Vovworld- ទោះបីជាមកទស្សនាមណ្ឌលវិថីបុរាណ Hoi An ជាច្រើនលើកជាច្រើនសារ
ក្តីប៉ុន្តែខ្ញុំជានិច្ចកាលមានចំណាប់អារម្មណ៍ចំឡែកថ្មីទាំងស្រុងពេលមកដល់ទីនេះម្តងៗ។
ចាប់តាំងពីពេលបោះជំហានជើងលើវិថីបុរាណ Hoi An ភ្ញៀវទេសចរមានអារម្មណ៍ថាខ្លួន
បានវិលត្រឡប់ចូលបរិយាកាសនៃសតវត្សរ៍ទី១៦និងទី១៧។កន្លែងដែលគ្មានសូរសំលេង
អ៊ូអនៃយានជំនិះបច្ចុប្បន្នកាល Hoi An នាំមកនូវចំណាប់អារម្មណ៍ស្រឡះស្រឡំ ។លោក
Luong Dinh Duongជាជន១នាក់រស់នៅវិថីបុរាណអោយដឹងថា៖ទោចក្រយានយន្តហាម
មិនអោយធ្វើដំណើរនៅវិថីបុរាណនៅម៉ោងមួយចំនួនក្នុងថ្ងៃ។ប្រការនេះបានធ្វើឲ្យតំបន់
នេះមានភាពសុខ្តមរមនាសុខសានត្រាណជាងនេះទៅទៀត។
|
វិថីបុរាណ Hoi An ខែត្រQuang Nam |
តាមក្រសែភ្នែករបស់ភ្ញៀវទេសចរបរទេសគឺវិថីបុរាណមានភាពស្រស់ស្អាតនៅគ្រប់ពេល
វេលា។លោកស្រី Mara Landoriជាស្ថបត្យការីនីជនជាតិអ៊ីតាលីអោយដឹងថា៖“ខ្ញុំចូលចិត្ត
ដើរលេងកំសាន្តនៅHoi An នាពេលព្រឹកពីព្រោះថានេះជាពេលវេលាពុំសូវមានមនុស្ស ម្នាជាច្រើននិងមានតែពលការីនីប៉ុណ្ណោះ។ខ្ញុំអង្គុយគយគន់ទេសភាពមើលមនុស្សម្នាបើកហាងលក់ទំនិញ។ចំពោះខ្ញុំនេះជាខណះដែលHoi An មានភាពស្រស់ស្អាតបំផុត។ “
ឯលោកស្រី Kiara ជាភ្ញៀវទេសចរអ៊ីតាលី១រូបចែករំលែកថា៖ តាមការឧទ្ទេសនាមរបស់
មិត្តភក្តិថា Hoi Anជាទីកន្លែងដែលមានសោភណ្ឌភាពដ៍ល្អស្អាតអស្ចារ្យនិងជាទីកន្លែងមក
ដល់មិនអាចរំលងនេះជាហេតុផលដែលខ្ញុំមានវត្តមាននៅទីនេះ។លោកស្រី រៀបរាប់ថា៖“ ខ្ញុំសម្គាល់ឃើញថា៖ Hoi Anពិតជាស្អាត អស្ចារ្យ។ខ្ញុំមិនអាចគិតបានថា៖អ្វីៗនៅទីនេះគឺ
អស្ចារ្យដល់ប៉ណ្ណឹងសោះ។ខ្ញុំចូលចិត្តក្បូក្បាច់រចនាស្ថាបត្យកម្មនៃផ្ទះនានានៅHoi An។
អ្នក Hoi An មានទឹកចិត្តស្រឡាញ់កក់ក្តៅចំពោះភ្ញៀវទេសចរ។ខ្ញុំចូលចិត្តរស់នៅនៅទី
នេះ។ “
|
ភាពសុខ្តមរមនាសុខសានត្រាណលើវិថីបុរាណ Hoi An(រូបថតVOV) |
ផ្ទៀងស្តាប់អ្នកម្តាយឧទ្ទេសនាមអំពីមណ្ឌលវិថីបុរាណ Hoi An កុមារាFracescoស្តែងការ
ពេញចិត្តដោយទឹកមុខញញឹមជានិច្ច។Fracescoសប្បាយចិត្តយ៉ាងក្រៃលែងនៅពេលឈរ
ជើងនៅHoi Anជាលើកដំបូង។Fracescoអោយដឹងថា៖“Hoi Anពិតស្អាតណាស់។ខ្ញុំបានទៅ
ទស្សនានៅកន្លែងជាច្រើនក្នុងនោះមានវត្តអារ៉ាមផង។ខ្ញុំបានអ្នកមគ្គុទេសឧទ្ទេសនាមអំពី
បញ្ហានានាដ៍គួរឲ្យទាក់ទាញ។ខ្ញុំចូលចិត្តតំបន់ដីនេះ។”
នាពេលយប់Hoi Anបានគ្របដណ្តប់ស្បៃរាត្រីផ្លិបផ្លេតដ៍ស្រស់ស្អាត ។បងស្រីSandra ភ្ញៀវ
ទេសចរមកពី Latvia អោយដឹងថា៖“ នារាត្រីHoi An គឺប្លែកពីពេលព្រឹក។គ្រប់វិថីលំអរ
ដោយភ្លើងពណ៌ចែងចាំងដ៍គួរឲ្យចាប់អារម្មណ៍ “។
|
ផ្សាររាត្រី(រូបថតVOV) |
ជាពិសេសនាច្ងៃកើតជារៀងរាល់ខែទីក្រុងផ្តាច់អគ្គិសនីទាំងស្រុង Hoi An កាន់តែស្អាត ដោយភ្លើងគ្រប់ពណ៌ចែងចាំងដ៍គួរឲ្យចាប់អារម្មណ៍ ។ចរន្តមនុស្សលើវិថីកាន់តែបាន
កើនឡើង។ភ្ញៀវទេសចរណ៍គ្រប់ជនជាតិគ្រប់ពណ៏សម្បុលដើរគយគន់វិថីនិងលង់ខ្លួន
ក្នុងល្បែងលេងកំសាន្តនានាដែលប្រព្រឹត្តទៅតាមដងវិថីឬទទួលទានម្ហូបអាហានារាត្រី៕