ប្រសូត្រឡើងកាលពីឆ្នាំ១៩៤៦ កាហ្វេស៊ុត Giang ត្រូវបានជ្រើសរើសជាភេជ្ជៈបម្រើក្នុងមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិក្នុងឱកាសកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េ។ ដោយហេតុនេះ មានភ្ញៀវទាំងជាតិនិងអន្តរជាតិជាច្រើនបានមកដល់កាហ្វេ Giang ដើម្បីទទួលទានរស់ជាតិឈ្ងុយឆ្ងាញ់នៃកែវកាហ្វេស៊ុតពិសេសនេះ។
ក្នុងប៉ុន្មានថ្ងៃនេះ ភ្ញៀវចេញចូលហាងកាហ្វេ Giang ពេញមួយថ្ងៃ។ តាមលោក Nguyen Van Dao (កូនប្រុសលោកតា Nguyen Van Giang) បានអោយដឹងថា៖ បន្ទាប់ពីមានកិច្ចប្រជុំកំពូល ហាងកាហ្វេនេះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសគឺអ្នកសារព័ត៌មានអន្តរជាតិ។ បន្ទាប់ពីត្រូវបានផ្សាយលើប៉ូស្តិ៍ទូរទស្សន៍ CNN ភ្ញៀវអន្តរជាតិមកដល់ទីនេះកាន់តែច្រើនឡើងៗ។
នាថ្ងៃធម្មតា ហាងកាហ្វេនេះមានភ្ញៀវប្រមាណ១០០នាក់ ប៉ុន្តែក្នុងឱកាសកិច្ចប្រជុំកំពូល បរិមាណភ្ញៀវបានកើនឡើងពី៤ទៅ៥ដង។ ហើយមានថ្ងៃលក់បានកាហ្វេឡើងដល់ទៅ៧០០កែវ។ចំណុចពិសេសនៃកាហ្វេស៊ុតនៅទីនេះ គឺវាត្រូវបានចម្អិនដោយល្បឿន។ មានមនុស្សជាច្រើនគិតថា កាហ្វេស៊ុតនឹងមានក្លិនឆ្អាប ប៉ុន្តែរស់ជាតិនៃមុខកាហ្វេនេះបានធ្វើអោយគេត្រូវភ្ញាក់ផ្អើល។
កាហ្វេនៅ Giang មាន២ប្រភេទ៖ កាហ្វេស៊ុត និងកាហ្វេស៊ុតកាកាវ។
ការច្នៃប្រឌិតឡើងមុខកាហ្វេស៊ុតគឺស្ដែងចេញពីការខ្វះខាតទឹកដោះគោកាលពីឆ្នាំ១៩៤៦ ហើយលោកតា Giang បានប្រើប្រាស់ស៊ុតមាន់ពណ៌លឿងដើម្បីជំនួសអោយទឹកដោះគោវិញ។ កាហ្វេស៊ុតមិនត្រឹមតែមិនមានក្លិនឆ្អាបប៉ុណ្ណោះទេ ថែមទាំងមានរស់ជាតិឈ្ងុយឆ្ងាញ់និងខ្លាំងទៀតផង។ កាហ្វេ Giang គឺជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាកាហ្វេប្រពៃណីដ៏ល្បីល្បាញទាំង៤នៅរដ្ឋធានីហាណូយរួមមាន “Nhan – Nhi – Di – Giang”។ កាហ្វេស៊ុតតែមួយគត់នេះត្រូវបានច្នៃប្រឌិតឡើងដោយលោកតា Nguyen Van Giang ដែលធ្លាប់ធ្វើជាអ្នកលាយស្រានៅក្នុងសណ្ឋាគារ Metropole កាលពីសម័យអាណានិគមនិយមបារាំង៕