ពិធីបិទមហោស្រពផ្សាយសម្លេងជាតិលើកទី១៥ បានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ ដោយមានប្រធានបទ “ភាពបត់បែនដើម្បីផ្លាស់ប្តូរ - ការសម្របខ្លួនដើម្បីឆ្ពោះទៅមុខ” ស្ថានីយ៍វិទ្យុ-ទូរទស្សន៍ទាំង៦៣ នៅតាមខេត្ត ក្រុង និងអង្គភាពក្រោមឱវាទរបស់វិទ្យុសម្លេងវៀតណាមបានចូលរួមក្នុងមហោស្រពផ្សាយសម្លេងជាតិលើកទី ១៥។ ក្នុងចំណោមស្នាដៃចំនួន ៥០០ ចូលរួមប្រកួត មានស្នាដៃល្អចំនួន ២០៣ បានឈានចូលជុំចុងក្រោយ។ ក្នុងពិធីបិទនោះ រង្វាន់សំរឹទ្ធ ៧១គ្រឿង រង្វាន់ប្រាក់ ៥៨ គ្រឿង រង្វាន់មាស ២៨ និងរង្វាន់ពិសេស ១ គ្រឿងត្រូវបានប្រគល់ជូនអ្នកនិពន្ធ និងស្នាដៃក្នុងមហោស្រពផ្សាយសម្លេងជាតិឆ្នាំ ២០២២។ ខាងក្រោមនេះជារូបភាពគួរឲ្យចាប់អារម្មណ៍ពីពិធីបិទមហោស្រពផ្សាយសម្លេងជាតិលើកទី១៥៖ លោក Do Tien Sy សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកនៃវិទ្យុសម្លេងវៀតណាម ប្រធានគណៈកម្មាធិការដឹកនាំមហោស្រពផ្សាយសម្លេងជាតិលើកទី ១៥ ថ្លែងក្នុងពិធីបិទ។ អគ្គនាយក VOV លោក Do Tien Sy បានសង្កត់ធ្ងន់ថា៖ “ស្នាដៃដែលចូលរួមក្នុងមហោស្រពនេះមានគុណភាពលេចធ្លោទាំងខ្លឹមសារ និងទម្រង់។ អង្គភាពជាច្រើនបានបង្ហាញវិធីសាស្រ្តផលិតថ្មី និងវិធីទំនើបក្នុងការផ្សាយសម្លេង។ អញ្ជើញចូលរួមក្នុងពិធីបិទមានវត្តមាន៖ សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សក្រុងហូជីមិញលោក Nguyen Van Nen; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ប្រធានសមាគមអ្នកសារព័ត៌មានវៀតណាម និពន្ធនាយកកាសែតប្រជាជនលោក Le Quoc Minh; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត An Giang លោក Le Hong Quang; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Tay Ninh លោក Nguyen Thanh Tam; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Phan Van Mai និងតំណាងថ្នាក់ដឹកនាំក្រសួង មន្ទីរ សាខា និងភ្ញៀវកិត្តយសអន្តរជាតិ។ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Van Nen, ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam, អគ្គនាយកវិទ្យុជាតិវៀតណាម លោក Do Tien Sy បានប្រគល់រង្វាន់ពិសេសសម្រាប់កម្មវិធីវិទ្យុផ្សាយផ្ទាល់ “នៅចំកណ្តាលបន្ទាត់រវាងអាយុជីវិតនិងសេចក្តីស្លាប់” របស់ក្រុមអ្នកនិពន្ធ Tran Le Dung, Nguyen Thi Hue, Nguyen Ngoc Dung (វិទ្យុនគរបាលប្រជាជន)។ នេះជារង្វាន់ពិសេសដំបូងគេដែលទទួលបាននៅមហោស្រពផ្សាយសម្លេងជាតិ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai និងអគ្គនាយក វិទ្យុសម្លេង លោកDo Tien Sy បានប្រគល់ពានរង្វាន់មាសសម្រាប់កម្មវិធីផ្សាយផ្ទាល់។ ស្នាដៃ "ជួបសំណេះសំណាលជាមួយ Kenjah David - ឯកអគ្គរដ្ឋទូតតន្ត្រីបារាំងប្រចាំនៅវៀតណាម" របស់ក្រុមអ្នកនិពន្ធ Duc Quy - Thuy Van - Thanh Phuong - Phuong Anh (គណៈកម្មការកិច្ចការបរទេស - វិទ្យុសម្លេងវៀតណាម) បានឈ្នះរង្វាន់មាសសម្រាប់ប្រភេទនេះ។ លេខាគណៈកម្មាធិការបក្សខេត្ត An Giang លោក Le Hong Quang, លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Tay Ninh លោក Nguyen Thanh Tam បានប្រគល់រង្វាន់មាសក្នុងប្រភេទបទយកការណ៍ និងបទសម្ភាសន៍។ ក្នុងប្រភេទនេះ ស្នាដៃ "ទីក្រុងក្នុងការចងចាំរបស់ខ្ញុំ" របស់ក្រុមអ្នកនិពន្ធនៃគណៈកម្មការកិច្ចការបរទេស - វិទ្យុសម្លេងវៀតណាម (Thu Hoa - Hong Anh - Anh Tuan) បានឈ្នះរង្វាន់មាស។ អនុប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម