ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម

Chia sẻ

(VOVWORLD) - តែ Shan Tuyet បុរាណរបស់ខេត្ត Ha Giang និងតែផ្កាឈូក Bach Diep របស់បឹង Ho Tay (បឹងខាងលិច) គឺជាប្រភេទតែល្បីទាំងពីរនៅវៀតណាម។

 

នៅ Thuong Tin (ទីក្រុងហាណូយ) អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅមានសិប្បកម្មមួយកន្លែងបានរួមបញ្ជូលព្រលឹងនៃប្រភេទតែទាំងពីរនេះនៅក្នុងផលិតផលតែមួយ ឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 1

លោក Pham The Duyet ពលរដ្ឋម្នាក់ មកពីភូមិ Nem Xa ឃុំ Nghiem Xuyen ស្រុក Thuong Tin ទីក្រុងហាណូយ មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងរបរអប់តែ។ សិបកម្មរបស់លោកកំពុងទទួលបានជោគជ័យជាមួយប្រភេទតែ Shan Tuyet ដែលអប់ជាមួយផ្កាឈូក Bach Diep ។ នាបច្ចុប្បន្ន តម្លៃតែផ្កាឈូក មួយគីឡូក្រាមមានតម្លៃជាង ៨ លានដុង ដល់ ១៥ លានដុង ប៉ុន្តែនៅតែមិនគ្រប់គ្រាន់សម្រាប់បម្រើអតិថិជនឡើយ។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 2

ប្រភេទតែដែលសិប្បកម្មរបស់លោក Duyet ប្រើប្រាស់ដើម្បីអប់គឺជាតែរបស់ដើមតែ Shan Tuyet បុរាណដែលបានដាំដុះនៅជួរភ្នំ Tay Con Linh (ខេត្ត Ha Giang)។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 3

ក្រៅពីប្រភេទតែត្រួយមួយ ស្លឹកពីរ សិប្បក្មរបស់លោកក៏បានផលិតតែ Bach Tra ពីប្រភេទតែត្រួយមួយ។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 4

រៀងរាល់ឆ្នាំក្នុងអំឡុងខែមិថុនា នៅពេលដែលផ្កាឈូកចាប់ផ្ដើមរីកស្គុះស្គាយនៅតាមបឹងនានា នាវេលាម៉ោង ៥ ព្រឹកបុគ្គលិករបស់សិប្បកម្មបានចាប់ផ្តើមចែវទូកកាត់បឹងផ្កាឈូកសម្រាប់រដូវប្រមូលផលតែថ្មី។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 5

ផ្កាឈូកត្រូវប្រមូលផលទាន់ពេលវេលា នៅពេលផ្កាទើបតែរីកនឹងផ្តល់ក្លិនក្រអូបយូរ។ ផ្កាឈូកដែលបេះយ៉ឺតយ៉ាវ ក្លិនក្រអូបក៏នឹងរលាយបាត់ដែរ។ ផ្កាឈូកត្រូវប្រមូលផលទាន់ពេលវេលា នៅពេលផ្កាទើបតែរីកនឹងផ្តល់ក្លិនក្រអូបយូរ។ ផ្កាឈូកដែលបេះយ៉ឺតយ៉ាវ ក្លិនក្រអូបក៏នឹងរលាយបាត់ដែរ។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 6

មនុស្សដែលធ្វើការអប់តែផ្កាឈូកត្រូវគោរមតាមបទបញ្ញត្តិ ដើម្បីធ្វើឲ្យតែក្រអូបបានយូរ ដូចជា៖ មិនត្រូវស្លៀកសម្លៀកបំពាក់ដែលមានក្លិនសាបូ មិនបាញ់ទឹកអប់ មិនបរិភោគរបស់ដែលមានក្លិនខ្លាំង ដូចជា ខ្នុរ ឬ ទុរេន។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 7

ការបំបែកលម្អងផ្កាគឺជាដំណាក់កាលដ៏លំបាកបំផុត គឺត្រូវមានភាពប៉ិនប្រសប់ និងរហ័ស ដើម្បីកុំឱ្យលម្អងផ្កាត្រូវខ្ទេចខ្ទី រក្សាក្លិនក្រអូបដោយឡែក។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 8

ផ្នែកស្នូលនៃលម្អងផ្កា បន្ទាប់ពីត្រូវបានបំបែកចេញពីលម្អងផ្កា ហើយនេះក៏ជាផ្នែកដែលរក្សាក្លិនរបស់ផ្កាឈូក ហើយត្រូវបានអប់ជាមួយតែ Shan Tuyet។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 9

តែប្រភេទនេះបច្ចុប្បន្នមានតម្លៃប្រហែល ៨ ម៉ឺនដុងសម្រាប់ផ្កា ១ ទង ហើយទងនីមួយៗស្មើនឹងតែ ១ ប៉ាន់។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 10

មនុស្សម្នាក់ៗគឺមានរូបមន្តប្រឡាក់តែខុសៗពីគ្នា។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 11

ដើម្បីធ្វើតែផ្កាឈូកស្ងួត ១គីឡូក្រាម ត្រូវប្រើប្រាស់ផ្កាឈូបពី ១ ២០០ ទៅ ១ ៥០០ ទង និងឆ្លងកាត់រយៈពេល ២០ ថ្ងៃអប់ និងសម្ងួត។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 12

នាពេលថ្មីៗនេះ មនុស្សជាច្រើនបានធ្វើដំណើរទៅកាន់សិប្បកម្មរបស់លោក Duyet ដើម្បីស្វែងយល់អំពីតែផ្កាឈូក ដែលបានប្រឡាក់ពីដើមតែ Shan Tuyet បុរាណ។

ដំណើរការផលិតប្រភេទតែដែលមានតម្លៃខ្ពស់ រាប់សិបលានដុង/គីឡូក្រាម - ảnh 13

ដោយសារការហ្មត់ចត់ និងស្មុគស្មាញក្នុងការផលិត បានជាតែ Shan Tuyet - Bach Diep នៃសិប្បក្មរបស់ Pham The Duyet នៅតែមិនគ្រប់គ្រាន់សម្រាប់លក់ឡើយ បើទោះបីជាតម្លៃខ្ពស់ក៏ដោយ៕

ប្រតិកម្មទៅវិញ