បន្ទាប់ពីជំងឺឆ្លង SARS កើតមានឡើងនៅវៀតណាមកាលពីឆ្នាំ២០០ ៣មក បណ្ដាអ្នកវិទ្យាសាស្ត្រនៃក្រុមហ៊ុន Sao Thai Duong បានស្រាវជ្រាវ និងសាកពិសោធន៍ផលិតផលចំណីអាហារបំប៉ន់ Kovir ដែលមានលទ្ធ ភាពពង្រឹងប្រព័ន្ធភាពស៊ាំ ជួយព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយជាងផលិត ផលផ្សេងៗ ក៏ដូចជាមានលទ្ធភាពបង្ការជំងឺប្រកបដោយប្រសិទ្ធភាពផង ដែរ។ អ្នកយកព័ត៌មានរបស់ VOV បានធ្វើសម្ភាសន៍ជាមួយឱសថការី Nguyen Thi Huong Lien អគ្គនាយិកានៃក្រុមហ៊ុនភាគហ៊ុន Sao Thai Duong អំពីផលិតផលនេះ។
(ខ្លឹមសារនៃបទសម្ភាសន៍)៖
សូមជម្រាបលោកស្រីថា ក្រុមហ៊ុន Sao Thai Duong ទើបនឹងបានរៀបចំសិក្ខាសាលាអំពីការបង្ការប្រឆាំងវីរុស ហើយឧទ្ទេសនាមអំពីផលិតផល Kovir។ តើលោកស្រីអាចឧទ្ទេសនាមអំពីផលិតផលនេះបានឬទេ?
ចារ! ជំងឺឆ្លង SARS កាលពីឆ្នាំ២០០៣បានអង្រួនវៀតណាមយើង ដោយសារមានវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យរបស់យើងបានបាត់បង់ជីវិតដោយសារជំងឺនេះ។
នាគ្រានោះ ខ្ញុំកំពុងមានផ្ទៃពោះ ហេតុដូច្នេះ ខ្ញុំព្រួយបារម្ភខ្លាំងណាស់។ ខ្ញុំខ្វល់ខ្វាយថា ខ្លួនត្រូវតែធ្វើអ្វីដើម្បីការពារគ្រួសារនិងសហការីក៏ដូចជាសហគមន៍ទាំងមូល។ ហើយខ្ញុំគិតថា ត្រូវបង្កើតឡើងផលិតផលមួយដ៏ល្អសម្រាប់មនុស្សគ្រប់រូប ជាពិសេសគឺនារី។
យើងខ្ញុំបានស្រាវជ្រាវឱសថបុរាណ ស្វែងរករូបមន្ត ផ្សំផលិតផលហើយយកទៅធ្វើសាកពិសោធន៍។ ដល់ឆ្នាំ២០១៤ យើងខ្ញុំចុះបញ្ជីផលិតផលជាចំណីអាហារបំប៉ន់ ដែលអាចប្រើប្រាស់ដោយនារីមានផ្ទៃពោះឬកុមារ។ ផលិតផលនេះមានរាងដូចស្ករគ្រាប់មួយគ្រាប់ ប៉ុន្តែត្រូវបានផ្សំពីថ្នាំរុក្ខជាតិនិងឱសថបុរាណទាំងស្រុងដែលជីដូនជីតាយើងបានប្រើប្រាស់កាលពីមុននេះដើម្បីបង្ការប្រឆាំងជំងឺឆ្លង។
តាមរយៈការសាកពិសោធនក្នុងការពិតជាក់ស្ដែង យើងខ្ញុំឃើញថា ប្រសិនបើក្នុងបន្ទប់ការងារមួយដោយមានមនុស្សប្រមាណ៥០នាក់ ក្នុងនោះមានមនុស្សម្នាក់ត្រូវឆ្លងវីរុសនោះ គឺអ្នកផ្សេងៗនឹងងាយឆ្លងដែរ។ ប៉ុន្តែ ប្រសិនបើពួកគេប្រើប្រាស់ផលិតផល Kovir គឺស្ទើរតែមិនត្រូវឆ្លងវីរុសពីអ្នកជំងឺនោះទេ។
ប្រការនេះគឺសំខាន់ណាស់ចំពោះប្រជាជនវៀតណាម ជាពិសេសគឺក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 នាបច្ចុប្បន្ន។
អញ្ចឹងតើការផ្សព្វផ្សាយផលិតផលនេះលើទីផ្សារនាបច្ចុប្បន្នយ៉ាងដូចម្ដេច?
ផលិតផលនេះមានបាន៣ដល់៤ឆ្នាំហើយ។ ហេតុដូច្នេះ មនុស្សយ៉ាងច្រើនបង្គួរបានស្គាល់ដល់។ នាខែកុម្ភៈកន្លងទៅ ពេលដែលវៀតណាមរៀបចំការធ្វើចត្តាឡីស័កបង្ការប្រឆាំងជំងឺឆ្លង Covid-19 យើងខ្ញុំបានប្រគល់ ផលិតផល Kovir ចំនួន២៤ពាន់ប្រអប់ រួមជាមួយទឹកលាងដៃ ទឹកខ្ពុរមាត់ ជូនបណ្ដាវេជ្ជបណ្ឌិត បុគ្គលិកពេទ្យ និងកងទ័ពការពារព្រំដែនដែលកំពុងស្ថិតនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង។
សូមអរគុណលោកស្រី Huong Lien ជាច្រើនដែលបានតំណាងឲ្យសហគ្រាសរបស់ខ្លួនក្នុងការចែករំលែកការលំបាកជាមួយបណ្ដាវេជ្ជបណ្ឌិត បុគ្គលិកពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 ក៏ដូចជាអរគុណលោកស្រីដែលបានចូលរួមឆ្លើយបទសម្ភាសន៍របស់ VOV ថ្ងៃនេះ៕