Meey Land - ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុអចលនទ្រព្យជួរមុខរបស់វៀតណាម |
នេះគឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាច្ចេកវិទ្យាអចលនទ្រព្យយ៉ាងតិចតូចដែលត្រូវបានលើកតម្កើងក្នុងពានរង្វាន់ដ៏ថ្លៃថ្លានេះ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា - ហិរញ្ញវត្ថុ - អចលនទ្រព្យ ឯកទេស ជាមួយជំហានលោតផ្លោះជាច្រើន។ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា - ហិរញ្ញវត្ថុ - អចលនទ្រព្យ Meey Land គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងផលិតផលបច្ចេកវិទ្យាដែលបំពេញគ្នាទៅវិញទៅមក ហើយឆ្លើយតបបានយ៉ាងពេញលេញនូវតម្រូវការទាក់ទងនឹងប្រតិបត្តិការអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ដោយបង្កើតនូវវិធីសាស្រ្តទាក់ទងថ្មីទាំងស្រុងសម្រាប់ប្រតិបត្តិការអចលនទ្រព្យ។ អត្ថប្រយោជន៍ដ៏លេចធ្លោរបស់ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា - ហិរញ្ញវត្ថុ - អចលនទ្រព្យ Meey Land គឺការតភ្ជាប់តម្រូវការរបស់ អ្នកប្រើប្រាស់យ៉ាងឆាប់រហ័ស សាមញ្ញ ប្រកបដោយប្រសិទ្ធភាព នាំមកនូវបទពិសោធន៍បច្ចេកវិទ្យាជាច្រើនក្នុងប្រតិបត្តិការអចលនទ្រព្យ។
“App Meey Land គឺជាផ្នែកមួយនៃប្រព័ន្ធអេកូលូស៊ីដែលរួមបញ្ចូលផលិតផលឌីជីថលដែលទាក់ទងគ្នាទៅវិញទៅមក។ ពេលចូលក្នុងកម្មវិធី យើងអាចឃើញទិដ្ឋភាពទូទៅនៃទីផ្សារអចលនទ្រព្យវៀតណាម តើអចលនទ្រព្យប៉ុន្មានត្រូវបានទិញ លក់ ជួល ផ្ទេរ... ឧទាហរណ៍ថា ត្រឹមតែអង្គុយនៅទីនេះអាចមើលឃើញទីក្រុង Mong Cai ដែលមានផ្ទះលក់ចំនួន ៨ ០០០ ខ្នង ទីក្រុង Hai Phong មានផ្ទះលក់ចំនួន ៣ម៉ឺនខ្នង ហើយ Hai Duong និង Quang Ninh មានផ្ទះលកចំនួន ៥ម៉ឺនខ្នងផងដែរ”។
រហូតមកដល់ពេលនេះ ផលិតផល/កម្មវិធីមួយចំនួនរបស់ Meey Land ត្រូវបានដាក់ឱ្យដំណើរការ ហើយត្រូវបានគេវាយតម្លៃខ្ពស់នៅលើទីផ្សារ ដូចជាកម្មវិធីគ្រប់គ្រងអតិថិជន និងប្រភពទំនិញសម្រាប់ ឈ្មួញកណ្តាលអចលនទ្រព្យ (Meey CRM) មូលដ្ឋានគ្រឹះស្វែងរកផែនការជាតិ (Meey Map) ជាដើម។ លោក Nguyen Duc Tai នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុនភាគហ៊ុន Meey Land Group បានឲ្យដឹងថា៖
“ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា - ហិរញ្ញវត្ថុ - ប្រព័ន្ធអេកូឡូស៊ីអចលនទ្រព្យយ៉ាងទូលំទូលាយ យើងខ្ញុំមានគោលបំនងនាំមកនូវបទពិសោធន៍ដ៏ល្អបំផុតដល់ប្រជាជន។ ប្រជាជនអាចទាក់ទងផ្ទាល់ជាមួយអចលនទ្រព្យជាមួយនឹងតម្លៃសមរម្យ ពត៌មានយ៉ាងច្បាស់លាស់ តម្លាភាព ក៏ដូចជាសិក្សាពីតម្លៃដ៏ល្អបំផុតអំពីអចលនទ្រព្យដែលល្អបំផុត ហើយតាមនោះមានមូលដ្ឋានដើម្បីធ្វើប្រតិបត្តិការ វិនិយោគ ទិញលក់យ៉ាងឆាប់រហ័សផងដែរ”។
បច្ចុប្បន្ននេះ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា - ហិរញ្ញវត្ថុ - អចលនទ្រព្យ Meey Land បានដាក់ឲ្យដំណើរការប្រកបដោយជោគជ័យផលិតផលដំបូងដែលប្រើប្រាស់ បច្ចេកវិទ្យាទំនើប និងជឿនលឿនជួរមុខដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI), blockchain, big data។ លោក Hoang Mai Chung ប្រធាន ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនភាគហ៊ុន Meey Land Group បានអះអាងថា៖
“Meey Land គឺជាប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាអចលនទ្រព្យជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាដែលជួយដោះស្រាយបញ្ហាក្នុងវិស័យអចលនទ្រព្យ ជំរុញការទូទាត់នៅទីផ្សារអចលនទ្រព្យ។ ប្រព័ន្ធអេកូឡូស៊ីនេះរួមបញ្ចូលផលិតផលបច្ចេកវិទ្យាឌីជីថលឯកទេសប្រហែល ៣០ សម្រាប់ផ្នែកអចលនទ្រព្យ ហើយបច្ចុប្បន្នផលិតផលរបស់ Meey Land កាន់តែទទួលបានការស្វាគមន៍ជាវិជ្ជមានពីអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។
បដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងជំរុញជំហានលោតផ្លោះសម្រាប់ទីផ្សារអចលនទ្រព្យទាំងមូល។សហគ្រាសបច្ចេកវិទ្យាឌីជីថលជាច្រើនបានខិតខំប្រឹងប្រែងបង្កើតប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យា-ហិរញ្ញវត្ថុ-អចលនទ្រព្យ។ ក្នុងនោះ Meey Land គឺជាសហគ្រាសឌីជីថលឈានមុខគេ។ ហើយមកដល់ពេលនេះ កម្មវិធី Meey Land គឺជាផលិតផលទំនើបបំផុតនៅអាស៊ី។
លោក Nguyen Duc Tai នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុនភាគហ៊ុន Meey Land Group |
ជាមួយនឹងការរួមវិភាគទានរបស់ខ្លួន Meey Land ត្រូវបានលើកតម្កើងក្នុងពិធីប្រគល់ពានរង្វាន់ដ៏ថ្លៃថ្លាជាច្រើន ដូចជា៖ វៀតណាម Digital Awards ឆ្នាំ ២០២១ និងឆ្នាំ ២០២២ ជាមួយនឹងផលិតផល Meey CRM និង Meey Map ពានរង្វាន់ Sao Khue ឆ្នាំ ២០២២ សហគ្រាសបច្ចេកវិទ្យាឌីជីថលឆ្នើមទាំង ១០ នៅវៀតណាមក្នុងឆ្នាំ ២០២៣។ ជាមួយនឹងចក្ខុវិស័យក្លាយជាសម្ព័ន្ធក្រុមហ៊ុនពហុជាតិសាសន៍ Meey Land បានក្លាយទៅជាអង្គភាពត្រួសត្រាយផ្លាស់ប្ដូរឌីជីថលផ្នែកអចលនទ្រព្យរួមចំណែកអះអាងពីបញ្ញាវៃឆ្លាតរបស់វៀតណាម និងពាណិជ្ជសញ្ញាវៀតណាម។
ក្រោយរយៈពេលជាង ៣ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ ក្រុមហ៊ុនភាគហ៊ុន Meey Land Group តែងតែប្រកាន់ខ្ជាប់ជាមួយយុទ្ធសាស្ត្រកសាងប្រព័ន្ធអេកូឡូស៊ីនៃផលិតផលបច្ចេកវិទ្យាឌីជីថលពិសេសសម្រាប់ផ្នែកអចលនទ្រព្យវៀតណាម ហើយកំពុងអនុវត្តន៍សេចក្តីប្រាថ្នាក្នុងការនាំយក ប្រព័ន្ធអេកូឡូស៊ី ហិរញ្ញវត្ថុ អចលនទ្រព្យ Meey Land ឆ្ពោះទៅរកពិភពលោកទាំងមូលផងដែរ៕