សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ

Vu Loi/VOV-ពាយ័ព្យ
Chia sẻ

(VOVWORLD) -  សិល្បៈ Xoe Thai គឺជាសកម្មភាពវប្បធម៍ដ៏វិសេសវិសាល ដែលតំណាងឲ្យជីវភាពខាងស្មារតីបស់ជនជាតិ Thai នៅវៀត ណាម។

សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 1សម្រាប់សហគមន៍ជនជាតិភាគតិច Thai នៅភាគពាយ័ព្យ សិល្បៈ Xoe Thai ត្រូវបានចាត់ទុកថាជា ម្ហូបខាងស្មារតីដែលមិនអាចខ្វះបានក្នុងជីវភាពរបស់ប្រជាជន ដែលជាកន្លែងកម្សាន្តបន្ទាប់ពីថ្ងៃធ្វើការយ៉ាងហត់នឿយ ព្រមទាំង ជាមធ្យោបាយប្រាស្រ័យទាក់ទងគ្នាដើម្បីតភ្ជាប់មនុស្សគ្រប់វ័យឱ្យកាន់តែខិតមកជិតជាមួយគ្នា។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 2សិល្បៈ Xoe Thai គឺជាសកម្មភាពវប្បធម៌ដ៏វិសេសវិសាលដែលជានិមិត្តរូបនៃជីវភាពខាងស្មារតីនៃក្រុមជនជាតិភាគតិច Thai នៅវៀតណាម។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 3
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 4ដោយកំណត់តម្លៃវប្បធម៌និងលក្ខណៈមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅនៃសិល្បៈ Xoe Thai ក្នុងឆ្នាំ ២០១៦ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានចេញឯកសារលេខ ២៧១៥ ប្រគល់ឲ្យខេត្ត Yen Bai ធ្វើជាប្រធាននិងសម្របសម្រួលជាមួយស្ថាប័នមុខងារ និងទីភ្នាក់ងារផ្សេងទៀតរបស់ខេត្ត ដូចជា Son La, Lai Chau, Dien Bien បង្កើតសំណង់ឯកសារថ្នាក់ជាតិអំពីសិល្បៈ Xoe Thai ដាក់ជូនទៅអង្គការ UNESCO ដើម្បីចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 5ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ខេត្ត Yen Bai បានសម្របសម្រួលយ៉ាងសកម្មជាមួយវិទ្យាស្ថានវប្បធម៌និងសិល្បៈវៀតណាម និងខេត្ត Son La, Lai Chau និង Dien Bien ដើម្បីស្ទាបស្ទង់ កសាង និងបំពេញសំណង់ឯកសារសិល្បៈ Xoe Thai។ នៅខែតុលា ឆ្នាំ ២០១៩ បានសម្របសម្រួលរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីសិល្បៈ Xoe Thai ដោយជោគជ័យនៅខេត្ត Yen Bai ។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 6
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 7ក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីលើកទី ១៦ របស់អង្គការ UNESCO  ដែលបានប្រារព្ធឡើងនៅទីក្រុងប៉ារីស (ប្រទេសបារាំង) នារសៀលថ្ងៃទី ១៥ ខែធ្នូ បេតិកភណ្ឌសិល្បៈ Xoe Thai របស់វៀតណាមត្រូវបានអង្គការ UNESCO អនុម័តចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 8
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 9
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 10យោងតាមអង្គការ UNESCO  ៖ “រាំរបាំ Xoe ឆ្លុះបញ្ចាំងពីលក្ខណៈវិសេសវិសាលរបស់ជនជាតិ Thai ដែលត្រូវបានសម្តែងក្នុងថ្ងៃបុណ្យតេត ក្នុងពិធីបុណ្យទានធំៗ ភាពសប្បាយរីករាយ។ សិល្បៈ Xoe Thai គឺសម្រាប់មនុស្សគ្រប់គ្នា ដោយមិនគិតពីអាយុ ភេទ ស្ថានភាពសង្គម មុខរបរ និងជនជាតិឡើយ”។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 11របាំ “Kham khen” (កាន់ដៃគ្នា) គឺជារបាំ Xoe មូលដ្ឋាននៅក្នុងសិល្បៈរបាំប្រជាប្រិយរបស់ជនជាតិ Thai។ របាំនេះត្រូវបានបង្កើតឡើងក្នុងដំណើរការពលកម្មតាំងពីបុរេប្រវត្តិ។ ពេលបរបាញ់បានសត្វមួយក្បាល រាល់ពេលមានភាពសប្បាយរីករាយក្នុងក្រុមគ្រួសារ សហគមន៍កាន់ដៃគ្នាលោតជុំវិញដំភ្លើង។ ទាំងនេះក៏ជាចលនាមូលដ្ឋានដំបូងគេផងដែរ ដែលបម្រើជាមូលដ្ឋានដើម្បីអភិវឌ្ឍទៅជារបាំ xoe ហើយអភិវឌ្ឍន៍ទៅជាស្នាដៃរបាំប្រជាប្រិយដ៏វិសេសវិសាល។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 12សិល្បៈ Xoe បានកកើតឡើងនៅក្នុងដំណើរការពលកម្មរបស់ជនជាតិ Thai ហើយបានក្លាយជាសម្ភារៈតភ្ជាប់ក្រុមជនជាតិភាគតិចនៅតំបន់ព្រៃភ្នំភាគពាយ័ព្យ។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 13
