បរិយាកាសធ្វើការរបស់អ្នកយកព័ត៌មាននៅមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ APEC

HUONG TRA
Chia sẻ
(VOVWORLD)-នាថ្ងៃទី៦វិច្ឆិកាជាថ្ងៃធ្វើការដើមដំបូងក្នុងសប្ដាហ៍ជាន់ខ្ពស់APECវៀត ណាម២០១៧។ព្រឹត្តិការណ៍ការទូតសំខាន់បំផុតរបស់វៀតណាមក្នុងឆ្នាំនេះបានទាក់ទាញ ការយកចិត្តទុកដាក់ជាពិសេសនិងការចូលរួមរបស់អ្នកយកព័ត៌មានជាតិនិងអន្តរជាតិជាងបីពាន់នាក់ ដែលក្នុងនោះមានអ្នកយកព័ត៌មានអន្តរជាតិជាងពីរពាន់នាក់។

មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ APEC(IMC) បើកថ្ងៃទី២៨តុលា ជាទីកន្លែងបញ្ជាណែនាំសកម្មភាពសារព័ត៌មានក្នុងសប្ដាហ៍ជាន់ខ្ពស់ APEC២០១៧សំរាប់អ្នកយកព័ត៌មានជាតិនិងអន្តរជាតិ។

មជ្ឈមណ្ឌលសារព័ត៌មាន APEC បើកទ្វារទទួលអ្នកយកព័ត៌មានចាប់ពីម៉ោង៧ដល់ថ្ងៃទី២២ជាប្រចាំថ្ងៃ។ ក្នុងថ្ងៃទី១១វិច្ឆិកា ជាថ្ងៃប្រព្រឹត្តទៅសន្និសីទជាន់ខ្ពស់ APECនឹងបើកទ្វារដល់ម៉ោង២៤ដើម្បីបំរើអ្នកយកព័ត៌មាននានា។

មណ្ឌលចែកកាតសំរាប់អ្នកយកព័ត៌មាន

មណ្ឌលព័ត៌មាន ជួយឧបត្ថម្ភអ្នកយកព័ត៌មានក្នុងពេលបំពេញការងារ។

បន្ទប់រៀបចំសន្និសីទកាសែត។ នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang នឹងអញ្ជើញជាអធិបតីសន្និសីទកាសែតបន្ទាប់ពីពេល APEC បិទបញ្ចប់។

បន្ទប់ប្រជុំរបស់អ្នកកាសែត។

បណ្ដាញខ្សែអ៊ីធឺណែតនិង Wifi គ្របដណ្ដប់នៅមជ្ឈមណ្ឌល។

អ្នកយកព័ត៌មានកំពុងធ្វើការ

អ្នកយកព័ត៌មាននៃស្ថានីយ៍ផ្សាយទូរទស្សន៍ម៉ាកាវ(Manstv) នៅមជ្ឈមណ្ឌល។

អ្នកយកព័ត៌មានសម្ភាសន៍អ្នកកាសែតនៃទីភ្នាក់ងារសារព័ត៌មាន Reuters។

Dmitri Kostyrev អ្នកយកព័ត៌មានកាសែត Itar Tass ពេញចិត្តចំពោះហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈមណ្ឌលនេះ។

មជ្ឈមណ្ឌលបច្ចេកទេសរួមមានបន្ទប់ចំនួន៦៧សំរាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ។

Studio ចល័តរបស់ស្ថានីយ៍ទូរទស្សន៍ VTC នៃវិទ្យុសម្លេងវៀតណាម។

បន្ទប់និពន្ធនិង Studio ស្ថានីយ៍ផ្សាយសម្លេងនៃវិទ្យុសម្លេងវៀតណាម

បរិយាកាសធ្វើការក្នុងមជ្ឈមណ្ឌលបច្ចេកទេសនៃទីភ្នាក់ងារសារព័ត៌មាន Xinhua។

ក្នុងសប្ដាហ៍ប្រព្រឹត្តទៅសន្និសីទជាន់ខ្ពស់ ដោយសារព្រឹត្តិការាណ៍ជាច្រើន ហើយប្រព្រឹត្តទៅនៅតំបន់ជាច្រើន បានជាអ្នកយកព័ត៌មានអាចតាមដានតាមប្រព័ន្ធផ្សាយផ្ទាល់នៅមជ្ឈមណ្ឌលសារព័ត៌មាន

លោកស្រី Dang Mai Phuong អ្នកយកព័ត៌មាននៃកាណាល់ជាតិផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម បន្ទាប់ពីពេលធ្វើការ។

ប្រតិកម្មទៅវិញ