អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត
(VOVWORLD) - អតីតនាយករដ្ឋមន្ត្រី Phan Van Khai បានកាន់ដំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិ ចំនួន ២ ចាប់ពីខែកញ្ញាឆ្នាំ១៩៩៧ ដល់ខែមិថុនាឆ្នាំ ២០០៦។ លោកបានបន្សល់ទុកនូវសញ្ញា សម្គាល់យ៉ាងខ្លាំងក្លាជាមនុស្សកំណែទម្រង់និងសមាហរណកម្ម ពិសេសគឺ សញ្ញាសម្គាល់ ខាងការទូត។
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh1_beke.jpg)
នាយករដ្ឋមន្ត្រី Phan Van Khai នៅពិធីជប់លៀងរាត្រីរបស់ APEC Auckland នូរវ៉ែល ហ្សេឡង់ឆ្នាំ ១៩៩៩។ នេះក៏ជាលើកដំបូងដែលនាយករដ្ឋមន្ត្រី Phan Van Khai មានជំនួប ប្រាស្រ័យជាផ្លូវការជាមួយប្រធានាធិបតីអាមេរិក លោក Bill Clinton នៅ APEC Auckland ១០០០។ (ប្រភពរូបថត៖ Facebook Phạm Sanh Châu)
|
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 2](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh2a_grru.jpg)
នាយករដ្ឋមន្ត្រី Phan Van Khai ជួបប្រធានាធិបតីអាមេរិក លោក George W. Bush នៅសតិវិមានក្នុងដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រមកកាន់សហរដ្ឋអាមេរិកនាខែមិថុនាឆ្នាំ ២០០៥ ។ (កាសែត Tuổi Trẻ)
|
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 3](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh3a_zscn.jpg)
អតីតនាយករដ្ឋមន្ត្រិ Phan Van Khai កើតនាថ្ងៃទី ២៥ ធ្នូ ឆ្នាំ ១៩៣៣ នៅឃុំ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ។ ឆ្នាំ ១៩៩១ លោកត្រូវបានជ្រើសតាំងធ្វើជាសមា ជិកការិយាល័យនយោបាយ ឧបនាយរដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលនិងចាប់ពីឆ្នាំ ១៩៩៧ ដល់ ឆ្នាំ ២០០៥ ជាសមាជិកការិយាល័យនយោបាយនិងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ (http://cafef.vn)
|
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 4](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh4_dlrm.jpg)
នាខែមិថុនាឆ្នាំ ២០០៦ លោកសូមលាលែងពីដំណែងមួយឆ្នាំមុនពេលបញ្ចប់អាណត្តិ បេសកកម្ម។ ថ្លែងមតិនៅសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១១ លោក Khai ជឿជាក់ ថា៖ ក្នុងឋានៈជាថ្នាក់ដឹកនាំរដ្ឋាភិបាល លោកចង់ទទួលខុសត្រូវចំពោះមុខប្រជាជនបក្សនិង រដ្ឋសភាពេលដែលមិនអាចរកឃើញនិងទប់ស្កាត់បណ្ដារឿងក្តីធ្ងន់ធ្ងរ។ (VOV.vn)
|
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 5](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh6_gsct.jpg)
ដំណើរទស្សនកិច្ចនៅអាមេរិកបានកូសសម្គាល់របត់ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំង ពីរ ពិសេសគឺលើវិស័យសេដ្ឋកិច្ច។ ក្នុងរូបថត នាយករដ្ឋមន្ត្រី Phan Van Khai ទស្សនា សកលវិទ្យល័យ Havard អាមេរិក នាឆ្នាំ ២០០៥។ (news.zing.vn)
|
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 6](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh7_vidc.jpg)
ក្នុងដំណើរទស្សនកិច្ចនៅអាមេរិក នាយករដ្ឋមន្ត្រី Phan Van Khai និងរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក លោក Carlos Gutierrez (ទី ២ គិតពីខាងស្តាំ) ធ្វើជាកសិណសាក្សីពិធី ចុះហត្ថលេខាលើកិច្ចសន្យា Vietnam Airlines ទិញយន្តហោះ Boeing 787-8 Dreamliner។(news.zing.vn)
