លោក Nguyen Quoc Dung (DzungArt) ជាវិចិត្រករដែលមានការតាំងពិពណ៌គំនូររបស់ខ្លួនជាច្រើននៅក្នុងនិងក្រៅប្រទេស។
|
នាគ្រាដំបូង លោកថតរូបដើម្បីយកឯកសារសំរាប់ការគូរគំនូរ។ ភាគច្រើនជារូបថត អំពីអាវ yem និងអាវផាយ។
|
លោកកាន់តែចូលចិត្តការថតរូបពីមួយថ្ងៃទៅមួយថ្ងៃ។
|
បន្ទាប់នោះ លោក Nguyen Quoc Dung រៀបចំការតាំងបង្ហាញ។ មិត្តភ័ក្តនិងទស្សនិក ជនមកឃើញជាច្រើនកុះករ។ បណ្ដាវណ្ណកម្មរបស់លោកទទួលបានការស្ងើចសរសើរ ជាច្រើន។ ប្រការនេះបានលើកទឹកចិត្តវិចិត្រកររូបនេះស្រឡាញ់សិល្បៈថតរូបថែម ទៀត។
|
លោក Nguyen Quoc Dung បានបង្កើតឡើងរចនាថតរូបរបស់ខ្លួនដែលមានចរិតលក្ខ ណៈដោយឡែកពោរពេញទៅដោយវិចិត្រកម្មក្នុងផ្ទាំងគំនូរនិមួយៗ។
|
នាថ្ងៃទី ៥ សីហា ឆ្នាំ ២០១៧ លោក Nguyen Quoc Dung បានបង្ហាញជាលើកដំបូង សៀវភៅរូបថតក្រោមប្រធានបទ “Mua nang phai” (រដូវព្រះអាទិត្យសាបរលាប)។
|
សៀវភៅនេះរួមមានរូបថតចំនួន ១៣០ ផ្ទាំងក្នុងអំឡុងរយៈពេល ២០ ឆ្នាំ ថតរូបរបស់ វិចិត្រករដោយប្រធានបទស្តីពីនារីវៀតណាមក្នុងសំលៀកបំពាក់ប្រពៃណីអាវផាយនិង អាវ yem៕
|