ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០

Chia sẻ
(VOVWORLD) - នាឆ្នាំ ២០២០ សហគមន៍អាស៊ានបានអបអរសាទរខួបគម្រប់ ៥ ឆ្នាំ (២០១៥ - ២០២០) ហើយប្រទេសវៀតណាមមានកិត្តិយសទទួលតួនាទីជា ប្រធានអាស៊ាន។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានសហការជាមួយស្ថានទូតនៃប្រទេសអាស៊ានចំនួន ១០ នៅប្រទេសវៀតណាម ដើម្បីរៀបចំឡើងពិព័រណ៍សម្លៀក បំពាក់ប្រពៃណីអាស៊ានឆ្នាំ ២០២០ ។
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 1
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 2ដើម្បីស្វាគមន៍ការបើកពិព័រណ៍នេះ អង្គពិធីទាំងអស់អញ្ជើញទស្ស នាដោយសប្បាយរីករាយជាមួយការសំដែងសិល្បៈដ៏ពិសេសរបស់ក្រុមសិល្បករវៀតណាម។ 

ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 3អង្គពិធីនិងភ្ញៀវកិតិ្តយសចូលរួមក្នុងពិធីនេះ
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 4 លោក Ta Quang Dong អនុរដ្ឋមន្រ្តី ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមថ្លែងក្នុងពិធីបើកការតាំងពិព័រណ៍នេះ

ថ្លែងក្នុងពិធីបើកការតាំងពិព័រណ៍នេះ លោក Ta Quang Dong អនុរដ្ឋមន្រ្តី ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានឲ្យដឹងថាទោះបីជាការរីករាលដាលនៃជំងឺ Covid-19 នៅតែវិវត្តន៍ដ៏ ស្មុគស្មាញក៏ដោយ ប៉ុន្តែប្រទេស សមាជិកអាស៊ានទាំង ១០ មានការសម្របសម្រួលយ៉ាងសកម្មក្នុងការ បញ្ជូនសំលៀកបំពាក់ប្រពៃណីនិងស្នាដៃថតរូបទៅកាន់ព្រឹត្តិការណ៍វប្បធម៌  សំខាន់ៗរបស់អាស៊ាននៅវៀតណាមលើកនេះផងដែរ។ ប្រការនេះបាន បញ្ជាក់ ថាកិច្ចសហប្រតិបត្តិការវប្បធម៌អាស៊ានបានបង្ហាញពីតួនាទីនៃការ តភ្ជាប់បណ្តាប្រទេសជាសមាជិកអាស៊ាន។

ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 5អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Ta Quang Dong និង អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានកាត់ខ្សែបូរបើកពិព័រណ៍នេះ។ 
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 6 កន្លែងតាំងពិព័រណ៍សម្លៀកបំពាក់ប្រពៃណីនៃបណ្តាប្រទេសសមាជិក អាស៊ាន។
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 7សម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសម៉ាឡេស៊ី - Baju Kurung គឺជាសំលៀកបំពាក់ប្រពៃណីរបស់ស្ត្រី។ Baju Melayu គឺជាសម្លៀកបំពាក់ បុរស។ ប្រជាជនម៉ាឡេស៊ីតែងតែស្លៀកសំលៀកបំពាក់បែបប្រពៃណី ក្នុងឱកាសពិសេសៗដូចជា Hari Raya ឬ Edid ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី និងពិធីបុណ្យឯករាជ្យជាតិជាដើម។  
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 8សម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសមីយ៉ាន់ម៉ា- សម្លៀកបំពាក់ជាតិ នៃប្រទេសនេះ មានឈ្មោះថា Longyiដែលជាសំពត់រុំនៅជំវិញ ដែលមាន ប្រវែងរហូតដល់កែងជើងទាំងបុរសនិងស្ត្រីអាចស្លៀកបានដែរ។ 
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 9 សម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសសឹង្ហបុរី - Nonya Kebaya គឺជា សម្លៀកបំពាក់សម្រាប់ស្ត្រីដែលនេះត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃសហគមន៍ Peranakan នៅប្រទេសសឹង្ហបុរី។ Batik គឺជាអាវសម្រាប់បុរស។
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 10សម្លៀកបំពាក់ប្រពៃណីចំនួន ១៤ របស់ប្រទេសឥណ្ឌូនេស៊ី - Kerawang Gayo Lues គឺជាសំលៀកបំពាក់សំរាប់ពិធីអាពាហ៍ពិពាហ៍។ 
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 11 សំលៀកបំពាក់ប្រពៃណីហ្វីលីពីន - នេះគឺជាសំលៀកបំពាក់របស់ គូស្វាមីភរិយាថ្នាក់អភិជនរបស់ហ្វីលីពីន។
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 12សម្លៀកបំពាក់ប្រពៃណី របស់ប្រទេសប្រ៊ុយណេ ត្រូវបានគេស្លៀកពាក់ជា ញឹកញាប់ក្នុងអំឡុងពេលថ្ងៃពិធីបុណ្យដូចជា Hari Raya Aidilfitri និងពិធី មង្គលការ។ 
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 13សម្លៀកបំពាក់ប្រពៃណីរបស់ឡាវដែលជាសម្លៀកបំពាក់ប្រពៃណី ដែលឆ្លុះ បញ្ចាំងពីទំនៀមទម្លាប់របស់ប្រជាជនឡាវដែលគេហៅថា Sinh (សម្រាប់ស្ត្រី) និង Salong (សម្រាប់បុរស) ហើយគេស្លៀកពាក់ជាញឹកញាប់ ក្នុងថ្ងៃពិធីបុណ្យសំខាន់ៗ។ 
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 14 សម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសថៃ - សម្លៀកបំពាក់ប្រពៃណីរបស់ ថៃគឺមានលក្ខណៈប្លែកៗជាងបណ្តាប្រទេសដទៃទៀតដោយសារតែការរចនា និងថ្នេរកាត់ដេរដ៏ប្រណីតរបស់គេ ដែលបង្កើតលើងលំនាំនៅលើក្រណាត់ ដោយថ្វីដៃរបស់សិប្បករជំនាញ។
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 15សម្លៀកបំពាក់ប្រពៃណីរបស់កម្ពុជា - តាមការពិត បុព្វបុរសជនជាតិខ្មែរ បានបន្សល់ទុកមរតកជាច្រើនដល់មនុស្សជំនាន់ក្រោយដែលក្នុងនោះមាន ទំនៀមទម្លាប់នៃសម្លៀកបំពាក់មានការប្រើប្រាស់ជាច្រើនបែបក្នុងឱកាសផ្សេងៗគ្នាដូចជាពិធីបុណ្យប្រពៃណី សាសនា ជំនួបប្រជុំ និងពិធីមង្គលការជាដើម។ 
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 16 សម្លៀកបំពាក់ប្រពៃណីវៀតណាម- សំលៀកបំពាក់អាវផាយរបស់ វៀតណាមត្រូវបានមិត្តអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះភាពងាយស្រួល សោភ័ណភាពដោយបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់ប្រជាជននិងជា  រូបភាពតំណាងឲ្យអត្តសញ្ញាណជាតិរបស់វៀតណាម។
ពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ាន ឆ្នាំ២០២០ - ảnh 17ការតាំងពិព័រណ៍លើកនេះគឺជាកន្លែងជួបប្រជុំគ្នាសម្រាប់អ្នកចូល ចិត្តសំលៀកបំពាក់ប្រពៃណី 

ប្រតិកម្មទៅវិញ