ទទួលយកអារម្មណ៍នៃទីក្រុងហាណូយបុរមបុរាណតាមរយៈរសជាតិកាហ្វេ
(VOVWORLD) - កាហ្វេគឺជាភេសជ្ជៈមួយប្រភេទដ៏ជិតស្និទ្ធជាមួយជនហាណូយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពេលមកដល់ទីនេះ ភ្ញៀវទេសចរម្នាក់ៗអាចងាយស្រួលរកឃើញ ហាងកាហ្វេដែលសមស្របនឹងរសជាតិរបស់ខ្លួន។ នោះអាចជាហាងកាហ្វេដែលមានទីតាំងនៅតាមផ្លូវតូចៗ រហូតដល់ហាងកាហ្វេដែលមានការរចនាយ៉ាងស្រស់ស្អាត និងប្រណិត។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ជនហាណូយជាច្រើន ហាងកាហ្វេដែល លាក់បាំងខ្លួននៅក្នុងផ្ទះវីឡាបារាំងបុរាណ ទើបជាគោលដៅដែលពួកគេចូលចិត្ត បំផុត។ សម្រាប់ពួកគេ ទីកន្លែងដែលមានការប្រសព្វគ្នារវាងស្ថាបត្យកម្មបុរាណ និង ទំនើប រវាងភាពស្ងៀមស្ងាត់ និងភាពអ៊ូអរនោះ គឺជាកន្លែងដែលពួកគេរកឃើញ រសជាតិចាស់ៗដែលធ្លាប់ស្គាល់។