លោកDo Ngoc Huy ស្ថាបនិកហាងនំប៉័ង៖
"ដូចជាសេចក្ដីស្រឡាញ់ប្រទេសជាតិនៅក្នុងបេះដូងខ្លួនអញ្ចឹងដែរ ខ្ញុំមាន បំណងចង់បង្កើតផលិតផលយីហោ វៀតណាមដូចដែលមនុស្ស គ្រប់គ្នាបានដឹងអញ្ចឹង" ។
លក្ខណៈវិសេសវិសាល នៃនំប៉័ងមាតុភូមិគឺពណ៌ក្រហមដ៏ពិសេស ជាមួយនឹងផ្កាយពណ៌លឿងនៅលើផ្ទៃនំ។ ដើម្បីបង្ហាញរូបភាពនៃទង់ជាតិវៀតណាមនៅលើផ្ទៃនំប៉័ងគឺជាប្រការមិនសាមញ្ញឡើយ។ នៅពេលដុតនំគឺចាំបាច់កាត់បន្ថយសីតុណ្ហភាពបើប្រៀបធៀបនឹងនំធម្មតាដើម្បីរក្សាពណ៌ និងរសជាតិឆ្ងាញ់ពិសាររបស់ផលិតផល។
លោកស្រី Tran Thu Huong សហស្ថាបនិកហាងនំ
"គ្រឿងផ្សំសំខាន់ដែលបង្កើតពណ៌សម្រាប់នំ គឺមកពីធម្មជាតិទាំងស្រុង។ យើងខ្ញុំបានប្រើមើមក្រហម ឬ ដំឡូងឈាមមាន់ ហើយលាយជាមួយម្សៅដើម្បីបង្កើត ពណ៌សំបកនំ"។
នំបុ័ងមាតុភូមិ - របៀបបង្ហាញសេចក្តីស្រឡាញ់មាតុភូមិដ៏វិសេសវិសាល |
លោកស្រី Thanh Van អតិថិជនមួយរូប
"នៅទីនេះមានស្នូលនំជាច្រើនប្រភេទ ដើម្បីជ្រើសរើសដូចជា៖ សាច់គោ សាច់មាន់ សាច់ជ្រូក Pate និង សាច់ក្រក ... "
រសជាតិនៃស្នូលនំដ៏ឆ្ងាញ់ពិសេស សម្បូរបែប ជាមួយពណ៌ចម្រុះនៃនំ បានបង្កើតចំណាប់អារម្មណ៍ជាច្រើនសម្រាប់អតិថជន។
លោក Do Ngoc Huy ស្ថាបនិកហាងនំប៉័ង
"ខ្ញុំមានបំណងចង់នាំ នំប៉័ងមាតុភូមិទៅឆ្ងាយថែមទៀត ហើយកាន់តែខិតមកជិតមិត្តភក្តិអន្តរជាតិ។ នំនេះមានតម្លៃដ៏ធំធេងនៃស្នារតីស្នេហាជាតិ និងម្ហូបអាហារវៀតណាមផងដែរ៕