ក្រោមប្រធានបទ “ទេសចរណ៍បៃតង” VITM 2019 ប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែមីនា ដោយមានការចូលរួមរបស់ក្រុមហ៊ុនទេសចរទាំង ជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ (រូបថត៖ ឈុតសម្ដែងសិល្បៈនៅពិធីបើក ពិព័រណ៍)។
|
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam រដ្ឋមន្រ្តីវប្បធម៌ កីឡា និងទេសចរណ៍លោក Nguyen Ngoc Thien អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky រួមជាមួយថ្នាក់ដឹកនាំអង្គការអន្តរជាតិ តំណាងអង្គការ ទេសចរណ៍និងស្ថាប័នពន្លឿនទេសចរណ៍នៃប្រទេស ជាច្រើនបានចូលរួមនិងកាត់ខ្សែបូរប្រារព្ធពិព័រណ៍។
|
VITM 2019 មានទ្រង់ទ្រាយធំបំផុតតាំងពីមុនមកដោយទាក់ទាញការ ចូលរួមរបស់សហគ្រាសនិងស្ថាប័នពន្លឿនទេសចរណ៍ចំនួន៧២០អង្គភាពមកពី២៧ប្រទេសនិងតំបន់ដែនដី និង៤៧ខេត្តក្រុងទូទាំងប្រទេសវៀតណាម។ (រូបថត៖ស្តង់ទំនិញនៃក្រុមហ៊ុន Hanoitourist)។
|
ពិព័រណ៍នេះក៏ទាក់ទាញការចូលរួមរបស់ភ្ញៀវយ៉ាងច្រើនកុះករផងដែរ។
|
នេះជាឱកាសដើម្បីអោយតំបន់នានាក្នុងប្រទេសផ្សព្វផ្សាយផលិតផល វប្បធម៌ ទេសចរណ៍របស់ខ្លួនទៅកាន់មហាជន (រូបថត៖ មគ្គុទេសឧទ្ទេសនាមអំពី ល្បាក់ទឹក Ban Gioc)។
|
ការសម្ដែងសិល្បៈដ៏វិសេសវិសាលនៅតាមស្តង់ទំនិញក្នុងពិព័រណ៍។
|
ចំណីអាហារពិសេសដោយឡែកនៅតាមតំបន់នីមួយៗ។
|
គ្រឿងសិប្បកម្មវិចិត្រសិល្បៈដ៏ល្អប្រណិត។
|
ស្តង់ទំនិញរបស់ប៉ូស្តិ៍ទូរទស្សន៍ Vietnam Journey នៃវិទ្យុសម្លេង វៀតណាមនាំមកនូវបទពិសោធន៍គួរអោយចាប់អារម្មណ៍តាមរយៈការលេងល្បែងកំសាន្តប្រកបដោយបច្ចេកវិទ្យាការពិតនិម្មិត។
|
ទួរទេសចរណ៍មានតម្លៃថោក កម្មវិធីលក់ “សំបុត្រយន្តហោះក្នុង តម្លៃ០ដុង” ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ទាំងជាតិនិងអន្តរជាតិនាំមកជូន ពិព័រណ៍លើកនេះ។
|
ភ្ញៀវទេសចរស្វែងយល់ព័ត៌មានស្ដីពីទួរទេសចរណ៍ Maldives។
|
ស្ថាប័នពន្លឿនទេសចរណ៍ជប៉ុនរៀបចំកម្មវិធីស្លៀកពាក់សាកល្បងអាវ Yukata (អាវប្រពៃណីជប៉ុន)។
|
ក្រុមសិល្បៈករមកពីម៉ាឡេស៊ី។
|
ការបង្ហាញម៉ូដអាវផាយវៀតណាម។
|
នេះជាលើកដំបូងដែលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ចូលរួមពិព័រណ៍ VITM។
|
នៅពិព័រណ៍លើកនេះ សមាគមន៍ទេសចរណ៍វៀតណាមនិងប៉ូស្តិ៍ ទូរទស្សន៍ស្ដីពីវប្បធម៌ទេសចរណ៍ Vietnam Journey នៃវិទ្យុសម្លេងវៀតណាម បានចុះហត្ថលេខាលើកិច្ចសហប្រតិបតិ្តការសំដៅជំរុញការអភិវឌ្ឍនៃផ្នែកទេស ចរណ៍វៀតណាម៕
|