ម្ហូបអាហារ - មោទនភាពរបស់វៀតណាម

សំយោគដោយ Le Chi - VOV5
Chia sẻ
(VOVWORLD) - នាពេលថ្មីៗនេះ វៀតណាមបានជាប់ក្នុងបញ្ជីប្រទេសចំនួន ១០ ដែលមានម្ហូបអាហារឆ្ងាញ់បំផុតនៅលើពិភពលោក យោងតាមការវាយតម្លៃរបស់អ្នកអានទស្សនាវដ្តី The Travel (កាណាដា)។ វៀតណាមជាប់ចំណាត់ថ្នាក់លេខ៥ក្នុងបញ្ជីនេះ។ កាណាល់ទូរទស្សន៍ CNN ដ៏ល្បីល្បាញ ក្នុងឆ្នាំនេះក៏បានបោះឆ្នោតជ្រើសរើសមុខម្ហូបវៀតណាមមួយចំនួន ចូលក្នុងបញ្ជីអាហារតាមដងវិថី ឆ្ងាញ់បំផុតទាំង ៥០ នៅអាស៊ីផងដែរ។

មុខម្ហូបវៀតណាមមានភាពចម្រុះ សម្បូរបែប ប្រណិត ហើយផ្សាភ្ជាប់នឹងលក្ខណៈដោយឡែករបស់ខ្លួន ដោយប្រើប្រាស់ផលិតផលប្រចាំតំបន់នីមួយៗ ដូច្នេះទើបមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរអន្តរជាតិ។

នាពេលថ្មីៗនេះ វៀតណាមបានជាប់ក្នុងបញ្ជីប្រទេសចំនួន ១០ ដែលមានម្ហូបអាហារឆ្ងាញ់បំផុតនៅលើពិភពលោក យោងតាមការវាយតម្លៃរបស់អ្នកអានទស្សនាវដ្តី The Travel (កាណាដា)។ វៀតណាមជាប់ចំណាត់ថ្នាក់លេខ៥ក្នុងបញ្ជីនេះ។ កាណាល់ទូរទស្សន៍ CNN ដ៏ល្បីល្បាញ ក្នុងឆ្នាំនេះក៏បានបោះឆ្នោតជ្រើសរើសមុខម្ហូបវៀតណាមមួយចំនួន ចូលក្នុងបញ្ជីអាហារតាមដងវិថី ឆ្ងាញ់បំផុតទាំង ៥០ នៅអាស៊ីផងដែរ។

នៅខាងក្រោមនេះ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តរួមជាមួយ VOV5រាយឈ្មោះមុខម្ហូប
វៀតណាមនានាដែលត្រូវបានពិភពលោកកោតសរសើរ និងលើកតម្កើង៖

១. ហ្វើ

និយាយពីប្រទេសវៀតណាម ជនបរទេសជាច្រើននឹងនឹកឃើញដល់ហ្វើភ្លាមៗ - ម្ហូបអាហារដែលមានសរសៃពណ៌ស ទន់ ដោយស្រូបជាមួយទឹកស៊ុប និងសាច់គោ/មាន់ ជី និងចាខ្វៃ។

នាពេលថ្មីៗនេះ ហ្វើ ត្រូវបានទូរទស្សន៍ CNN លើកតម្កើងជាអាហារដែលមានទឹកស៊ុបដ៏ឆ្ងាញ់បំផុតលើពិភពលោក។

ម្ហូបអាហារ - មោទនភាពរបស់វៀតណាម - ảnh 1
ហ្វើគឺជាមុខម្ហូបដ៏ល្បីលើពិភពលោក ដែលកម្រមានមុខម្ហូបផ្សេងណាមួយ អាចប្រកួតប្រជែងបានឡើយ។ (រូបភាព៖ Shutterstock)
ម្ហូបអាហារ - មោទនភាពរបស់វៀតណាម - ảnh 2
ហ្វើតែងតែត្រូវបានដាក់លាយជាមួយទឹកស៊ុបដ៏ក្រអូប ផ្អែម សរសៃហ្វើស្វិតៗ និងសាច់មួយចំនួន ដែលត្រូវបានចម្អិនទន់ សម្បូរប្រូតេអ៊ីនដូចជាសាច់គោ និងសាច់មាន់។ (រូបថត៖ trivietphat.net)
២. នំបុ័ង

នំប៉័ងវៀតណាមត្រូវបានគេហទំព័រអាហារ Taste Atlas ដាក់បញ្ចូលក្នុងបញ្ជីអាហារតាមដងវិថីឆ្ងាញ់បំផុតលើពិភពលោកដោយ បន្ទាប់ពីការស្ទង់មតិរបស់អ្នកអានជុំវិញពិភពលោក ដែលធ្វើឡើងក្នុងខែកញ្ញាឆ្នាំនេះ ដោយទទួលបាន ៤.៨/៥ ពិន្ទុ។