|
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 7](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh8_lvtn.jpg)
ក្នុងដំណើរទស្សនកិច្ចនេះដែរ នាយករដ្ឋមន្ត្រី Phan Van Khai បានជួបគ្នាជាមួយ មហាសិទ្ធី Bill Gates។ រដ្ឋាភិបាលវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន Microsoft បានចុះហត្ថលេ ខាលើអនុស្សារណៈយោគយល់គ្នាចំនួន ២ អំពីការបណ្តុះបណ្ដាលនិងអភិវឌ្ឍន៍ក្រុមហ៊ុន បច្ចេកវិទ្យាព័ត៌មានវៀតណាម និងបណ្តុះបណ្ដាលគ្រូបង្រៀនវៀតណាមចំនួន ៥០ ម៉ឺននាក់ លើវិស័យកុំព្យូទ័រនិង software។ .(news.zing.vn)
|
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 8](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh9_punt.jpg)
នាឆ្នាំ ២០០៣ នាយករដ្ឋមន្ត្រី Phan Van Khai បានទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅជប៉ុន។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាជួយឧបត្ថម្ភអភិវឌ្ឍន៍វិនិយោគពាណិជ្ជកម្ម។ .(news.zing.vn)
|
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 9](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh10_foao.jpg)
ឆ្នាំ ២០០៣ នេះដែរ នាយករដ្ឋមន្ត្រី Phan Van Khai បានទទួលជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីនូរវ៉ែលហ្សេឡង់ លោកស្រី Helen Clark ដែលមកបំពេញទស្សនកិច្ចជាផ្លវូការ នៅវៀតណាម។ .(news.zing.vn)
|
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 10](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh11_xurh.jpg)
នាយករដ្ឋមន្ត្រី Phan Van Khai ចូលរួមវេទិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅថៃ នាថ្ងៃទី ២១ តុលា ២០០៣។
|
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 11](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh12_gege.jpg)
ឆ្នា ២០០៤ នាយករដ្ឋមន្ត្រី Phan Van Khai ចូលរួមសន្និសីទកំពូលអាស៊ានលើកទី ១០ នៅឡាវ។ នៅទីនេះ លោករួមជាមួយបណ្ដាថ្នាក់ដឹកនាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដករបងពន្ធរដ្ឋការចំពោះវិស័យអាទិភាពឆ្ពោះទៅការបង្កើតទីផ្សារឯកភាពតាមនិន្នាការរបស់ បណ្ដាប្រទេសអឺរ៉ុប។(news.zing.vn)
|
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 12](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh13_fjoh.jpg) |
នាយករដ្ឋមន្ត្រី Phan Van Khai និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមសំរាប់កិច្ចព្រមព្រៀងអំពីបទដ្ឋានព្រំដែនរវាង វៀតណាមនិងកម្ពុជាក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ហ៊ុន សែន មក វៀតណាម នាខែតុលា ឆ្នាំ ២០០៥។ (news.zing.vn) |
![អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត - ảnh 13](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2018_03_20/media/anh14_fwwl.jpg) |
នាថ្ងៃទី ៥ មិថុនា ឆ្នាំ ២០០៥ នាយករដ្ឋមន្រីពា Phan Van Khai បានទទួលជួបសន្ទនា ជាមួយរដ្ឋមន្រីមិការពារជាតិអាមេរិក លោក Donald Rumsfeld នៅទីក្រុងហាណូយ។ ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ស្វែងរកជនអាមេរិកបាត់ខ្លួនព្រមទាំងជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំក្រោយសង្រាបាម។ (news.zing.vn) |