SAPO - ផលិតផលបច្ចេកវិទ្យាគ្រប់គ្រងនិងលក់រាយដ៏មានប្រសិទ្ធភាពនៅវៀតណាម

Chia sẻ
(VOVWORLD) - SAPO ដែលជាផលិតផលបច្ចេកវិទ្យារបស់ក្រុមហ៊ុនភាគហ៊ុន Sapo វៀតណាមដែលបច្ចុប្បន្នគឺជាដំណោះស្រាយបច្ចេកវិជ្ជាឈានមុខគេក្នុងការជួយដល់វិស័យលក់រាយ និងពាណិជ្ជកម្មតាមអេឡិចត្រូនិកនៅវៀតណាម។ ជាមួយនឹងប្រៀបខ្លាំងខាងបច្ចេកវិទ្យា និងបទពិសោធន៍ក្នុងការផលិតកម្មវិធី Make in Vietnam, SAPO បានផ្តល់ដំណោះស្រាយពហុឆានែលដ៏ទូលំទូលាយសម្រាប់អ្នកជំនួញ ខណៈពេលដែលកំពុងស្រាវជ្រាវ និងត្រួសត្រាយដំណោះស្រាយបច្ចេកវិទ្យាថ្មីៗជានិច្ច រួមចំណែកក្នុងការបញ្ជាក់ពីឋានៈរបស់ខ្លួន។
ជាបណ្តាញគ្រប់គ្រងនិងលាក់រាយពហុឆានែល SAPO ជួយឲ្យហាង និងអាជីវកម្មលក់រាយលក់នៅលើបណ្តាញផ្សេងៗគ្នាជាច្រើន ពីហាងផ្ទាល់ គេហទំព័រ ហ្វេសប៊ុក និងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដោយគាំទ្រដល់ម្ចាស់អាជីវកម្មនូវព័ត៌មានអាជីវកម្មអំពីទំនិញ សារពើភ័ណ្ឌ ការបញ្ជាទិញ... ពោលគឺគ្រប់គ្រងក្នុងប្រព័ន្ធតែមួយ។
SAPO - ផលិតផលបច្ចេកវិទ្យាគ្រប់គ្រងនិងលក់រាយដ៏មានប្រសិទ្ធភាពនៅវៀតណាម - ảnh 1SAPO - ផលិតផលបច្ចេកវិទ្យាគ្រប់គ្រងនិងលក់រាយដ៏មានប្រសិទ្ធភាពនៅវៀតណាម។ រូបថត៖ sapo.vn

យោងតាមអតិថិជនជាច្រើន ដែលជាម្ចាស់អាជីវកម្ម និងម្ចាស់គ្រឹះស្ថានអាជីវកម្មបានឲ្យដឹងថា មុននេះ នៅពេលដែលមិនទាន់ស្គាល់ដល់ SAPO ពួកគេគ្រាន់តែចេះគ្រប់គ្រងការប្រើប្រាស់កម្មវិធី Excel សៀវភៅ  ដែលចំណាយពេលច្រើន និងខ្ជះខ្ជាយធនធានមនុស្ស។   ប៉ុន្តែចាប់តាំងពីប្រើ SAPO ការលំបាកទាំងអស់ត្រូវបានជំនះ។

“មានភាពងាយស្រួលជាច្រើន។ ទីមួយ ការគ្រប់គ្រងទំនិញមានភាពបត់បែនខ្លាំង ពីព្រោះ បណ្តាញហាងរបស់យើងលក់ទាំងអនឡាញ និងលក់ដោយផ្ទាល់។ នៅពេលដែលអតិថិជនទិញទំនិញ និងលក់នៅហាង ទិន្នន័យទំនិញនៅសល់នឹងត្រូវបានអាប់ដេតភ្លាម។ សម្រាប់អតិថិជនដែលទិញតាមអនឡាញ មិនថានៅទីណានោះទេ ពួកគេត្រូវការឧបករណ៍តែមួយគត់ដែលមានអ៊ីនធឺណិត ដើម្បីអាចដឹងពីការលក់ ក៏ដូចជាគ្រប់គ្រងសកម្មភាពបុគ្គលិកផងដែរ”។

