ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ

Chia sẻ

(VOVWORLD) - ដោយការស្កែន QR កូដតែប៉ុណ្ណោះ ភ្ញៀវទេសចរនឹងងាយស្រួលទិញសំបុត្រ ចូលខ្លោងទ្វារ ហើយទទួលបានព័ត៌មានពេញលេញ និងលម្អិតដោយទាំងរូបភាព និងវីដេអូឃ្លីបខ្លីៗអំពីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនានានៅរដ្ឋធានីហាណូយ។

ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 1
ឥឡូវនេះ ប្រជាជនអាចទទួលបានបទពិសោធន៍និងស្វែងយល់ពីព័ត៌មាន យ៉ាងាយស្រួលអំពីតំបន់កេរ្តិ៍ដំណែលព្រះបរមរាជវាំង ថាំងឡុង។
ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 2
ដោយគ្រាន់តែប្រើស្មាតហ្វូនប៉ុណ្ណោះ បន្ទាប់ពីទាញយកកម្មវិធី និង ស្កែន QR កូដ ភ្ញៀវអាចទិញសំបុត្រ ស្តាប់សំឡេងអត្ថាធិប្បាយ និងចូលមើលទិន្នន័យពាក់ព័ន្ធផ្សេងៗទៀត។
ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 3
QR កូដមានប្រជាប្រិយភាពខ្ពស់ ដែលជួយភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ អាចទស្សនានិងស្វែងយល់អំពីតំបន់កេរ្តិ៍ដំណែលបានយ៉ាងងាយស្រួល។
 ភ្ញៀវទេសចរក៏អាចប្រើប្រាស់ឧបករណ៍ទំនើបៗនៅទីនេះយ៉ាងងាយស្រួល ដើម្បីស្វែងយល់អំពី

ព្រះបរមរាជវាំង ថាំងឡុង រដ្ឋធានីហាណូយ និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រពាក់ព័ន្ធផ្សេងទៀត។
(ឃ្លីបឧទាហរណ៍៖ Duc Anh/VOV5)

ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 4
សម្ព័ន្ធយុវជនណែនាំប្រជាជនឱ្យចូលរួមដំណើរទស្សនាតាមទម្រង់ការពិត សិប្បនិម្មិតនៅព្រះបរមរាជវាំង ថាំងឡុង។
 

ដោយមិនត្រូវការវ៉ែនតាការពិតសិប្បនិម្មិតនោះទេ អ្នកទស្សនា អាចប្រើ

ស្មាតហ្វូនដើម្បីចូលរួមដំណើរទេសចរណ៍នេះ តាមរយៈការស្កែន QR កូដ ប៉ុណ្ណោះ។ (ឃ្លីបឧទាហរណ៍៖ Duc Anh/VOV5)

ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 5
នៅសង្កាត់ Hang Trong វិហារ Nam Huong ដែលជាទីកន្លែងតាំងបង្ហាញប្រភេទ គំនូរប្រជាប្រិយ Hang Trong ក៏ជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនដែលបាន ភ្ជាប់ QR កូដ ដើម្បីបង្កភាពងាយស្រួលដល់អ្នកទស្សនា។ (រូបថត៖ ទ្វារចូលផ្ទះតាំង បង្ហាញនៅវិហារ Nam Huong ដែលមានលេខកូដ QR ព្យួរនៅខាងឆ្វេង)។
ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 6
ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 7
ភ្ញៀវទេសចរបរទេសស្កែនកូដ QR នៅកេរ្តិ៍ដំណែលមួយកន្លែងនៅសង្កាត់ Hang Trong។ (រូបថត៖ VOV)
ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 8
កូដ QR នៅខ្លោងទ្វារវិហារ Vu Thach លើវិថី Ba Trieu។
ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 9
ទន្ទឹមនឹងការតភ្ជាប់តាមរយៈ QR កូដ នៅតាមកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រល្បីៗ ក៏ត្រូវបានកែលម្អតំបន់តាំងបង្ហាញ ជាមួយនឹងប្រព័ន្ធអេក្រង់អេឡិចត្រូនិច ធ្វើអន្តរកម្ម ដោយផ្ទាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេសកាន់តែច្រើន។ (រូបថត៖ តំបន់តាំងបង្ហាញនៅ Van Mieu ត្រូវបានបំពាក់អេក្រង់ប៉ះ ដោយមានឯកសារ ប្រវត្តិសាស្ត្រដ៏មានតម្លៃជាច្រើន)។
ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 10
ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ - ảnh 11
ជាមួយនឹងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌រាប់ពាន់កន្លែងនៅរដ្ឋធានីហាណូយ ការអភិវឌ្ឍនិងអនុវត្តបច្ចេកវិទ្យាទំនើប ទន្ទឹមនឹងការអភិរក្ស និងពង្រីកតម្លៃដែលមាន ស្រាប់ កំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិកាន់តែច្រើនឡើងៗ។

ប្រតិកម្មទៅវិញ