ប្រធានសមាគមអ្នកសារព័ត៌មានវៀតណាម និពន្ធនាយកកាសែតប្រជាជន Le Quoc Minh និងលេខាគណៈកម្មាធិការបក្សខេត្ត An Giang លោក Le Hong Quang បានប្រគល់រង្វាន់មាសសម្រាប់ស្នាដៃក្នុងប្រភេទកម្មវិធីប្រធានបទ / Talkshow និងល្ខោនវិទ្យុ។ ក្នុងចំណោមស្នាដៃដែលទទួលបានជ័យជម្នះគឺ “ពេលអក្សរត្រូវបានផ្តល់ស្លាប” (វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ) “រត់ទៅឆ្ងាយពីភាពឯកាក្នុងទីងងឹត” (VOV ចរាចរ)។ ឧត្តមសេនីយឯក Du Truong Giang មេបញ្ជាការរងយោធភូមិភាគទី៧ និងជាឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang ប្រគល់រង្វាន់ “សម្លេងមាស” ដល់អ្នកផ្សាយសម្លេងនិងពិធីករឆ្នើម, ពានរង្វាន់សម្រាប់បច្ចេកទេសសម្តែងកម្មវិធីល្អ, ពានរង្វាន់កម្មវិធីឌីជីថលក្នុងវិទ្យុផ្សាយផ្ទាល់។ អ្នកផ្សាយសម្លេង Pham Thi Hue និង Le Tan Khoa នៃវិទ្យុសម្លេងវៀតណាមបានឈ្នះពានរង្វាន់ "សម្លេងមាស"។ អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Tran Minh Hung ប្រធានគណៈកម្មាធិការរៀបចំមហោស្រពផ្សាយសម្លេងជាតិលើកទី ១៥ និងជាអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Duong Anh Duc ប្រគល់រង្វាន់ប្រាក់ក្នុងប្រភេទបទយកការណ៍-បទសម្ភាសន៍-ល្ខោនវិទ្យុ។ ស្នាដៃ “ស្រឡាញ់ប្រជាជនវៀតណាមក្នុងគ្រាជំងឺរាតត្បាតនៅឥណ្ឌូនេស៊ី” របស់អ្នកនិពន្ធ Huong Tra (គណៈកម្មការកិច្ចការបរទេស - វិទ្យុសម្លេងវៀតណាម) បានឈ្នះរង្វាន់ប្រាក់ក្នុងផ្នែកបទយកការណ៍-បទសម្ភាសន៍។ អនុប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Tran Thanh Lam និងអនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Vo Tuan Nhan បានប្រគល់រង្វាន់ប្រាក់ដល់អ្នកនិពន្ធដែលបានឈ្នះរង្វាន់ប្រាក់ក្នុងប្រភេទកម្មវិធីវិទ្យុ/កិច្ចពិភាក្សា និងកម្មវិធីវិទ្យុផ្សាយផ្ទាល់។ អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien និងអគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Pham Manh Hung ប្រគល់រង្វាន់សំរឹទ្ធដល់ជ័យលាភីក្នុងប្រភេទកម្មវិធីវិទ្យុផ្សាយផ្ទាល់ ប្រធានបទ/កិច្ចពិភាក្សា។ លោក Nguyen Van Yen អនុប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុងបានប្រគល់រង្វាន់ដល់អ្នកនិពន្ធដែលមានស្នាដៃឆ្នើមលើការងារប្រឆាំងអំពើពុករលួយ។ អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Pham Manh Hung និងនាយកវិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ លោក Le Cong Dong បានប្រគល់រង្វាន់ និងអបអរសាទរដល់អ្នកនិពន្ធ ក្នុងប្រភេទរឿងវិទ្យុ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa លោក Dau Thanh Tung និង នាយកស្ថានីយ៍វិទ្យុ និងទូរទស្សន៍ Thanh Hoa លោក Pham Van Bau (ឆ្វេង) ទទួលទង់ជាតិរៀបចំមហោស្រពផ្សាយសម្លេងជាតិលើកទី ១៦ ឆ្នាំ ២០២៤។ មហោស្រពបានបិទបញ្ចប់បន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន (រូបថត៖ កាសែត Binh Phuoc) នេះគឺជាមហោស្រពដែលមានកំណត់ត្រាច្រើនជាងគេ៖ ប្រតិភូច្រើនជាងគេ គណៈប្រតិភូច្រើនជាងគេ ចំនួនស្នាដៃចូលរួមប្រកួតច្រើនជាងគេ ចំណាត់ថ្នាក់ពានរង្វាន់ច្រើនបំផុត និងពានរង្វាន់ច្រើនជាងគេមិនធ្លាប់មានពីមុនមក (រូបថត៖ កាសែត Binh Phuoc) Từ khóa: VOV VOVworld បិទមហោស្រពផ្សាយសម្លេងជាតិលើកទី១៥ កំណត់ត្រាកំណត់ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm