រូបថត១០០ផ្ទាំងស្ដីពី Truong Sa និងផែនទី “កោះសមុទ្រវៀតណាមគួរឲ្យមោទនៈ” ត្រូវបានតាំងបង្ហាញនៅសាលាមធ្យមសិក្សាទុតិយភូមិ Phu Dien។ នាថ្ងៃបើកឆ្នាំសិក្សាថ្មីនេះដែរ គ្រូបង្រៀននិងសិស្សានុសិស្សប្រមាណជាង១ពាន់២រយនាក់នៃសាលាក៏បានចូលរួមកម្មវិធីអំណរបុណ្យសំពះព្រះខែក្រោមប្រធានបទ “ឪពុកនៅកោះឆ្ងាយ កូននៅផ្ទះមានមិត្តភក្តិ” ឆ្នាំ២០១៨ ដោយក្លឹបយុវវ័យដើម្បីកោះសមុទ្រមាតុប្រទេសរៀបចំឡើង ក្នុងគោលបំណងនាំមកនូវបុណ្យសំពះព្រះខែដ៏កក់ក្ដៅនិងពោរពេញទៅដោយមនោសញ្ចេតនាជូនទៅប្អូនសិស្សានុសិស្សដែលជាកូនៗរបស់បណ្ដាយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK១។ ស្នាមញញឹមរបស់អ្នកគ្រូនិងសិស្សានុសិស្សនៃសាលា។ សារពោរពេញទៅដោយមនោសញ្ចេតនាត្រូវបានប្អូនៗសិស្សានុសិស្សសរសេរនៅលើចង្កៀងផ្កាយ។ ក្រៅពីនោះ ប្អូនៗក៏បានធ្វើរបាំងមុខក្រដាសដើម្បីធ្វើជាអំណោយបុណ្យសំពះព្រះខែជូនទៅកូនៗរបស់បណ្ដាយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅកោះឆ្ងាយៗ។ ប្អូនៗផ្ទៀងស្ដាប់ការឧទ្ទេសនាមអំពីប្រជុំកោះ Truong Sa ពីយុទ្ធជនកងទ័ពជើងទឹក។ អ្នកស្រី Ho Lien នៅក្លឹបយុវវ័យដើម្បីកោះសមុទ្រមាតុប្រទេសកំពុងឧទ្ទេសនាមអំពីកោះ Truong Sa ធំ។ សិស្សស្រីចូលចិត្តខ្យងនៅ Truong Sa។ សិស្សប្រមាណ១០០០នាក់បានសរសេរសារស្នេហានៅលើចង្កៀង ផ្កាយ ដើម្បីបញ្ជូនទៅមិត្តភក្តិដែលជាកូនៗរបស់យុទ្ធជនដែលកំពុងបំពេញ ភារកិច្ចនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK ១។ ជក់ចិត្តនឹងការគូសរបាំងមុខប្រជាប្រិយ។ រាល់អំណោយមានអត្ថន័យទាំងនេះនឹងត្រូវបានក្លឹបយុវវ័យដើម្បីកោះ សមុទ្រមាតុប្រទេសយកជូនទៅកូនៗរបស់យុទ្ធជននានាដែលកំពុងបំពេញ ភារកិច្ចនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK ១។ Từ khóa: VOV VOVworld Truong Sa សារស្នេហា ប្រជុំកោះ សិស្សានុសិស្ស ឆ្នាំសិក្សាថ្មី ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm