ទៅទស្សនាវត្ត Lang នៅរដ្ឋធានីហាណូយ

NGUYEN HOC
Chia sẻ
(VOVWORLD) - វត្ត Lang ស្ថិតនៅភូមិ Lang នាបច្ចុប្បន្នគឺសង្កាត់ Lang Thuong ខ័ណ្ឌ Dong Da រដ្ឋធានីហាណូយ។ វត្ត Lang មានលក្ខណៈពិសេសដោយឡែកជាច្រើន ព្រោះថា នេះជាទីធ្វើសក្ការៈបូជាព្រះពុទ្ធ ព្រះបាទគឺព្រះសង្ឃ Tu Dao Hanh។ នារាជ្ជកាលស្ដេច Ly (ឆ្នាំ១០១០ដល់ឆ្នាំ១២២៥) ពុទ្ធសាសនាមានការ អភិវឌ្ឍយ៉ាងខ្លាំងក្លា។ គេបានកសាងវត្តជាច្រើនណាស់។ នៅរាជធានី Thang Long (ហាណូយ) មានវត្តធំៗជាច្រើនដែលត្រូវបាន សាងសង់ថ្មីនិងជួសជុលដូច ជា៖ វត្ត Tran Quoc វត្ត Mot Cot វត្ត Kim Lien និងវត្ត Lang។ ក្នុងនោះ វត្ត Lang មានលក្ខណៈពិសេសដោយឡែកជាច្រើនជាងគេ។

ផ្លាក់ឈើក្នុងវត្តត្រូវបានតុបតែងនិងឆ្លាក់យ៉ាងល្អប្រណិត។

ខ្លោងទ្វារចូលក្នុងវត្ត Lang។

លំហអាកាសនៅក្នុងវត្ត Lang។

នាប៉ុន្មានថ្ងៃបុណ្យ ប្រជាជនតំបន់និងភ្ញៀវទេសចរមកសែនព្រះពុទ្ធនិងព្រះបាទយ៉ាងច្រើនកុះករ។

បរិយាកាសដ៏ស្ងៀមស្ងាត់នៅវត្ត Lang បានក្លាយទៅជាទីកន្លែងល្អដើម្បី ប្អូនៗសិស្សានុសិស្សមកទីនេះអានសៀវភៅ។

អគារអដ្ឋកោនគឺជាសំណង់ស្ថាបត្យកម្មដ៏ពិសេសដោយឡែកនៃវត្ត Lang។ អគារអដ្ឋកោននេះត្រូវបានកសាងឡើងនៅកណ្ដាលដីធ្លីវត្ត មានដំបូល២ជាន់ ហើយត្រូវបានឆ្លាក់សត្វនាគចំនួន៨ក្បាល់នៅលើដំបូល ដែលជានិមិត្តរូបនៃរាជកាលស្ដេច Ly ៨ជំនាន់។

ទេសភាពស្រស់ស្អាតនៃអណ្ដូងវត្ត។

ខ្លោងទ្វារតូចៗចូលទីធ្វើសក្ការៈបូជាដូចជាខ្លោងទ្វារផ្ទះរបស់ជនវៀតណាមកាលពីចុងសតវត្សទី១៩។

ផ្លាក់ឈើសរសេរការរៃអង្គាសទឹកប្រាក់ជួសជុលវត្តកាលពីឆ្នាំ១៩៥២។

មណ្ឌលចេតីយនៅខាងក្រោយវត្ត Lang ជាទីតម្កល់ទុកសរីរធាតុព្រះចៅអធិការជំនាន់ មុនៗនៃវត្ត Lang។

អ្នកភូមិ Lang មកស្រោចបន្លែនៅចម្ការវត្ត។

នាបច្ចុប្បន្ន វត្ត Lang មិនត្រឹមតែជាកេរ្តិ៍ដំណែលប្រវតិ្តសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជារមណីដ្ឋានរបស់រដ្ឋធានីហាណូយទៀតផង៕

ប្រតិកម្មទៅវិញ