងទូលំទូលាយ។ លោក Nguyen Van Son អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុង Hoi An បានឲ្យដឹងថា៖ នាពេលខាងមុខ Hoi An នឹង ផ្ដោតសំខាន់លើការអភិវឌ្ឍវប្បធម៌ម្ហូបអាហារឲ្យក្លាយទៅជាផលិតផលដ៏ វិសេសវិសាលមួយ។
“Hoi An ត្រូវធានាឲ្យបានប្រភពវត្ថុធាតុដើម។ វត្ថុធាតុដើមត្រូវមានអនាម័យ ស្រស់ស្អាត និងមានប្រភពដើមដ៏ច្បាស់លាស់។ ដោយហេតុនេះ យើងខ្ញុំកំពុង បង្កើតសមាគមន៍អ្នកចុងភៅ Hoi An ដើម្បីតភ្ជាប់ជាមួយសមាគមន៍អ្នកនេសាទ អ្នកដាំដំណាំនិងអ្នកចិញ្ចឹមសត្វ។ ពីនោះ យើងខ្ញុំអាចប្រមូលទិញវត្ថុធាតុដើម ដោយផ្ទាល់ពីប្រជាកសិករ”។
ដើម្បីឆ្លើយតបនឹងទីផ្សារជាន់ខ្ពស់ ក្រៅពីការអភិរក្សវប្បធម៌ម្ហូបអាហារ ប្រពៃណី គឺទីក្រុង Hoi An ចាំបាច់ត្រូវវិនិយោគ លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធ បណ្ដុះបណ្ដាលអ្នកចុងភៅឲ្យមានលក្ខណៈវិជ្ជាជីវៈ ហើយសំខាន់បំផុតគឺដាក់ បញ្ហាធានាអនាម័យចំណីអាហារជាចម្បង។ ធ្វើបានអញ្ចឹងគឺម្ហូបអាហារ Hoi An នឹងក្លាយទៅជាផលិតផលទេសចរណ៍គួរឲ្យទាក់ទាញជាពិតប្រាកដ៕