“សារមន្ទីរ” ភូគព្ភសាស្ត្រភ្នំភ្លើងកម្រមានលើពិភពលោកនៅ Ly Son

Nguyen My Tra
Chia sẻ
(VOVWORLD) - ភ្ញៀវទេសចរស្គាល់ដល់ Ly Son ជាកន្លែងដែលផ្ទុកបម្រុងភស្តុតាង ដ៏ពិសិដ្ឋនិងរស់រវើកអំពីអធិបតេយ្យប្រទេសជាតិ ប៉ុន្តែ Ly Son ក៏ត្រូវបានហៅថា កោះឋានសួគ៏ កោះស្នេហាដើម្បីភ្ញៀវទេសចរអាចទស្សនាទេសភាពធម្មជាតិ ស្រស់ស្អាតដោយមានធនធានភូគព្ភសាស្ត្រដ៏វិសេសវិសាលកម្រមានលើពិភពលោកទៀតផង។

(VOVworld) - ភ្ញៀវទេសចរស្គាល់ដល់ Ly Son ជាកន្លែងដែលផ្ទុកបម្រុងភស្តុតាងដ៏ពិសិដ្ឋនិងរស់រវើកអំពីអធិបតេយ្យប្រទេសជាតិ ប៉ុន្តែ Ly Son ក៏ត្រូវបានហៅថាកោះឋានសួគ៏ កោះស្នេហាដើម្បីភ្ញៀវទេសចរអាចទស្សនាទេសភាពធម្មជាតិស្រស់ស្អាតដោយមានធនធានភូគព្ភសាស្ត្រដ៏វិសេសវិសាលកម្រមានលើពិភពលោកទៀតផង។

“សារមន្ទីរ” ភូគព្ភសាស្ត្រភ្នំភ្លើងកម្រមានលើពិភពលោកនៅ Ly Son - ảnh 1 Ly Son ត្រូវបានហៅថាកោះឋានសួគ៏ កោះស្នេហាដោយទេសភាពធម្មជាតិរហោស្ថាននិងស្រស់ស្អាត។ (រូបថត៖ My Tra/VOV)

  មាត់ភ្នំភ្លើងបុរាណចំនួន១០ដែលមានអាយុជីវិតពី៩លានដល់១១លានឆ្នាំនៅ Ly Son

មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រទើបនឹងបានប្រកាសលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនថា នៅ Ly Son មានមាត់ភ្នំភ្លើងបុរាណចំនួន១០ ក្នុងនោះមានមាត់ភ្នំភ្លើងចំនួន៧បើកចំហនិងមាត់ភ្នំភ្លើងចំនួន៣ទៀតស្ថិតនៅក្រោមសមុទ្រ។

“សារមន្ទីរ” ភូគព្ភសាស្ត្រភ្នំភ្លើងកម្រមានលើពិភពលោកនៅ Ly Son - ảnh 2 ទិដ្ឋភាព Ly Son មើលពីកោះ Be

“នៅទីនេះ យើងអាចឃើញបេតិកភ័ណ្ឌភូគព្ភសាស្ត្រជិត១០ប្រភេទ ដែលជាប្រភពធនធានដ៏សម្បូរបែបនិងគួរឲ្យទាក់ទាញសំរាប់អភិវឌ្ឍន៍ទេសចរណ៍”។ សាស្ត្រាចារ្យរងបណ្ឌិត Vu Cao Minh វិទ្យាស្ថានភូគព្ភសាស្ត្រចំណុះសាលាបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានថ្លែងដូច្នេះ។

“សារមន្ទីរ” ភូគព្ភសាស្ត្រភ្នំភ្លើងកម្រមានលើពិភពលោកនៅ Ly Son - ảnh 3 មាត់ភ្នំភ្លើង Thoi Loi

មាត់ភ្នំភ្លើងជាកន្លែងគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ។ ទន្ទឹមនឹងការទស្សនារចនាសម្ព័ន្ធ ភូគព្ភសាស្ត្រប្លែកមួយនេះក៏ជាទីតាំងខ្ពស់ដើម្បីភ្ញៀវទេសចរអាចទស្សនាទេសភាពស្រស់ស្អាតព័ទ្ធជុំវិញ និងបរិយាកាសធំល្វឹងល្វើយរបស់សមុទ្រ។ មាត់ភ្នំភ្លើង Thoi Loi មានកំពស់១៤៩ម៉ែត្រ Gieng Soi មានកំពស់១០៦ម៉ែត្រនិងGiang Tien មានកំពស់៨៦ម៉ែត្រសុទ្ធតែជាឱលោកដ្ឋានល្អអស្ចារ្យដែរ។