ម្ហូបអាហារ - មោទនភាពរបស់វៀតណាម - ảnh 3
យោងតាមគេហទំព័រ Euronews នៅតាមតំបន់នីមួយៗ នំប៉័ងវៀតណាមស្នូលនិងរសជាតិផ្សេងៗគ្នា។ (រូបថត៖ Trithuctre)
ម្ហូបអាហារ - មោទនភាពរបស់វៀតណាម - ảnh 4
ពាក្យ "banh mi" បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងវចនានុក្រម Merriam-Webster (សហរដ្ឋ
អាមេរិក) នៅខែកញ្ញា ឆ្នាំ ២០២២។ (រូបថត៖ Sunny Side Circus)
ម្ហូបអាហារ - មោទនភាពរបស់វៀតណាម - ảnh 5
CNN ធ្លាប់បានហៅនំប៉័ងវៀតណាមថា "សាំងវិចឆ្ងាញ់បំផុតនៅលើពិភពលោក" ។ Traveler - គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញរបស់អូស្ត្រាលី ធ្លាប់បានដាក់បញ្ចូលនំបុ័ងវៀតណាមក្នុង Top ១០ សាំងវិចដ៏ទាក់ទាញបំផុតនៅលើភពផែនដី។ (រូបថត៖ laodong)
៣. ណែមចៀន

យោងតាមព័ត៌មានដែល TF១ ដែលជាប៉ុស្តិ៍ទូរទស្សន៍ធំជាងគេនៅប្រទេសបារាំង ផ្សាយកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ ណែមចៀនប្រពៃណីវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីមុខម្ហូបបរទេសដែលអ្នកប្រើប្រាស់បារាំងពេញនិយមបំផុត។

ម្ហូបអាហារ - មោទនភាពរបស់វៀតណាម - ảnh 6
គ្រឿងផ្សំសម្រាប់ធ្វើណែមចៀន មានសាច់ចិញ្ច្រាំ មីសួ ការ៉ុត សណ្តែកបណ្តុះពងមាន់ ផ្សិតត្រចៀក
កណ្ដុរ ផ្សិតស៊ីអ៊ីតាក ជាដើម រួមជាមួយគ្រឿងទេស។ (រូបថត៖ danviet.vn)
ម្ហូបអាហារ - មោទនភាពរបស់វៀតណាម - ảnh 7
ណែមចៀន គឺជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបដែលតំណាងឱ្យម្ហូបប្រពៃណីវៀតណាម បានទាក់ទាញអ្នកទទួលទានជានិច្ច។ (រូបថត៖ danviet.vn)
៤. នំពណ៌ក្រូច (នំពងអង្ក្រង)

CNN បានធ្វើបញ្ជីមុខម្ហូបចៀនឆ្ងាញ់បំផុតចំនួន ៣០ នៅលើពិភពលោក ក្នុងនោះមានមុខនំពណ៌ក្រូច ដែលឬបានហៅថា នំពងអង្ក្រងរបស់វៀតណាម។

ម្ហូបអាហារ - មោទនភាពរបស់វៀតណាម - ảnh 8
នំពណ៌ក្រូចត្រូវបានប្រជាជនភាគខាងត្បូងដាក់ឈ្មោះ ដោយសារតែមានរូបរាង និងពណ៌ដូចផ្លែក្រូច ធ្វើពីម្សៅអង្ករដំណើបស្អិត ជាមួយនឹងស្នូលជាម្សៅសណ្តែកខៀវ ខាងក្រៅមានគ្រាប់ល្ងស ចៀនក្នុងខ្ទះប្រេង។ (រូបថត៖ foodnews.com)
ម្ហូបអាហារ - មោទនភាពរបស់វៀតណាម - ảnh 9
នៅភាគខាងជើង នំពណ៌ក្រូចត្រូវបានគេហៅថា នំពងអង្ក្រង បន្ទាប់ពីចៀន វាត្រូវបានលាបទឹកឃ្មុំឬស្ករមួយស្រទាប់។ (រូបថត៖ baodantoc.vn)
 ៥. នំម្សៅដំឡូងមី

នៅក្នុងខែមេសាកន្លងទៅ នំម្សៅដំឡូងមី គឺជាឈ្មោះដែលបានលើកឡើងនៅពេលទូរទស្សន៍ CNN ស្ងើចសរសើរម្ហូបអាហារវៀតណាម។ នេះគឺជាមុខម្ហូបដ៏ល្បីបំផុតនៃម្ហូបអតីតរាជធានី Hue។

ម្ហូបអាហារ - មោទនភាពរបស់វៀតណាម - ảnh 10
នំម្សៅដំឡូងមីធ្វើពីម្សៅដំឡូងមីជាមួយបង្គា និងសាច់ខ្លាញ់មួយដុំ ដើម្បីធ្វើឱ្យនំមានក្លិនក្រអូប និងខ្លាញ់។ (រូបថត៖ huesmiletravel.com.vn)
ម្ហូបអាហារ - មោទនភាពរបស់វៀតណាម - ảnh 11
ខាងក្រៅនំគឺស្លឹក dong ឬស្លឹកចេក ក្លិនស្លឹកឈើក៏លាយជាមួយរសជាតិនំ បន្ទាប់ពីចំហុយ។ (រូបថត៖ Giaoducphanthiet.edu.vn)
ម្ហូបអាហារ - មោទនភាពរបស់វៀតណាម - ảnh 12
ពេលដែលអ្នកទទួលទាន ចុកបកស្លឹកខៀវចេញ វានឹងបង្ហាញសាច់នំទន់ថ្លា ហើយអាចមើលឃើញបង្គា និងសាច់នៅខាងក្នុងបានយ៉ាងច្បាស់។ (រូបថត៖ huesmiletravel.com.vn)

ប្រតិកម្មទៅវិញ