ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​

VOV5/Le Chi
Chia sẻ
(VOVWORLD) - នៅចំកណ្តាលជីវភាពសម័យទំនើប មានបរិយាកាសប្រកបដោយភាពស្ងប់ស្ងាត់ ប៉ុន្តែរស់រវើក ទើបតែត្រូវបានដាស់នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម។

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 1នាពេលថ្មីៗនេះ ក្នុងឱកាសរំលឹកខួបលើកទី ៥៩ ទិវាបង្កើតរបស់ខ្លួន (២៤មិថុនា ១៩៦៦- ២៤ មិថុនា ២០២៥) សារមន្ទីរវិចិត្រសិល្បៈវៀតណាមបានបើកសម្ពោធ “បរិយាកាសតាំងពិព័រណ៍វិចិត្រសិល្បៈអនុវត្ត និងវិចិត្រសិល្បៈប្រជាប្រិយ”។

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 2បរិយាកាសនេះ មិនត្រឹមតែជាកន្លែងអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលវិចិត្រសិល្បៈបុរាណនិងវិចិត្រសិល្បៈអនុវត្តន៍ ត្រូវបានរស់ឡើងវិញក្រោមចង្វាក់បេះដូងនៃយុគសម័យថ្មី។

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 3ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 4យោងតាមនាយកសារមន្ទីរវិចិត្រសិល្បៈវៀតណាម លោក Nguyen Anh Minh វិចិត្រសិល្បៈអនុវត្ត និងវិចិត្រសិល្បៈប្រជាប្រិយគឺជាផ្នែកមួយដែលមិនអាចខ្វះក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍វិចិត្រសិល្បៈ វៀតណាមបានឡើយ។

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 5ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 6វិចិត្រសិល្បៈអនុវត្តនិងវិចិត្រសិល្បៈប្រជាប្រិយរួមមានប្រភេទគំនូរ រូបចម្លាក់ប្រជាប្រិយ របស់របរប្រើប្រាស់ក្នុងផ្ទះ។ល។ ដែលឆ្លុះបញ្ចាំងពីជីវភាពខាងស្មារតី ជំនាញវិជ្ជាជីវៈដ៏ប្រណិត ភាពច្នៃប្រឌិត អត្តសញ្ញាណជាតិ និងតម្លៃសោភ័ណភាពនៃវប្បធម៌វៀតណាម។

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 7ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 8វិចិត្រសិល្បៈអនុវត្តបង្កប់ដោយលក្ខណៈប្រជាប្រិយ បង្ហាញតាមរយៈសំលៀកបំពាក់ គ្រឿងអលង្ការ ឧបករណ៍ភ្លេង សព្វាវុធ របស់របរប្រើប្រាស់ក្នុងផ្ទះ ផលិតផលសាសនា។ល។

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 9គំនូរប្រជាប្រិយនីមួយៗ ប្រៀបប្រដូចជាវត្ថុអនុស្សាវរីយ៍ដែលនៅតែបានរក្សាទុកក្នុងដួងព្រលឹងប្រជាជនវៀតណាម។

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 10មិនត្រឹមតែជាកន្លែងរក្សាសម្រស់ស្អាតប្រពៃណីប៉ុណ្ណោះទេ បរិយាកាស នេះក៏ជាកន្លែងសន្ទនាដ៏ស្ងប់ស្ងាត់រវាងភាពស្រស់ស្អាតពីបាតដៃបុព្វបុរស  និងចង្វាក់នៃជីវភាពបច្ចុប្បន្ន។

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 11ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 12គំនូរ រូបសំណាក របស់របរប្រើប្រាស់ - ដែលហាក់ដូចជាបានបាត់បងទៅហើយ - ឥឡូវនេះបានរស់ឡើងវិញដោយបច្ចេកវិទ្យាឌីជីថល ពន្លឺ និងភាពល្អិតល្អន់ក្នុងការនិទានរឿង។

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 13ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 14ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 15ពន្លឺពណ៌លឿងនៃថ្នាំលាប បន្ទាត់រដុបនៃគ្រឿងស្មូន - ជា "ភាសា" គ្មានពាក្យ ប៉ុន្តែគ្រប់គ្រាន់ដើម្បីនិទានរឿងអស់រយៈពេលជាច្រើនសតវត្សមកហើយ។

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 16ប្រជាប្រិយមិននៅស្ងៀមនោះទេ។ ការអនុវត្តណ៍ក៏មិនចម្លែកទេ។ កត្តាទាំងពីរនេះមានភាពចុះសម្រុងគ្នាដោយបង្កើតឡើង កម្រាលចម្រុះពណ៌នៃវិចិត្រសិល្បៈនាពេលបច្ចុប្បន្ន។

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 17កន្លែង 3D mapping និងអេក្រង់អន្តរកម្ម - បច្ចេកវិទ្យាឌីជីថលទំនើបជួយបង្កើនបទពិសោធន៍ លើកកម្ពស់លទ្ធភាពទទួលបានព័ត៌មានសម្រាប់អ្នកទស្សនា។

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 18ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​ - ảnh 19ទិដ្ឋភាពទូទៅនៃកន្លែងតាំងពិពណ៌ - ប្រកបដោយទាំងលក្ខណៈប្រពៃណីនិងសហសម័យ - គឺជាសក្ខីភាពសម្រាប់សារមន្ទីមួយដែលកំពុងផ្លាស់ប្តូរថ្មី ដើម្បីស្ថិតនៅក្នុងបេះដូងសាធារណជនជានិច្ច៕

ប្រតិកម្មទៅវិញ