អាវផាយវៀតណាមនៅក្នុងសម័យកាលប្រវត្តិសាស្ត្រនានាត្រូវបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងហ្វេ។ រូបថត៖ Kinhtedothi.vn ឆ្លងកាត់សម័យកាលជាច្រើន អាវផាយមានការផ្លាស់ប្ដូរដោយឥតឈប់ឈរ ប៉ុន្តែនៅតែរក្សាបាននូវលក្ខណៈប្រពៃណីរបស់វា ដែលរួមចំណែកបង្កើតឡើងភាពស្រស់ស្អាតនិងភាពទន់ភ្លន់របស់នារីវៀតណាម។ រូបថត៖ VTV អាវផាយក្នុងជីវភាពសម័យទំនើប ត្រូវបានអ្នករចនាម៉ូដច្នៃប្រឌិតលើសម្ភារៈជាច្រើនប្រភេទ ដែលគួមផ្សំនឹងលំនាំ ក្បូរក្បាច់រចនាដ៏ល្អប្រណិត។ រូបថត៖ aodaisago.com អាវផាយស្ទើរតែជាសំលៀកបំពាក់ដែលមិនអាចខ្វះបានក្នុងការប្រលងសម្រស់។ រូបថត៖ sggp.org.vn Top ៣ បវរកញ្ញាវៀតណាមឆ្នាំ ២០២០ ពាក់អាវផាយពណ៌ស នៅពេលទទួលរង្វាន់។ រូបថត៖ phutuonline.com.vn បវរកញ្ញា និងពិធីករវៀតណាមល្បីឈ្មោះ ស្លៀកពាក់អាវផាយប្រពៃណីក្នុងព្រឹត្តិការណ៍មួយនៅ ខេត្ត Quang Ninh។ រូបថត៖ VOV សិស្សស្រីស្លៀកពាក់អាវផាយទៅសាលារៀន។ រូបថត៖ dantri.com.vn រូបថត៖ Thuc Nguyen/ Rau Studio ក្នុងកិច្ចប្រជុំសំខាន់ៗ នារីវៀតណាមច្រើនតែជ្រើសរើសសម្លៀកបំពាក់អាវផាយប្រពៃណី។ រូបថត៖ Duc Anh/VOV៥ អាវផាយកាន់តែមានប្រជាប្រិយភាព សូម្បីតែក្នុងថ្ងៃធ្វើការ...រូបថត៖ vinaculto.vn ... ក៏ដូចជាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ...រូបថត៖ Thuc Nguyen/ Rau Studio ... ជាពិសេស នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតរបស់មនុស្សម្នាក់ គឺថ្ងៃរៀបអាពាហ៍ពិពាហ៍។ រូបថត៖ Thuc Nguyen/ Rau Studio ពាក្យ "Ao Dai" ត្រូវបានបញ្ចូលក្នុងវចនានុក្រម Oxford ហើយត្រូវបានពន្យល់ថា ជាសំលៀកបំពាក់មួយប្រភេទរបស់នារីវៀតណាម។ មិនត្រឹមតែប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងភ្ញៀវអន្តរជាតិជាច្រើនផងដែរ នៅពេលមើលឃើញ Ao Dai ម្ដងៗ គេតែងតែនឹកឃើញដល់ជនជាតិ និងវប្បធម៌វៀតណាមភ្លាមៗ… សំលៀកបំពាក់ Ao Dai និងវប្បធម៌ស្លៀកពាក់ Ao Dai បានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ពិសេសមួយ - ជាបេតិកភណ្ឌវប្បធម៌របស់វៀតណាម៕ Từ khóa: VOV VOVworld អាវផាយ នារី វៀតណាម សម្លៀកបំពាក់ Ao Dai ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm