Getfly CMR – រួមដំណើរជាមួយសហគ្រាសខ្នាតតូច និងមធ្យមក្នុងការផ្លាស់ប្តូរឌីជីថល |
រួមដំណើរជាមួយរដ្ឋាភិបាលក្នុងកម្មវិធីជួយ ឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យមក្នុងការផ្លាស់ប្តូរឌីជីថល នាំមកនូវប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏ទូលំទូលាយសម្រាប់សហគ្រាសធុនតូច និងមធ្យម ជំរុញកំណើនដ៏ទូលំទូលាយនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Getfly វៀតណាមគឺជាអង្គភាពជួរមុខរួមជាមួយសហគ្រាសខ្នាតតូច និងមធ្យម ( SMEs) លើសន្ទុះផ្លាស់ប្ដូរឌីជីថល ផ្ដល់ដំណោះស្រាយ CMR ជួយសហគ្រាសទទួលបានជោគជ័យ និងទទួលបានកំណើនប្រកបដោយចីរភាព។
ផ្នែករបរជាង ២០០ និងសហគ្រាសជាង ៤០០ កំពុងប្រើប្រាស់ Getfly CRM គឺជាតួលេខគួរឱ្យចាប់អារម្មណ៍សម្រាប់ដំណើរដ៏វែងឆ្ងាយនៃកិច្ចខិតខំប្រឹងប្រែងរបស់ Getfly វៀតណាម ក្នុងរយៈពេលថ្មីៗនេះ។ Getfly Vietnam តែងតែខិតខំប្រឹងប្រែងនាំមកនូវដំណោះស្រាយដ៏ល្អប្រសើរដល់សហគ្រាសក្នុងដំណើរការគ្រប់គ្រង និងប្រតិបត្តិការសហគ្រាសដោយស្វ័យប្រវត្តិ។ ចែករំលែកអំពីដំណើរផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមរាប់ពាន់ លោក Nguyen Huy Hoang នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Getfly CRM មានប្រសាសន៍ថា៖
“មិនមែនគ្រប់គ្នាដែលមានជំនាញក៏ដឹងពីរបៀបគ្រប់គ្រង ហើយចេះបង្កើតកាណាល់ KPI ឡើយ (សន្ទស្សន៍វាយតម្លៃប្រសិទ្ធភាពការងារ ឧបករណ៍វាស់ស្ទង់ និងវាយតម្លៃប្រសិទ្ធភាពការងារ)។ ឧបករណ៍ Getfly អាចជួយគ្រប់គ្រងព័ត៌មានរបស់អតិថិជនបានយ៉ាងងាយស្រួល និងបង្កើតកម្លាំងចលករដល់បុគ្គលិកនៅក្នុងក្រុមហ៊ុន។ ខ្ញុំគិតថានោះគឺជាតម្លៃដ៏ធំបំផុតដែល Getfly នាំយកមកជូនទីផ្សារផងដែរ”។
លោក Nguyen Huy Hoang នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Getfly CRM |
ក្នុងយុគសម័យឌីជីថលនៃខឿនសេដ្ឋកិច្ច តម្រូវការអំពីដំណោះស្រាយបច្ចេកវិទ្យាដែលរួមបញ្ចូលជាមួយសកម្មភាពរបស់សហគ្រាសក្នុងមូលដ្ឋានគ្រឹះ បានបង្កើតកម្លាំងចលករ សម្រាប់សហគ្រាសជ្រើសរើសនឹងវិនិយោគដំណោះស្រាយ CRM ។ ដោយចាប់ផ្តើមអាជីវកម្មប្រកបដដោយជោគជ័យជាមួយនឹងដំណោះស្រាយ Getfly CRM នោះ Getfly វៀតណាមបានអះអាងពីកន្លែងឈរជើងនៅលើទីផ្សារ។ លោក Nguyen Huy Hoang បានឲ្យដឹងថែមទៀតថា៖
“នៅលើទីផ្សារ មានសហគ្រាសបច្ចេកវិទ្យាជាច្រើនដែលបានផ្តល់ដំណោះស្រាយ CRM ប៉ុន្តែជាធម្មតាពួកគេផ្តោតខំខាន់លើកត្តាពីរប៉ុណ្ណោះគឺ៖ ការគ្រប់គ្រងព័ត៌មាន និងទីផ្សារ ហើយក៏មានសហគ្រាសមួយចំនួនដែលផ្តោតខំខាន់លើកត្តា KPI ផងដែរ។ ប៉ុន្តែចំពោះ Getfly CRM កត្តាទាំង៣នេះបាន រួមបញ្ចូលគ្នានៅលើកម្មវិធីតែមួយ គឺជាដំណោះស្រាយកម្រនៅលើទីផ្សារ ជាពិសេសគឺតម្លៃគឺសមរម្យណាស់សម្រាប់សហគ្រាសវៀតណាម។ នេះគឺជាមូលហេតុដែលទីផ្សារបានទទួលយកយើងខ្ញុំផងដែរ”។