“សារមន្ទីរ” ភូគព្ភសាស្ត្រភ្នំភ្លើងកម្រមានលើពិភពលោកនៅ Ly Son - ảnh 4 មាត់ភ្នំភ្លើងនៅក្រោមសមុទ្រគ្របដណ្ដប់ដោយកំរាលព្រំផ្កាថ្មក៏នាំមកនូវការចាប់អារម្មណ៍សំរាប់ភ្ញៀវទេសចរនៅពេលទៅមុជទឹក។

ក្រៅពីមាត់ភ្នំភ្លើង ច្រាំងថ្មចោតក៏ជាកត្តាគួរឲ្យទាក់ទាញនៅ Ly Son ផងដែរ។ ច្រាំងថ្មចោតធំសម្បើម មានប្រវែងរាប់រយម៉ែត្រធ្វើឲ្យភ្ញៀវទេសចររំភើបចិត្តយ៉ាងខ្លាំង។

“សារមន្ទីរ” ភូគព្ភសាស្ត្រភ្នំភ្លើងកម្រមានលើពិភពលោកនៅ Ly Son - ảnh 5 ភ្នំថ្មជាល្បាយរបស់ភ្នំភ្លើងតាមរយៈរាប់លានឆ្នាំជាទិដ្ឋភាពដ៏វិសេសវិសាលនៅ Ly Son។

បេតិកភ័ណ្ឌភូមិសាស្ត្រវប្បធម៌ដ៏វិសេសវិសាល

នៅកោះ Ly Son មានប្រភេទបេតិកភ័ណ្ឌចម្រុះមួយនោះគឺបេតិកភ័ណ្ឌភូមិសាស្ត្រវប្បធម៌។ នោះគឺវត្ត Hang និងស្រែកាំជណ្ដើរដែលត្រូវបានធ្វើឡើងពីថ្មភ្នំភ្លើង។

“សារមន្ទីរ” ភូគព្ភសាស្ត្រភ្នំភ្លើងកម្រមានលើពិភពលោកនៅ Ly Son - ảnh 6 វត្ត Hang

វត្ត Hang ត្រូវបានកសាងឡើងក្នុងរូងភ្នំភ្លើងមួយដែលត្រូវបានសឹកដោយទឹកសមុទ្រ។នេះជាបេតិកភ័ណ្ឌមានអត្ថន័យទាំងខាងធម្មជាតិនិងវប្បធម៌ដោយឆ្លុះបញ្ចាំងនូវការរស់នៅ ធ្វើពលកម្មនិងជំនឿសាសនារបស់ប្រជាជននៅលើកោះនិយាយដោយឡែកនិងនៅតំបន់កោះសមុទ្រភាគកណ្ដាលទាំងមូលនិយាយរួម។

រីឯស្រែកាំជណ្ដើរបង្កើតឡើងដោយថ្មភ្នំភ្លើងគឺស្នាដៃនៃពលកម្ម។ ថ្មត្រូវបានរៀបតាមភូមិសាស្ត្រធម្មជាតិ បង្កើតឡើងវាលស្រែដាំខ្ទឹមបារាំងនិងខ្ទឹមស ជាភស្តុតាងនៃការឧស្សាព្យាហ៍ យាមធ្វើពលកម្មរបស់ប្រជាជននៅទីនេះ។

“សារមន្ទីរ” ភូគព្ភសាស្ត្រភ្នំភ្លើងកម្រមានលើពិភពលោកនៅ Ly Son - ảnh 7 ស្រែកាំជណ្ដើរត្រូវបានរៀបចំឡើងដោយថ្មភ្នំភ្លើងដើម្បីដាំខ្ទឹមបារាំងនិងខ្ទឹមស។

លោក Dang Ngoc Dung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai ឲ្យដឹងថា Ly Son ជាកន្លែងដែលផ្ទុកបម្រុងភស្តុតាងប្រវត្តិសាស្ត្រជាច្រើនអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។

នាបច្ចុប្បន្ន ខេត្ត Quang Ngai បានអញ្ជើញអ្នកជំនាញការ ជួយសំរេចសំណុំឯកសារដើម្បីស្នើឲ្យ UNESCO ទទួលស្គាល់ Ly Son Binh Chau និងតំបន់ជុំវិញជាឧទ្យានភូគព្ភសាស្ត្រសកល។

“សារមន្ទីរ” ភូគព្ភសាស្ត្រភ្នំភ្លើងកម្រមានលើពិភពលោកនៅ Ly Son - ảnh 8ប្ដីប្រពន្ធដាំខ្ទឹមសនៅលើជម្រាលភ្នំភ្លើង 

ប្រតិកម្មទៅវិញ