“ចាប់តាំងពីប្រើ SAPO ការលក់បន្តផ្ទាល់ និងការបិទការបញ្ជាទិញតាមអ៊ីនធឺណិតរបស់ខ្ញុំមានភាពងាយស្រួលជាងមុន។ រាល់មតិយោបល់ និងប្រអប់ទទួលពីអតិថិជននៅលើទំព័រហ្វេនផេកផ្សេងៗ ចូលទៅកាន់ SAPO។ ក្នុងអំឡុងពេលដំណើរការផ្សាយផ្ទាល់ អតិថិជនគ្រាន់តែត្រូវការបញ្ចេញមតិតាមវាក្យសម្ព័ន្ធដែលបានកំណត់ទុកជាមុន កម្មវិធីនឹងបិទការបញ្ជាទិញដោយស្វ័យប្រវត្តិ និងផ្ញើសារទៅកាន់អតិថិជន”។

វិស័យលក់រាយរបស់វៀតណាមកំពុងឃើញសន្ទុះខ្លាំងដោយសារឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ បច្ចុប្បន្ន ទីផ្សារលក់រាយរបស់វៀតណាមមានហាងងាយស្រួលជាង ៣.០០០ កន្លែង, ផ្សារមានជាង ៨.០០០ កន្លែង, និងគ្រួសារលក់រាយមាន ២,២ លាន។ ការលក់កាន់តែមានច្រើនឆនែល ដោយប្រើបច្ចេកវិជ្ជាបន្ថែមទៀតក្នុងដំណើរការគ្រប់គ្រងនិងការចែកចាយទំនិញដល់អ្នកប្រើប្រាស់។ នៅចំពោះមុខផ្លាស់ប្តូររបស់ទីផ្សារ កំណើតនៃកម្មវិធីលក់ត្រូវបានចាត់ទុកថាជៀសមិនរួច។ លោក Nguyen Minh Quy សហស្ថាបនិកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា SAPO បានឲ្យដឹងថា៖ “ម្ចាស់ហាងតែងតែត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តកម្មវិធីសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីជួយគ្រប់គ្រងទំនិញនៅសល់ ការលក់ ការគ្រប់គ្រងបុគ្គលិក ឬការថែទាំអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព។ និន្នាការនៃការលក់ច្រើនឆនែលកំពុងពេញនិយម បណ្តាញលក់ថ្មីតាមអនឡាញជាច្រើនកំពុងបានបង្កើត។ ការប្រើប្រាស់កម្មវិធីសូហ្វវែរ SAPO ក៏ជួយឱ្យអាជីវកម្ម/គ្រួសារអាជីវកម្មខិតមកជិតអតិថិជនថ្មីកាន់តែច្រើនផងដែរ”។

SAPO - ផលិតផលបច្ចេកវិទ្យាគ្រប់គ្រងនិងលក់រាយដ៏មានប្រសិទ្ធភាពនៅវៀតណាម - ảnh 2Sapo ត្រូវបានលើកតម្កើងនៅក្នុងកម្មវិធី ជំនឿអ្នកប្រើប្រាស់វៀតណាម ២០២២។ រូបថត៖ sapo.vn

