សុភមង្គលជាឈ្មោះដែលលោកប្រធានហូជីមិញដាក់អោយផ្លូវជាតិ 4C ដោយមានប្រវែង១៨៥គីឡូម៉ែត្រពីទីក្រុង Ha Giang ទៅឆ្លងកាត់ស្រុកព្រៃភ្នំចំនួន៤នៅភាគខាងជើងខេត្តរួមមាន៖ Quan Ba Yen Minh Dong Van និង Meo Vac។
ផ្លូវនេះត្រូវបានកសាងឡើងដោយទាំងកម្លាំងនិងសាច់ស្រស់ឈាមស្រស់របស់យុវជនស្ម័គ្រចិត្តរាប់ហ្មឺននាក់ក្នុងចន្លោះពីទសវត្សទី៥០ដល់៦០នៃសតវត្សមុន។
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មាធិការប្រជាជនស្រុក Meo Vac បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មនិងទេសចរណ៍ខ្ពង់រាបថ្ម Dong Van រៀបចំពិធីបើកសម្ពោធសារមន្ទីរផ្លូវសុភមង្គល។
សារមន្ទីរនេះស្ថិតនៅក្រោមរូបបដិមារយុវជនស្ម័គ្រចិត្ត។
សំណង់នេះនឹងរួមចំណែកឃោសនា អប់រំពីប្រពៃណី ប្រវត្តិសាស្ត្រសម្រាប់ជនរួមជាតិនិងយុទ្ធជនទូទាំងប្រទេស ជាពិសេសគឺជំនាន់វ័យក្មេង។
មកទស្សនាសារមន្ទីរនេះ ភ្ញៀវទេសចរនឹងយល់ដឹងបន្ថែមពីដំណើរការកសាងផ្លូវ។
ផ្លូវសុភមង្គលត្រូវបានកសាងឡើងដោយកម្លាំងមនុស្សនិងឧបករណ៍សាមញ្ញទាំងស្រុង៖
ទេសភាពមើលពីចំណោតជ្រាលភ្នំ Ma Pi Leng ចុះទន្លេ Nho Que។
ចំណោត Tham Ma ជាកំណាត់ផ្លូវគួរអោយចាប់អារម្មណ៍នៃផ្លូវសុភមង្គល។ (រូបថត៖ Sunny Tran)
ផ្លូវសុភមង្គល។ (រូបថត៖ Sunny Tran)