ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

Chia sẻ
(VOVWORLD) - សូមជំរាបសួរប្រិយមិត្ត។ ក្នុងសប្តាហ៍កន្លងទៅ នាយកដ្ឋានកិច្ចការបរទេស VOV5 ទទួលបានសំបុត្រ និងអ៊ីមែលចំនួន ៤០៦ ដែលក្នុងនោះកម្មវិធីផ្សារជាភាសាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ សំបុត្រ និងអ៊ីមែលឬមតិយោបល់របស់មិត្តអ្នកស្ដាប់អំពីខ្លឹមសារដែលយើងខ្ញុំបានចុះផ្សាយក្នុងកម្មវិធីផ្សាយសម្លេងនីមួយៗ គឺជាការលើកទឹកចិត្ត និងការយកចិត្តទុកដាក់របស់ប្រិយមិត្តសម្រាប់យើងខ្ញុំ។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រិយមិត្ត។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៤

ក្នុងសប្ដាហ៍កន្លងទៅ នាយកដ្ឋានកិច្ចការបរទេស នៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៤០៦ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។

ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលួលបានមតិយល់ចែករំលែកជាច្រើនរបស់និស្សិតកម្ពុជា ដែលបានទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៤ នៅវៀតណាម។ កំពុងសិក្សារៀនសូត្រថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យពហុបច្ចេកទេស មិត្តអ្នកស្ដាប់ វុន លឹម (មកពីខេត្តបន្ទាយមានជ័យ កម្ពុជា) បានទទួលអំណរឆ្នាំថ្មីនៅវៀតណាមអស់រយៈពេល ៨ ឆ្នាំហើយ៖ “នាប៉ុន្មានថ្ងៃនេះនៅកម្ពុជា មនុស្សគ្រាប់រូបបានជួបជុំទទួលអំណរបុណ្យចូលឆ្នាំថ្មីជាមួយគ្រួសារ។ មកសិក្សារៀនសូត្រនៅវៀតណាម សាលារៀន លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិគឺជាមហាគ្រួសាររបស់ខ្ញុំ។ ទោះបីជាខ្ញុំមិនអាចធ្វើពិធីសាសនាបានពេញលេញដូចនៅស្រុកកំណើត ដូចជាទៅបួងសួងនៅវត្ត ប្រគេនចង្ហាន់ព្រះសង្ឃ និងស្រង់ព្រះពុទ្ធរូបក៏ដោយ ប៉ុន្តែខ្ញុំនៅតែទទួលបុណ្យចូលឆ្នាំថ្មីដ៏កក់ក្តៅនៅវៀតណាម ជាមួយនឹងការសម្តែងតន្ត្រី ម្ហូបអាហារប្រពៃណីខ្មែរ និងសេចក្ដីជូនពររបស់លោកគ្រូ អ្នកគ្រូនិងមិត្តភក្តិវៀតណាមផងដែរ”។ ក្នុងសំបុត្រផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់ ចេវ ចាន់នី និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហាណូយ បានឲ្យដឹងថា “ឆ្នាំនេះគឺជាឆ្នាំទី២ ហើយ ដែលខ្ញុំបានទទួលអំណរឆ្នាំថ្មីប្រពៃណីនៅវៀតណាម។ ដូចទៅនឹងប្រជាជនវៀតណាមដែរ ប្រជាជនកម្ពុជាមានគោលបំណងបោះបង់ចោលប្រការចង្រៃនៃឆ្នាំចាស់ហើយមានក្តីសង្ឃឹមអំពីប្រការថ្មីថ្មោង លាភសំណាង សេរីមង្គលក្នុងឆ្នាំថ្មី។

សូមថ្លែងអរគុណចំពោះមតិយោបល់របស់មិត្តអ្នកស្ដាប់។ យើងខ្ញុំបានដឹងថា បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៤ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏សិប្បាយរីករាយក្នុងបរិបទដែលទើបបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ប្រកបដោយជោគជ័យដែលមានប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្រ្តី សម្ដេចតេជោហ៊ុន សែនជាប្រមុខ ។ នៅវៀតណាម បរិយាកាសបុណ្យចូលឆ្នាំថ្មីក៏បានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាច្រើនដែលមាននិស្សិតកម្ពុជាកំពុងសិក្សារៀនសូត្រ។ សូមជូនពរប្រិយមិត្តឆ្នាំថ្មីប្រកបដោយភាពសុខសាន្ត និងសិរីមង្គលផងដែរ។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិពីអ្នកស្តាប់ជាច្រើន រួមទាំងការចែករំលែកដ៏គួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្តាប់ នួន ស៊ីណា។ ក្នុងសំបុត្រដែលផ្ញើមកកម្មវិធី មិត្តបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះពិធីបុណ្យទន្លេទីក្រុងហូជីមិញ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៤