បច្ចុប្បន្ននេះ នៅក្នុងប្រទេសវៀតណាមមានកម្មវិធីគ្រប់គ្រងការលក់ជាច្រើនដូចជា Kiot Viet, Maybanhang, Suno... ប៉ុន្តែជាមួយនឹងប្រៀបខ្លាំងរបស់ខ្លួន SAPO គឺសមស្របសម្រាប់ហាងលក់ទំនិញ និងបណ្តាញហាងលក់ដុំ វិស័យលក់រាយដូចជាម៉ូដសម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងទេស អាហារ ប្រដាប់ក្មេងលេង ផ្សារទំនើបខ្នាតតូច អំណោយផ្កា សម្ភារៈសំណង់ សៀវភៅ របស់របរម្តាយ និងទារក ថ្នាំពេទ្យ... ជាដើម។ គិតត្រឹមដំណាច់ខែសីហា ឆ្នាំនេះ   SAPO បានអមដំណើរអាជីវកម្ម/ម្ចាស់អាជីវកម្ម/ម្ចាស់ហាងជាង ១៩០.០០០ ក្លាយជាបណ្តាញលក់ និងគ្រប់គ្រងពហុឆានែលដែលប្រើច្រើនបំផុតក្នុងប្រទេសវៀតណាម។ SAPO ត្រូវបានលើកតម្កើងក្នុងពិធីប្រគល់ពានរង្វាន់ជាច្រើនក្នុងវិស័យបច្ចេកវិទ្យាដូចជា Make in Vietnam, ផ្កាយ Khue, ដំណោះស្រាយបច្ចេកវិទ្យាត្រួសត្រាយ ពានរង្វាន់បច្ចេកវិទ្យាវៀតណាមជាដើម។

យោងតាមអ្នកជំនាញ សេដ្ឋកិច្ចវៀតណាមត្រូវបានកំណត់ជាសេដ្ឋកិច្ចនាំចេញ ប៉ុន្តែការប្រើប្រាស់ក្នុងស្រុកនៅតែដើរតួនាទីយ៉ាងសំខាន់។ មាត្រដ្ឋាននៃទីផ្សារលក់រាយទាំងមូលមានសមាមាត្រដ៏ធំនៃ GDP សរុបរបស់ប្រទេស។ ការវិនិយោគលើការលក់រាយ គឺជាការវិនិយោគលើអនាគតនៃសេដ្ឋកិច្ចនៅវៀតណាម។ ទន្ទឹមនឹងនោះ អត្រាកំណើនវណ្ណៈកណ្តាលរបស់វៀតណាមគឺលឿនបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមការប៉ាន់ប្រមាណថា ជាង ៥០% នៃចំនួនប្រជាជនវៀតណាមស្ថិតក្នុងវ័យធ្វើការ ដែលជាក្រុមអាយុដែលមានតម្រូវការប្រើប្រាស់ច្រើនបំផុត ដែលនឹងកំណត់និន្នាការប្រើប្រាស់របស់ប្រជាជនវៀតណាម។ ដូច្នេះហើយ វិស័យលក់រាយគឺជាវិស័យទាក់ទាញមួយ បង្កើតទីលានចូលរួមសម្រាប់អាជីវកម្មចាប់ផ្តើមអាជីវកម្ម”។

បំណងចង់ធ្វើឱ្យអាជីវកម្មលក់រាយនៅវៀតណាមកាន់តែសាមញ្ញជាងនោះគឺ បន្តជាគោលដៅរបស់ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា SAPO។ លោក Trinh Tien Binh នាយកអាជីវកម្មប្រចាំតំបន់ហាណូយនៃក្រុមហ៊ុន SAPO បានចែករំលែកថា៖ “ក្នុងពេលខាងមុខនេះ យើងនឹងបន្តផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យា ក៏ដូចជាវេទិកាកម្មវិធីដោយផ្អែកលើ Microservie និងបណ្តាញទិន្នន័យអ្នកប្រើប្រាស់ និងអតិថិជនផ្ទៃក្នុង។ ទីពីរ SAPO បន្តពង្រីកសាខា និងអភិវឌ្ឍន៍ធនធានមនុស្ស។ SAPO នឹងបន្តបើកដំណើរការកំណែថ្មីដោយផ្អែកលើវេទិកាកម្មវិធីដែលមានស្រាប់ ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អតិថិជនក្នុងការប្រើប្រាស់ និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរបៀបដែលមានប្រសិទ្ធភាពបំផុត”។

ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ជួយអាជីវកម្មលក់រាយទាំងអស់មានឱកាសអភិក្រមផ្ទាល់នឹងចំណេះដឹងអំពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា SAPO កំណត់បេសកកម្មរបស់ខ្លួនក្នុងការរួមចំណែកដល់ការផ្លាស់ប្តូរឌីជីថលនៅវៀតណាម៕

ប្រតិកម្មទៅវិញ