ផ្កា son tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតំបន់ខ្ពង់រាប Son La

Le Hanh
Chia sẻ

(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ នៅតាមភូមិជាច្រើននៅឃុំ Ngoc Chien ស្រុក Muong La ខេត្ត Son La ត្រូវបានគ្របដណ្ដប់ដោយពណ៌សក្បុសនៃ ផ្កា son tra (ជាដើមប៉ោមព្រៃ មួយប្រភេទនៅតាមតំបន់ខ្ពង់រាបភាគខាងជើងវៀតណាម)។

ផ្កា son tra ជាធម្មតា រីកពីពាក់កណ្តាលខែកុម្ភៈរហូតដល់ដើមខែមេសា។ ប៉ុន្តែពេលវេលាដ៏ស្រស់ស្អាតបំផុតគឺខែមីនា។
ផ្កា son tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតំបន់ខ្ពង់រាប Son La - ảnh 1
ផ្កា son tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតំបន់ខ្ពង់រាប Son La - ảnh 2

ផ្ការីកស្គុះស្គាយព័ទ្ធជុំវិញផ្ទះឈើប្រពៃណីរបស់ជនជាតិ Mong បង្កើត រូបភាពធម្មជាតិដ៏ស្រស់ស្អាត។

ផ្កា son tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតំបន់ខ្ពង់រាប Son La - ảnh 3
ឃុំ Ngoc Chien មានផ្ទៃដីដាំដើម son tra ជាង២.២៦០ហិចតា ដែលប្រមូលផ្តុំនៅភូមិ Dong Xuong, Phay, Luot, និង Nam Nghiep។
ផ្កា son tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតំបន់ខ្ពង់រាប Son La - ảnh 4
ផ្កា son tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតំបន់ខ្ពង់រាប Son La - ảnh 5
ដោយឡែក ភូមិខ្ពង់រាប Nam Nghiep ស្ថិតនៅកម្ពស់ជាមធ្យម ២.២០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ មានផ្ទៃដីដាំដើម son tra ជាង១.៦០០ហិកតា។ ក្នុងនោះប្រហែល ៨០០ហិកតា ជាដើមឈើចំណាស់មានអាយុពី ៣០០-៥០០ឆ្នាំ។
ផ្កា son tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតំបន់ខ្ពង់រាប Son La - ảnh 6

ដើម son tra បានផ្សាភ្ជាប់ជាមួយជនជាតិ Mong នៅភូមិ Nam Nghiep ជាច្រើនជំនាន់មកហើយ ជាដើមឈើដែលបានជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ គ្របដណ្ដប់លើដីទុកចោលទំនេរដោយពណ៌បៃតង។ ក្នុងរដូវផ្លែ son tra ពីខែកញ្ញាដល់ខែតុលាជារៀងរាល់ឆ្នាំ ប្រជាជនភូមិ Nam Nghiep ប្រមូលផ្លែឈើស្រស់បានជាង៣.០០០តោន។

ផ្កា son tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតំបន់ខ្ពង់រាប Son La - ảnh 7

បើផ្កាជើងគោត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃភាពបរិសុទ្ធ ស្មោះស្ម័គ្រ និងសេចក្ដីស្រឡាញ់ស្មោះត្រង់របស់បងប្អូនជនជាតិ Thai នោះ គឺផ្កា son tra  តំណាង ឲ្យភាពសាមញ្ញ ជានិមិត្តរូបនៃកម្លាំងរស់ដ៏ស្វិតស្វាញនិងកម្លាំងចិត្តដ៏មោះមុតរបស់ជនជាតិ Mong។

ផ្កា son tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតំបន់ខ្ពង់រាប Son La - ảnh 8

អាស្រ័យដោយមានប្រៀបខ្លាំង សក្ដានុពលអំពីអាកាសធាតុ ធម្មជាតិរហោស្ថាន និងវប្បធម៌ដ៏ពិសេសដោយឡែករបស់ជនជាតិ Mong ភូមិ Nam Nghiep មានលក្ខណៈវិសេសវិសាលជាច្រើនបំផុតនៃទេសចរណ៍ Ngoc Chien។

ផ្កា son tra រីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅតំបន់ខ្ពង់រាប Son La - ảnh 9

អ្នកទេសចរជាច្រើនចែករំលែកថា ប្រសិនបើមកដល់ Ngoc Chien ដោយមិនបានទៅលេងភូមិ Nam Nghiep ទេ គឺដំណើរកំសាន្តនិងបទពិសោធន៍នោះ ពិតជាមិនពេញលេញនោះដែរ។

 

ប្រតិកម្មទៅវិញ