ដំណោះស្រាយរួមបញ្ចូលគ្នារបស់ Getfly CRM បានជួយសហគ្រាសដំណើរការកាន់តែមានប្រសិទ្ធភាព។ Getfly CRM ជួយឧបត្ថម្ភបង្កើតដំណើការទីផ្សារ ការលក់ដូរដោយស្វ័យប្រវត្តិ បូកសរុបទិន្នន័យអន្តរកម្មអតិថិជនដោយស្វ័យប្រវត្តិ។ ដំណោះស្រាយទាំងនេះជួយសហក្រាសដំណើរការយ៉ាងរលូន
និងសន្សំសម្ចៃពេលវេលាពី ២ ទៅ ៣ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែនៅតែបង្កើនបរិមាណលក់ទំនិញ។ អ្នកស្រី Bui Thi Hoang Lan ម្ចាស់សហគ្រាសមួយនៅទីក្រុងហាណូយបានចែករំលែកថា៖
“យើងខ្ញុំពេញចិត្តយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរឌីជីថលតាមរយៈដំណោះស្រាយឌីជីថល Getfly CRM ។ កាលពីមុន ប្រតិបត្តិការរបស់យើងមានភាពលំបាកខ្លាំង ចាប់ពីនាមប័ណ្ណ សៀវភៅកត់ត្រា ឯកសារ excel រូបភាពដែលរក្សាទុកក្នុងកុំព្យូទ័រ។ ប៉ុន្តែឥឡូវនេះ ព័ត៌មានទាំងអស់នោះត្រូវបានរក្សាទុកក្នុងប្រព័ន្ធគ្រប់គ្រង CRM តែមួយ ពោលគឺការគ្រប់គ្រងងាយស្រួល និងប្រកបដោយប្រសិទ្ធភាពផងដែរ”។
បច្ចុប្បន្ននេះ Getfly កំពុងដាក់ចេញនូវយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្រ Mobile First ។ ជំនួសឱ្យការភ្ជាប់ទៅនឹងកុំព្យូទ័រ នាពេលអនាគត សហគ្រាសនឹងចាត់ទុកកម្មវិធីគ្រប់គ្រងសហគ្រាស CRM ជាកម្មវិធីផ្នែកទន់ ដែលដំណើរការយ៉ាងងាយស្រួលនៅលើទូរស័ព្ទគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាមួយនឹងការវិនិយោគជាប្រព័ន្ធក្នុងរយៈពេលកន្លងមក កំណែ Getfly CRM នៅលើ Mobile App នឹងបង្កើតឧត្តមភាពប្រកួតប្រជែងដ៏ធំ ហើយនាំមកនូវតម្លៃដ៏ធំជូនសហគ្រាស។ ដោយបានកំណត់ជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល Getfly វៀតណាមតែងតែប្រកាន់ខ្ជាប់នឹងបេសកកម្មរបស់ខ្លួនក្នុងការផ្លាស់ប្តូរឌីជីថលទូទាំងប្រទេស ក៏ដូចជាជាមួយនឹងការរំពឹងទុកនាំយកផលិតផលផ្នែកទុនវៀតណាមដែលមានគុណភាពខ្ពស់ខិតមកជិតសហគ្រាសទាំងអស់ក្នុងទេស និងទូទាំងអាស៊ីអាគ្នេយ៍។ លោក Nguyen Huy Hoang ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Getfly បានសម្តែងថា៖
“ចាប់តាំងពីពេលបង្កើតមក ខ្ញុំតែងតែសង្ឈឹមចង់ផលិតកម្មវិធីដែលអាចលក់នៅជុំវិញពិភពលោក ហើយខ្ញុំជឿជាក់ថា ជាមួយនឹងការវិនិយោគបច្ចេកវិទ្យា និងទិសដៅដូច្នេះ យើងនឹងមានឋានៈដ៏ល្អនាពេលអនាគត។ យើងខ្ញុំជឿជាក់ថា ផលិតផលរបស់ Getfly នឹងមានវត្តមាននៅលើទីផ្សារពិភពលោក ដោយអះអាងពីតម្លៃនៃផលិតផលបច្ចេកវិទ្យារបស់វៀតណាម”។
ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួច ហើយជាឱកាសលោតផ្លោះសម្រាប់វៀតណាមនិយាយរួម និងសហគ្រាសនិយាយដោយឡែកឈានឡើង
ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ជៀសវាងហានិភ័យឱនភាព។ ជាមួយនឹងការរួមវិភាគទានរបស់ខ្លួនក្នុងបុព្វហេតុរួមដំណើរជាមួយសហគ្រាសវៀតណាមផ្លាស់ប្ដូរឌីជីថល Getfly វៀតណាមត្រូវបានទទួលស្គាល់ ហើយបានលើកតម្កើងប្រគល់ពានរង្វាន់បច្ចេកវិទ្យាឌីជីថលជាច្រើននៅវៀតណាមផងដែរ៕