ក្នុងនាមជាអ្នកនិពន្ធម្នាក់ដែលបានផ្សាភ្ជាប់ជាមួយនឹងប្រទេសវៀតណាមអស់រយៈពេលជាង ១០ ឆ្នាំ លោក Joshua Zukas មានបំណងចង់ឧទ្ទេសនាមដល់មិត្តអ្នកអានអំពីគោលដៅនានាដែលនាំមកនូវបទពិសោធន៍ប្លែកៗនៃការទទួលទានអាហារ។ ជាមួយនឹងលក្ខណៈវិនិច្ឆ័យដូចជា៖ អាហារឆ្ងាញ់ បរិយាកាសនៅហាង បរិបទ ទីតាំង រឿងរ៉ាវនៅពីក្រោយហាង និងភាពប្លែកនៃបទពិសោធន៍ ហាងម្ហូបអាហារចំនួន ៥ កន្លែងខាងក្រោមនេះត្រូវបានលោក Joshua វាយតម្លៃថា ជាអាស័យដ្ឋានលក់អាហារតាមផ្លូវដ៏ល្អបំផុតនៅទីក្រុងហាណូយ។ អត្ថបទនេះត្រូវបានបង្ហោះនៅលើគេហទំព័រ "Business Insider" របស់អាមេរិកនៅក្នុងផ្នែកភោជនីហា។ ១. នំបញ្ចុកត្រី Sam Cay Sy (លេខ ៥ វិថី Trung Yen ខ័ណ្ឌ Hoan Kiem) ម៉ោងបើក៖ ៧ព្រឹក-៥ល្ងាច នំបញ្ចុកត្រី គឺជាមុខម្ហូបនៃនំបញ្ចុកជាមួយនឹងត្រីចៀនឆា ជីឌៀល ខ្ទឹមបារាំង និងបន្លែបៃតងផ្សេងៗទៀត។ រូបថត៖ HanoiToplist លាក់ខ្លួននៅក្នុងផ្លូវតូចមួយ នំបញ្ចុកត្រី Sam Cay Si មានអាយុជាង ២០ ឆ្នាំ ដែលទាក់ទាញភ្ញៀវក្នុងស្រុកនិងបរទេស ដោយមុខម្ហូបត្រីខ្ចប់សាច់។ រូបថត៖ Miley Asparagus ម្ហូបត្រីខ្ចប់សាច់ដ៏ល្បីល្បាញរបស់ហាង។ រូបថត៖ grab.com ២. ហ្វើ Hang Trong (លេខ ៨ វិថី Hang Trong ខ័ណ្ឌ Hoan Kiem) ម៉ោងបើក៖ ៣ រសៀល - ៩ យប់ ហាងនេះមានជាងពីរទសវត្សរ៍នៅតាមផ្លូវ។ ប៉ុន្មានឆ្នាំថ្មីៗនេះ គ្រួសារបានផ្លាស់ទីអាជីវកម្មមកផ្ទះរបស់ពួកគេ។ រូបថត៖ vietnamnet.vn បន្ទប់ទទួលទានអាហារ ក៏ជាបន្ទប់គេង បន្ទប់ទទួលភ្ញៀវ និងជាកន្លែងដាក់អាសនៈរបស់គ្រួសារផងដែរ ដែលនាំមកនូវទិដ្ឋភាពដ៏កម្រអំពីជីវភាពនៅតំបន់វិថីបុរាណ។ រូបថត៖ vietnamnet.vn លោក Joshua បានសរសេរថា “ដូចជាម្ហូបហ្វើបែបប្រពៃណីទាំងអស់របស់ហាណូយ ទឹកស៊ុបនៅក្នុងហាងនេះបរិសុទ្ធ ដែលត្រូវបានស្ងោរស្ទើរតែពេញមួយថ្ងៃដើម្បីបង្កើតភាពផ្អែម”។ រូបថត៖ vietnamnet.vn ៣. ហ្វើ Hanh (លេខ ៦៥ វិថី Lan Ong ខ័ណ្ឌ Hoan Kiem) ម៉ោងបើក៖ ៦ល្ងៀច - ១១ យប់ ដោយល្បីល្បាញជាមួយនឹងមុខម្ហូបហ្វើស្ងួតសាច់មាន់ ហាង ហ្វើ Hanh ធ្លាប់ត្រូវបានទស្សនាវដ្តីទេសចរណ៍ The Culture Trip ណែនាំថា ជាអាស័យដ្ឋានដ៏សមស្រប ដើម្បីឲ្យភ្ញៀវទេសចរ អាចទទួលទានអាហាររហ័សមុនពេលទស្សនាទីក្រុងហាណូយនៅពេលរាត្រី។ រូបថត៖ Vietnamnet.vn ហ្វើ Hanh មានទីតាំងនៅជិតវិថីបុរាណបំផុតចំនួនពីររបស់រដ្ឋធានីគឺ៖ វិថី Thuoc Bac និងវិថី Lan Ong។ នេះជាវិថីដ៏កម្រចំនួនពីរ ដែលនៅតែលក់ផលិតផលទាក់ទងនឹងឈ្មោះវិថី (ឱសថបុរាណ)។ លោក Joshua ចែករំលែកថា នៅពេលអ្នកទទួលទានហ្វើ ក្លិនក្រអូបនៃឱសថរុក្ខជាតិនឹងរីកសាយភាយពាសពេញបរិយាកាស។ រូបថត៖ Joshua Zukas ស្បែកមាន់ពណ៌មាស ក្នុងចានហ្វើស្ងួត។ រូបថត៖ diemanuong365.blogspot.com ៤. បាញ់គួនក្ដៅ បឹង Ho Tay (លេខ ៣៤ វិថី Yen Phu ខ័ណ្ឌ Tay Ho) ម៉ោងបើក៖ ៦:៣០ ព្រឹក ដល់ថ្ងៃត្រង់ ហាងបាញ់គួនក្ដៅ Ho Tay មានអាយុកាលប្រហែល ៤០ ឆ្នាំមកហើយ។ រូបថត៖ Foody.vn ហាងនេះមានគុណសម្បត្តិគឺធំទូលាយ សមស្របសម្រាប់ភ្ញៀវដែលធ្វើដំណើរជាក្រុមធំ។ រឿងគួរឲ្យចាប់អារម្មណ៍មួយនៅពេលទទួលទានបាញ់គួន គឺភ្ញៀវអាចទស្សនាមេចុងភៅធ្វើបាញ់គួនផ្ទាល់នៅនឹងកន្លែង។ រូបថត៖ Nam Nan Not បាញ់គួនក្តៅដោយមានសំបកទន់ស្វិត ស្នូលសម្បូររសជាតិ និងទឹកជ្រលក់ឆ្ងាញ់ផ្អែម។ រូបថត៖ Joshua Zukas ៥. មីសួរក្ងាន (លេខ ៣ វិថី Tran Phu ខ័ណ្ឌ Hoan Kiem) ម៉ោងបើក៖ ពេញមួយថ្ងៃ មុខម្ហូបដ៏ទាក់ទាញមួយទៀតនៅទីក្រុងហាណូយ ដែលត្រូវ Michelin Guide រំលងគឺមីសួរក្ងាន។ លោក Joshua Zukas បានអត្ថាធិប្បាយថា ម្ហូបនេះមានទឹកស៊ុបសម្បូររសជាតិ ហឹរ ដែលបិទបាំងក្លិនមិនសូវឈ្ងុយពីសាច់ក្ងាន។ រូបថត៖ Joshua Zukas ហាង Thanh ក្ងាន ដែលដំណើរការតាំងពីឆ្នាំ ១៩៩៤ ត្រូវបានអ្នកនិពន្ធអាមេរិកណែនាំថាមានទីតាំងគួរឱ្យចាប់អារម្មណ៍ ដោយស្ថិតនៅជិតផ្លូវរថភ្លើង។ រូបថត៖ ផ្តល់ដោយហាង លោក Zukas ណែនាំថា ភ្ញៀវអាចជ្រើសរើសមកហាងនេះ ដើម្បីទទួលបទពិសោធន៍នៃការរីករាយជាមួយអាហារតាមដងផ្លូវ ខណៈដែលទស្សនារថភ្លើងរត់។ រូបថត៖ VTCNews Từ khóa: VOV VOVworld Michelin Guide វៀតណាម មុខម្ហូប តាមដងផ្លូវ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm