ដូចដែល Booking.com ពិពណ៌នាថា ទីក្រុង Da Lat របស់វៀតណាមត្រូវបានគេហៅថា "ទីក្រុងនៃផ្ការាប់ពាន់ប្រភេទ"។ ទីក្រុង Da Lat មានសួនឧទ្យាន កសិដ្ឋាន និងពិធីបុណ្យផ្កាផ្សេងៗគ្នាជាច្រើន។ នៅពេលមកទស្សនាទីនេះ ភ្ញៀវទេសចរងាយនឹងចាប់អារម្មណ៍ដោយក្លិនក្រអូបឈ្ងុយឈ្ងប់ពីផ្ការាប់រយប្រភេទដែលភាយចេញពីសួនផ្កាផ្សេងៗគ្នា។ សូមឧទ្ទេសនាមដល់លោកអ្នកនាងនិងប្រិយមិត្តអំពីផ្កាលេចធ្លោចំនួន ១០ ប្រភេទរបស់ទីក្រុង Da Lat ដូចតទៅ៖ មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង ផ្លូវផ្កាឈូករ័ត្នព្រៃប្រវែង ៥០០ម៉ែត្រនៅឃុំ Da Ron ស្រុក Don Duong គឺជាកន្លែងទស្សនាផ្កាដែលទាក់ ទាញភ្ញៀវទេសចរមកថតរូប និងទស្សនាក្នុងចន្លោះពីចុងខែតុលាដល់ខែវិច្ឆិកា។ រូបថត៖ VNExpress ប្រការដ៏អស្ចារ្យអំពីផ្កាក្រពុំនៅ Da Lat គឺថា ពួកវារីកស្ទើរតែពេញមួយឆ្នាំ។ ក្នុងនោះរដូវផ្ការីកយ៉ាងស្រស់ស្អាតបំផុតគឺពីខែឧសភាដល់ខែធ្នូ។ រូបថត៖ VOV.VN ពេលវេលាដែលផ្កាឈូករ័ត្ន រីកនៅ Da Lat មានពីររដូវ។ នោះគឺចាប់ពីខែឧសភាដល់ ខែមិថុនានិងចាប់ពីខែវិច្ឆិកាដល់ខែខែធ្នូ។ ផ្កាកុលាប Da Lat ត្រូវបានដាំដុះ និងរីកពេញមួយឆ្នាំ បង្កភាពងាយស្រួលសម្រាប់ ភ្ញៀវទេសចរអាចមកទស្សនា និងទិញផ្កានៅពេលណាក៏បាន។ រូបថត៖ GD&XH ផ្កាឡាវេនឌឺ គឺជាផ្កាដ៏ល្បីបំផុតនៅទីក្រុង Da Lat ក្នុងខែកក្កដាជារៀងរាល់ឆ្នាំ។ អ្វីដែលធ្វើឲ្យប្រភេទផ្កានេះមានភាពពិសេសបំផុត គឺនៅតែ Da Lat ប៉ុណ្ណោះដែលអាចដាំ ប្រភេទផ្កានេះបានច្រើននិងល្អយ៉ាងដូច្នេះ។ រូបថត៖ Huynh Cao Truc។ ផ្កាបាក់វិត Da Lat ត្រូវបានដាំដុះនៅតាមកសិដ្ឋានជាច្រើនដើម្បីធ្វើជាចំណីសម្រាប់ បសុសត្វ ដូច្នេះគុណភាពផ្កាត្រូវបានថែរក្សាយ៉ាងល្អ។ ពេលវេលាដែលផ្កាបាក់វិត Da Lat រីកខ្លាំងបំផុត គឺចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា។ រូបថត៖ Dan Viet។ ផ្កាជើងគោ Da Lat ចាប់ផ្តើមរីកពីខែធ្នូ ដល់ខែមករា ឆ្នាំក្រោយ។ ជាពិសេស ខែធ្នូ គឺ ជាពេលវេលាដែលផ្ការីកច្រើនបំផុតនិងស្រស់ស្អាតបំផុត។ រូបថត៖ GD&XH ផ្កាក្ងោកពណ៌ស្វាយគឺជា "លក្ខណៈពិសេសដោយឡែក" របស់ Da Lat ដែលតែងតែរីក ក្នុងខែមីនាជារៀងរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាប្រភេទផ្កាដែលអ្នកមិនមាន នៅកន្លែងណាក្រៅពីទីក្រុង Da Lat នោះឡើយ។ រូបថត៖ vietnambooking.com មីម៉ូសា គឺជាប្រភេទផ្កាប្រចាំតំបន់ដីនេះ ពីព្រោះវាត្រឹមតែដុះនិងរីកលូតលាស់បានតែ នៅទីក្រុង Da Lat ប៉ុណ្ណោះ។ រូបថត៖ Vntrip ពេលវេលាដែលផ្លែផ្កាសាគូរ៉ារីក គឺចាប់ផ្តើមពីខែមករាដល់ខែកុម្ភៈ។ បច្ចុប្បន្ននេះទីក្រុង មានដើមសាគូរ៉ាប្រហែល ៣០០០ ដើម។ រូបថត៖ GD&XH Từ khóa: VOV VOVworld Da Lat ទស្សនាផ្កា អស្ចារ្យ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm