បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ

Le Chi/VOV5
Chia sẻ

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសបុណ្យណូអែលបានគ្របដណ្ដប់សព្វទីកន្លែងក្នុងទីក្រុងហាណូយ។ មិនត្រឹមតែជាបុណ្យសាសនាប៉ុណ្ណោះទេ បុណ្យណូអែលនៅក្នុងរដ្ឋធានីបានក្លាយជាបរិយាកាសវប្បធម៌ដ៏វិសេសវិសាល ដែលស្ថាបត្យកម្ម ហ្គោធិក បុរាណលាយឡំជាមួយនឹងចង្វាក់ជីវភាពរស់នៅទីក្រុងដ៏ស្វាហាប់ទៀតផង។

បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 1
នៅជុំវិញបឹង Ho Guom នៅពេលអស្តង្គត ពន្លឺភ្លើងតុបតែងបុណ្យណូអែលកាន់តែភ្លឺចិញ្ចាច បង្កើតបរិយាកាសពិសេសនៃរដូវពិធីបុណ្យចុងឆ្នាំ។
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 2
បរិយាកាសបុណ្យណូអែលបានគ្របដណ្ដបតាមដងផ្លូវ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនហាណូយ។
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 3
ទីក្រុងហាណូយនៅក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ កាន់តែភ្លឺចិញ្ចាចជាងពេលណាៗទាំងអស់។
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 4
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 5
ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ ជាដើម ត្រូវបានតុបតែងលម្អតាមប្រធានបទបុណ្យណូអែល ដែលក្លាយជាគោលដៅដែលមិនអាចរំលងបាន។
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 6
ជាមជ្ឈមណ្ឌលនៃទំនិញបុណ្យទាន វិថី Hang Ma នៅក្នុងប៉ុន្មានថ្ងៃចុងខែធ្នូ កាន់តែស្រស់ស្អាត ក្រោមពន្លឺភ្លើង និងពណ៌ក្រហម-ស ដែលជាលក្ខណៈពិសេសនៃរដូវបុណ្យណូអែល។
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 7
នៅទីនេះ ទំនិញជាច្រើនប្រភេទត្រូវបានដាក់លក់ ដែលបំពេញតម្រូវរបស់ប្រជាជនយ៉ាងពេញលេញក្នុងរដូវបុណ្យទាននិងបុណ្យចូលឆ្នាំថ្មី។
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 8
ប្រជាជនជ្រើសរើសរបស់របរតុបតែងផ្ទះ ដើម្បីស្វាគមន៍រដូវបុណ្យណូអែលដ៏កក់ក្តៅ។
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 9
ភ្ញៀវទេសចរបរទេសទៅទស្សនាតំបន់វិថីបុរាណទីក្រុងហាណូយក្នុងប៉ុន្មានថ្ងៃដ៏ពោរពេញទៅដោយបរិយាកាសពិធីបុណ្យ..
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 10
...ហើយមិនភ្លេច ថតរូបអនុស្សាវរីយ៍នៃដំណើរកម្សាន្តរបស់ខ្លួនទេ។
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 11
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 12
វិហារកាតូលិកហាណូយលេចឡើងនៅក្នុងពន្លឺរស្មីថ្ងៃអស្តង្គត។
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 13
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 14
ក្នុងឱកាសនេះ កន្លែងនេះបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិឲ្យមកទស្សនា គយគន់ និង «check-in»។
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 15
ភ្ញៀវទេសចរបរទេសរីករាយនឹងបរិយាកាសបុណ្យណូអែល។
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 16
នៅក្នុងប៉ុន្មានថ្ងៃមុនបុណ្យណូអែល វិហារកាតូលិក ហាមឡុងត្រូវបានតុបតែងលម្អយ៉ាងភ្លឺត្រចះត្រចង់ ជាមួយនឹងពន្លឺភ្លើងចែងចាំង ដែលលាយឡំជាមួយ
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 17
បរិយាកាសមុនបុណ្យណូអែលនៅទីនេះបង្ហាញពីអារម្មណ៍ដ៏សុខសាន្តនិងជិតស្និទ្ធ។
បុណ្យណូអែលដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅទីក្រុងហាណូយ - ảnh 18
ពេលវេលាស្ងប់ស្ងាត់គ្របដណ្ដប់លើវិហារកាតូលិក ដែលផ្ទុយស្រឡះពីចង្វាក់ជីវភាពរស់នៅទីក្រុងដ៏មមាញឹកនៅខាងក្រៅ។ នៅទីនេះ ប្រជាជនធ្វើអធិស្ឋានដោយការគោរព សុំឲ្យរដូវកាលបុណ្យណូអែលដ៏សុខសាន្ត និងសុភមង្គលសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់៕

ប្រតិកម្មទៅវិញ