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 14សិល្បៈ Xoe Thai ត្រូវបានគេប្រគុំសម្តែងក្នុងពិធីមង្គលការ បុណ្យភូមិប្រពៃណី និងសកម្មភាពសហគមន៍។ ក្នុងរូបថត៖ របាំរើសផ្កា (pit bo) បួងសួងសុំទឹកភ្លៀង ខ្យល់អាកាសល្អ ដំណាំបរិបូរណ៍ ដើមឈើខៀវខ្ចី មនុស្សគ្រប់ៗគ្នាមានសុខភាពល្អ សម្បូរធូរធានិងសប្បាយរីករាយ។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 15សិល្បៈ Xoe Thai ក៏ត្រូវបានផ្ទរប្រគល់ពីជំនាន់មួយទៅជំនាន់មួយនៅក្នុងគ្រួសារ ក្រុមសិល្បៈ និងសាលារៀន។ Xoe បានក្លាយជានិមិត្តរូបនៃភាពរួសរាយរាក់ទាក់ និងជាសញ្ញាសម្គាល់វប្បធម៌ដ៏សំខាន់របស់ជនជាតិ Thai នៅតំបន់ភាគពាយ័ព្យវៀតណាម។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 16យោងតាមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Xoe Thai ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ដោយបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជាតិវៀតណាម និងការផ្សាភ្ជាប់សហគមន៍។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 17របាំ “Nhom khan” បានកកើតមកជាមួយនឹងការអភិវឌ្ឍនៃឧស្សាហកម្មតម្បាញកប្បាស បង្ហាញពីភាពសប្បាយរីករាយរបស់ប្រជាជនមុនពេលទទួលបានផលពីកម្លាំងពលកម្មរបស់ពួកគេ។ ទន្ទឹមនឹងនោះ បង្ហាញពីបាតដៃប៉ិនប្រសប់របស់នារីជនជាតិ Thai តាមរយៈលំនាំដ៏ប្រណិតដែលប៉ាក់នៅលើក្រមា។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 18
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 19សិល្បៈ Xoe ត្រូវបានបញ្ជូនបន្តពីជំនាន់មួយទៅជំនាន់មួយនៅក្នុងសហគមន៍ទៅកាន់មនុស្សគ្រប់វ័យនិងគ្រប់ភេទ។ កុមាររៀនពីជីដូនជីតានិងឪពុកម្តាយ។ សិប្បករនិងអ្នកអនុវត្តក៏បង្រៀននៅក្នុងក្រុមសិល្បៈ វិទ្យាល័យ និងសាលាសិល្បៈផងដែរ។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 20របាំ Xoe moi lau (xoe អញ្ជើញពិសាស្រា) បង្ហាញពីវប្បធម៌ក្នុងការប្រាស្រ័យទាក់ទង និងអាកប្បកិរិយារបស់ក្រុមជនជាតិ Thai។ តាមទស្សនៈរបស់ជនជាតិ Thai អ្នកណាមកលេងផ្ទះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅណាស់។ ជាមួយនឹងចលនាទន់ភ្លន់និងមានភាបបត់បែន កែវស្រាអញ្ជើញភ្ញៀវត្រូវបានលើកក្នុងដៃរបស់នារីជនជាតិ Thai ដែលមានក្រមា ហើយអញ្ជើញឱ្យផឹកដោយបង្ហាញពីការគោរពបំផុតចំពោះភ្ញៀវ។
សិល្បៈ Xoe Thai និងភាពស្រស់ស្អាតរបស់សហគមន៍វប្បធម៌ជនជាតិ Thai ភាគពាយព្យ - ảnh 21“មិនមាន Xoe មិនសប្បាយចិត្ត មិនមាន Xoe ស្រូវមិនចេញផ្កា មិនមាន Xoe ពោតមិនចេញផ្លែ និងគ្មាន Xoe បុរសនិងស្ត្រីមិនក្លាយជាគូរស្រករឡើយ”។ ការដែលអង្គការ UNESCO បានចុះឈ្មោះសិល្បៈ Xoe Thai បានអះអាងពីអត្តសញ្ញាវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិវៀតណាម  ភាពស្អិតរមួតក្នុងសហគមន៍ ការគោរពភាពចម្រុះនៃវប្បធម៌ លើកទឹកចិត្តឱ្យមានការសន្ទនារវាងបុគ្គល សហគមន៍ និងប្រជាជនផ្សេងៗគ្នាសម្រាប់ការអត់ឱន សេចក្តីស្រឡាញ់ និងសប្បុរសធម៌ ស្របតាមសាសនា និងគោលបំណងនៃអនុសញ្ញាឆ្នាំ ២០០៣ សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ៕

ប្រតិកម្មទៅវិញ