មិត្តអ្នកស្តាប់ នួន ស៊ីណា និងប្រិយមិត្តជាទីមេត្រី។ ពិធីបុណ្យទន្លេនៅទីក្រុងហូជីមិញលើកទី២ គ្រោងនឹងប្រព្រឹត្តិទៅនៅចុងខែឧសភា និងដើមខែមិថុនា។  បើធៀបនឹងលើកទី១ ពិធីបុណ្យនេះមិនត្រឹមតែបើកទូលាយអំពីទំហំ និងពេលវេលារៀបចំប៉ុណ្ណោះទេ ថែមទាំងបានបង្កើនសកម្មភាពតភ្ជាប់ទេសចរណ៍ រវាងទីក្រុងហូជីមិញ និងតំបន់ភាគអាគ្នេយ៍ និងដីសណ្ដទន្លេ Cuu Long ទៀតផង។ទីក្រុងហូជីមិញកំពុងអនុវត្តផែនការមេ ដែលក្នុងនោះ ទន្លេ Sai Gon ត្រូវបានកំណត់ថា ជាចំណុចលេចធ្លោមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌ដ៏ទូលំទូលាយ។ ទេសចរណ៍នឹងជាផ្នែកមួយរួមចំណែកក្នុងការដាក់ពង្រាយ និងសម្រេចបាននូវយុទ្ធសាស្ត្រ និងផែនការទាំងនេះ ដើម្បីទាញយកសក្តានុពល និងសេដ្ឋកិច្ច ទេសចរណ៍ និងតម្លៃវប្បធម៌ប្រព័ន្ធទន្លេ និងព្រែករបស់ទីក្រុង។

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ឆ្នេរសមុទ្រ Eo gio នៅខេត្ត Binh Dinh។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្ដាប់ គីមសែនសុខ មកពីកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។

មិត្តអ្នកស្ដាប់ជាទីមេត្រី។ ឆ្នេរសមុទ្រ Eo gio ចំណុះភូមិសាស្រ្តឃុំ Nhon Ly ទីក្រុង Quy Nhon ខេត្ត Binh Dinh។ មិត្តត្រឹមតែអញ្ជើញមកដល់តំបន់ស្ពាន Thi Nai ឆ្លងកាត់ផ្លូវបែកជាបី Nhon Hoi គឺទទួលបានអារម្មណ៍អណ្តែតអណ្តូងពីចំហាយទឹកប្រៃៗ មកពីសមុទ្រ។ ហើយប៉ុន្មាននាទីក្រោយមក ពេលមើលឃើញដើមស្ងាវឈរត្រៀមត្រាសម្ងំលើឆ្នេរខ្សាច់នោះ គឺបានន័យថាលោកអ្នកបានអញ្ជើញមកដល់ Eo gio ហើយ។ លើដងភ្នំមានរាងអឌ្ឍចន្ទវែងអន្លាយ ដែលលាតសន្ធឹងតាមបណ្តោយមាត់សមុទ្រ Quy Nhon នោះ Eo gio គឺជាគោលដៅឆ្ងាយបំផុត និងពិសេសបំផុត។ ចាប់ពីផ្លូវលំចំណាស់ ឡើងតាមកាំជណ្តើរខ្ពស់ត្រដែត នៅកណ្តាលផ្ទៃមេឃពណ៌បៃតង និងពពកសក្បោះ លោកអ្នកនឹងបានគយគន់ទេសភាពល្អឥតខ្ចោះរបស់ Eo gio។ ពីលើសំឡឹងចុះក្រោម លោកអ្នកនឹងឃើញផ្ទៃទឹកសមុទ្រ ដែលបានបត្កើតរូបពីជួរភ្នំខ្ពស់ៗចំនួន ២ ។ Eo gio មិនត្រឹមតែជា “ឈូងទាញខ្យល់”ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដូចជារាងរូវនារីម្នាក់ បញ្ចេញបង្អួតសម្រស់ល្វត់ល្វាន់ទៀតផង។  បើមានបំណងចង់រស់នៅជាមួយអ្នកស្រុក ចូរអញ្ជើញលោកអ្នកទៅកាន់ភូមិនេសាទជិតនោះ ដើម្បីពិសាម្ហូបអាហារស្រស់ៗ ឆ្ងាញ់ពិសារ ដែលបានកែច្នៃយ៉ាងសាមញ្ញ។ លោកអ្នកគប្បីអញ្ជើញមកទីនេះ នាដើមរដូវក្ដៅ រហូតដល់ពាក់កណ្តាលរដូវស្លឹកឈើជ្រុះ៕ 

ប្រតិកម្មទៅវិញ