ផ្ទះមានទ្វារចំនួន ២។ ទ្វារខាងមុខស្ថិតនៅលេខ ៤៨ លើវិថី Hang Ngang។ ទ្វារនៅខាងក្រោមស្ថិតនៅលេខ ៣៥ លើវិថី Hang Can ។ នាពេលវេលា នោះ នេះគឺជាមូលដ្ឋានបដិវត្តន៍គួរឲ្យទុកចិត្តមួយ។
|
ក្នុងប៉ុន្មានថ្ងៃនៃបដិវត្តន៍ខែសីហាឆ្នាំ ២៩៤៥ (ចាប់ពីថ្ងៃទី ២៥ សីហាដល់ទី ២ កញ្ញា ឆ្នាំ ២៩៤៥) ផ្ទះត្រូវបានជ្រើសរើសធ្វើជាទីលំនៅដ្ឋាននិងទីកន្លែង ធ្វើការរបស់លោកប្រធានហូជីមិញ។
|
នៅទីនេះ លោកប្រធានហូជីមិញបានតែងនិងរួមជាមួយបណ្ដាកម្មាភិបាល មជ្ឈឹមបក្សអនុម័តលើសេចក្តីប្រកាសឯករាជ្យជាតិប្រសូត្រឡើងប្រទេស វៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ។
|
បន្ទប់របស់លោកប្រធានហូជីមិញ។
|
គ្រែរបស់លោកប្រធានហូជីមិញ។
|
តុកៅអីមួយប្រដាប់ដែលលោកប្រធានហូជីមិញបានអង្គុយនិងសរសេរ សេចក្តីប្រកាសឯការាជ្យជាតិ។
|
នៅខាងក្រៅគឺបន្ទប់ទទួលធម្មតាដោយមានតុតូចមួយថូមួយនិងកៅអ៊ីសាឡុង។
|
បណ្ដាវត្ថុអនុស្សាវរីយ៍ត្រូវបានអភិរក្សល្អប្រសើរដូចពេលវេលាលោកប្រធានហូជីមិញរស់នៅទីនេះ។
|
នៅទីនេះ លោកប្រធានហូជីមិញនិងបណ្ដាសមាជិកគណៈកម្មាធិការមជ្ឈឹម បក្សបានប្រជុំនិងធ្វើការ។
|
មជ្ឈមណ្ឌលកេរិតតំណែលទាក់ទាញភ្ញៀវទេសចរនិងអ្នកប្រាជ្ញនៅក្នុងនិងក្រៅបរទេសមកស្រាវជ្រាវនិងទស្សនាជាច្រើនកុះករ។
|
ឈុតសំលៀកបំពាក់កាគីដែលលោកប្រធានហូជីមិញស្លៀក ពាក់ក្នុងពិធីប្រកាសឯករាជ្យជាតិនាថ្ងៃទី ២ កញ្ញាឆ្នាំ ១៩៤៥។
|
នាឆ្នាំ ១៩៧៩ ផ្ទះលេខ ៤៨ លើវិថី Hang Ngang ត្រូវបានទទួលស្គាល់ជាកេតំណែលប្រវត្តិសាស្ត្រជាតិ។ សំណង់សាងសង់ នេះតភ្ជាប់ជាមួយជីវិតរបស់លោកប្រធានហូជីមិញ៕
|