មហោស្រពអាស៊ាន២០១៧
(VOVWORLD) -នាព្រឹកថ្ងៃទី១៣កក្កដា នៅសារមន្ទីរជនជាតិវិទ្យាវៀតណាម(រដ្ឋធានីហាណូយ) បានប្រព្រឹត្តទៅពិធីបើកមហោស្រពអាស៊ាន((ASEAN Festival)។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងគំរោងការណ៍ឃោសនានិងរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបង្កើតអាស៊ាន និងផែនការធ្វើសកម្មភាពឆ្នាំ២០១៧របស់គណៈកម្មាធិការបញ្ជាណែនាំព័ត៌មានឃោសនាអាស៊ាន។តាម រយៈបណ្ដាវណ្ណកម្មទស្សនិកជននឹងមានចក្ខុវិស័យរួមអំពីទឹកដីមនុស្សវប្បធម៌របស់បណ្ដាប្រទេសអាស៊ានការពារបរិស្ថាននិងបំរ៉ែបំរួលអាកាសធាតុក្នុងតំបន់យល់ដឹងច្បាស់ថែមទៀតអំពី សហគមន៍អាស៊ាននិងទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់។មហោស្រពនេះអូសបន្លាយដល់ថ្ងៃទី១៥កក្កដាឆ្នាំ២០១៧។