ស្តូបគោរពវិញ្ញណស័ណ្ឌយុទ្ធជនពលីចំនួន ៦៤ រូបនៅកោះ Gac Ma

MY TRA
Chia sẻ
(VOVWORLD) - មជ្ឈមណ្ឌលគោរពវិញ្ញណស័ណ្ឌយុទ្ធជនពលីនៅកោះ Gac Ma មានផ្ទៃដី ២,៥ ហិកតានៅឧបទ្វីប Cam Ranh (ភាកណ្ដាលវៀតណាម) គឺជាសំណងសាងសងមាន អត្ថន័យពិសេសដើម្បីនិជានិមិត្តរូបដឹងអគុណបណ្ដាយុទ្ធជនពលីក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពឈ្លានពានសំដៅការពារកោះ Gac Ma ចំណុះប្រជុំកោះ Truong Sa របស់ វៀតណាម។ 

មជ្ឈមណ្ឌលរំលឹកវិញ្ញាណខ័ណ្ឌបណ្ដាយុទ្ធជនពលីនៅកោះ Gac Ma ដែលសហភាព ពលករវៀតណាមបំផុសឡើងដោយការរៃអង្គាសកសាង ទើបនឹងបើកសម្ពោធន៍ ដំណាក់កាលទី១ នាថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០១៧។

ស្តូបបណ្ដាយុទ្ធជនពលី Gac Ma ត្រូវបានធ្វើពីថ្ម granite ដែលមានទម្ងន់ជាង ១៤ តោន មានកំពស់ ១៥,១៥ ម៉ែត្រ ជើងស្តូបមានកំពស់ ១,៤ ម៉ែត្រ ខ្លួននៃស្តូបមានកំពស់ ១៣,៧៥ ម៉ែត្រ។ ស្តូបទាំង ៩ នេះបង្ហាញនូវរូបភាពរបស់បណ្ដាយុទ្ធជនពលីនៅកោះ Gac Ma ក្នុងពេលដែលការពារតំបន់ដែនដីរបស់មាតុប្រទេស។

ចំណុចលេចធ្លោនៅមជ្ឈមណ្ឌលរំលឹកវិញ្ញាណខ័ណ្ឌនេះមានប្រធានបទ «បណ្ដា យុទ្ធជនពលីជីវិតនៅជើងមេឃ» ដោយមាននិមិត្តរូប «រង្វង់មូលអមតៈ» របស់បណ្ដា យុទ្ធជនពលីនៅកោះ Gac Ma។

រង្វង់មូលទង់ជាតិវៀតណាមដោយមានផ្កាត្រគួនសមុទ្រព័ទ្ធជុំវិញដែលបង្ហាញនូវ ស្មារតីអងអាចក្លាហានរបស់យុទ្ធជនជើងទឹកនានាដែលបានពលីជីវិតដើម្បីកោះ សមុទ្ររបស់ប្រទេសជាតិ។

ផ្លូវសំរាប់យុទ្ធជនពិការ។

សារមន្ទីរក្រោមដីគឺជាទីកន្លែងរក្សានិងកំកល់ទុកនានាដែលទាក់ទិនដល់ជីវិតនិងគ្រួសាររបស់បណ្ដាយុទ្ធជនពលី Gac Ma។

មជ្ឈមណ្ឌលតាំងបង្ហាញបណ្ដាភស្តុតាងខាងគិត្តិយុត្តិនិងប្រវត្តិសាស្ត្រដែលអះអាងនូវ អធិបតេយ្យភាពនិងបូរណភាពដែនដីចំពោះកោះនានាចំណុះប្រជុំកោះ Hoang Sa – Truong Sa របស់វៀតណាម។

បណ្ដារូបភាពស្តីអំពីព្រឹត្តិការណ៍នាថ្ងៃទី ១៤ មិនា ឆ្នាំ ១៩៨៨។

បណ្ដារូបភាពរបស់វីរៈយុទ្ធជនពលីចំនួន ៦៤ រូបនៅកោះ Gac Ma។

បណ្ដារូបភាពរបស់វីរៈយុទ្ធជនពលីចំនួន ៦៤ រូបនៅកោះ Gac Ma។

រូបភាពមួយចំនួននៅមណ្ឌលដាក់តាំងបង្ហាញ៕

ប្រតិកម្មទៅវិញ