ខេត្ត Binh Dinh ត្រូវបានចាត់ទុកថា ជាទីកន្លែងរក្សាទុកសញ្ញាសម្គាល់នៃការកកើតអក្សរជាតិកាលពីដើមសតវត្សទី១៧។ សាលាបណ្ដុះបណ្ដាលបព្វជិតកាតូលិក Lang Song ជាទីកន្លែងដែលមាន រោងបោះពុម្ភ Lang Song។ នាសព្វថ្ងៃ សាលាបណ្ដុះបណ្ដាលបព្វជិតកាតូលិក Lang Song ជាគោលដៅទេសចរណ៍គួរឲ្យចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរនិងប្រជាជនប្រចាំតំបន់។
|
ទិដ្ឋភាពទូទៅនៃសាលាបណ្ដុះបណ្ដាលបព្វជិតកាតូលិក Lang Song។ |
សាលាបណ្ដុះបណ្ដាលបព្វជិត Lang Song ស្ថិតនៅភូមិ Quang Van ឃុំ Phuoc Thuan ស្រុក Tuy Phuoc ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រតាមភាគឦសានខេត្ត Binh Dinh។
|
បណ្ដាដូនជីកំពុងបួងសួង |
សាលាបណ្ដុះបណ្ដាលបព្វជិត Lang Song ត្រូវបានកសាងឡើងតាមបែបស្ថាបត្យកម្ម Gothic ដែលជាស្ថាបត្យកម្មពិសេសដោយឡែករបស់ជនអឺរ៉ុបក្នុងការស្ថាបនាព្រះវិហារកាតូលិក។
|
ដើមឈើរ២ជួរដែលមានអាយុកាល ជិត១៣០ឆ្នាំ។ |
ពីក្ខោងទ្វារដើរចូល នៅទាំងសង្ខាងមានដើមឈើរ២ជួរ ដែលមានអាយុកាលជិត១៣០ឆ្នាំ។ រហូតមកដល់បច្ចុប្បន្ននេះ សាលាបណ្ដុះបណ្ដាលបព្វជិត Lang Song នៅតែរក្សាដដែលនូវស្ថាបត្យកម្មស្ទើរតែទាំងស្រុងពីបុរាណកាលបន្សល់ទុក។ រោងបោះពុម្ភ Lang Song ត្រូវកសាងឡើងនៅឆ្នាំ១៨៧២ ហើយរងការបំផ្លិចបំផ្លាញនៅឆ្នាំ១៨៨៥។
|
រោងបោះពុម្ភ Lang Song ត្រូវបានសាងសង់ឡើងវិញ។ |
|
តំបន់គេហដ្ឋានរបស់ដូនជី។ |
|
អគាររៀនព្រះគម្ពីរបស់ដូនជី។ |
នាបច្ចុប្បន្ននេះ ព្រះសហគមន៍កាតូលិក Quy Nhon កំពុងគ្រប់គ្រងមូលដ្ឋាន ២ កន្លែង ដែលពាក់ព័ន្ធដល់អក្សរជាតិនោះ គឺ Nuoc Man និង Lang Song នៅស្រុក Tuy Phuoc ដូចគ្នា។ ការដែលបណ្ដាបព្វជិតនិកាយ Jésuite បានមករស់នៅនិងបង្កើតឡើងមូលដ្ឋាននៅ Nuoc Man (ឃុំ Phuoc Quang ស្រុក Tuy Phuoc នាសព្វថ្ងៃ) ត្រូវបានគេចាត់ទុកថា ជាការចាប់ផ្ដើមនៃដំណើរការបង្កើតអក្សរជាតិនៅដើមសតវត្សទី១៧។ ហើយជាង២០០ឆ្នាំក្រោយមក រោងបោះពុម្ភ Lang Song ត្រូវបានកសាងឡើង។ នេះជារោងបោះពុម្ភមួយក្នុងចំណោមរោងបោះពុម្ភចំនួន៣ដែលបោះពុម្ភអក្សរជាតិដំបូងបង្អស់នៅវៀតណាម។
|
បព្វជិត Doan Vo Dinh De ណែនាំអំពីវណ្ណកម្មដែលត្រូវបានបោះពុម្ភនៅ Lang Song |
|
សៀវភៅមួយចំនួនដែលត្រូវបានបោះពុម្ភដើមដំបូងនៅរោងបោះពុម្ភ Lang Song
កាលពីមុននេះ។ |
នាបច្ចុប្បន្ន សាលាបណ្ដុះបណ្ដាលបព្វជិតកាតូលិក Lang Song និងរោងបោះពុម្ភ Lang Song បានក្លាយទៅជាទីកន្លែងស្រាវជ្រាវវប្បធម៌គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ៕