Base.vn - មូលដ្ឋានគ្រឹះអភិបាលកិច្ចសហគ្រាសជួរមុខនៅវៀតណាម

Chia sẻ
(VOVWORLD) - ជាមួយនឹងសហគ្រាសជាង ៧ ០០០ អង្គភាព ចំពោះវិស័យផ្សេងៗគ្នា ក្នុងនោះមានសហគ្រាសជាច្រើនស្ថិតក្នុង Top ១០០ នៅវៀតណាម គឺជាអតិថិជនដែលបានប្រើប្រាស់ Base.vn។ 
 
 
Base.vn - មូលដ្ឋានគ្រឹះអភិបាលកិច្ចសហគ្រាសជួរមុខនៅវៀតណាម - ảnh 1លោក Pham Kim Hung អគ្គនាយក (CEO) និងជាស្ថាបនិក Base Enterprise (ប្រភព៖ partner.base.vn)

Base.vn ត្រូវបានក្រុមហ៊ុនភាគហ៊ុន Base Enterprise ដំណើរការ និងអភិវឌ្ឍ ហើយនាបច្ចុប្បន្នគឺជាមូលដ្ឋានគ្រឹះ អភិបាលកិច្ចសហគ្រាសដ៏ពេញនិយមជួរមុខនៅវៀតណាម។ បន្ទាប់ពីកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏ធំទូលាយ ដែលត្រូវបានប្រៀបប្រដូចជាសញ្ញាសម្គាល់បច្ចេកវិទ្យា" នៅវៀតណាមក្នុងខែឧសភា ឆ្នាំ ២០២១  ជាមួយនឹងការដែលក្រុមហ៊ុនបច្ចេកវិទ្យា FPT បានក្លាយទៅជាវិនិយោគិនយុទ្ធសាស្ត្ររបស់  Base Enterprise នោះ  មូលដ្ឋានគ្រឹះ Base.vn ត្រូវបានគេរំពឹងថានឹងក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្ដូរឌីជីថលសម្រាប់សហគ្រាសជាង ៨០ ម៉ឺននៅទូទាំងប្រទេសនាពេលខាងមុខផងដែរ។

ដោយមានវត្តមាននៅលើទីផ្សារតាំងពីឆ្នាំ ២០១៧ មក Base.vn គឺជាកម្មវិធីផ្នែកទន់សេវាកម្មជំនួយដំណើរការ និងអភិបាលកិច្ចសហគ្រាសដ៏ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពបំផុត ជាមួយនឹងមុខងារពិសេសលេចធ្លោជាច្រើន។ នេះគឺជាដំណោះស្រាយបច្ចេកវិទ្យាឌីជីថលដែលត្រូវបានបង្កើតឡើង និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនភាគហ៊ុន Base Enterprise ដោយផ្អែកលើមូលដ្ឋានសមិទ្ធិផលនៃគំរូគ្រប់គ្រងដ៏ល្បីល្បាញនៅលើពិភពលោក។ គោលដៅនៃដំណោះស្រាយគឺដើម្បីដោះស្រាយរាល់បញ្ហារបស់សហគ្រាស រួមមានការគ្រប់គ្រងធនធានមនុស្ស ការកសាង និងការអនុវត្តផែនការ/គម្រោង ។ តាមទិសដៅកាត់បន្ថយពេលវេលាចេញការសម្រេចចិត្ត និងលើកកម្ពស់ផលិតភាពការងារ។ កម្មវិធីទាំងអស់រួមបញ្ចូលនៅលើ Base.vn សុទ្ធតែអាចប្រើយ៉ាងងាយស្រួលនៅលើកម្មវិធីរបស់កុំព្យូទ័រ ឧបករណ៍ចល័តដូចជាស្មាតហ្វូន ថេប្លេត (ក្រោមប្រព័ន្ធប្រតិបត្តិការទាំងពីរដែលដំណើរការដោយ iOS និង Android)។ លើសពីនេះទៅទៀត កម្មវិធីធំៗទាំងអស់សុទ្ធតែមានពហុភាសា (វៀតណាម អង់គ្លេស) ហើយត្រូវបានអាប់ដេតជាប្រចាំ។ លោក Pham Kim Hung អគ្គនាយក (CEO) និងជាស្ថាបនិក Base Enterprise បានឲ្យដឹងថា៖ "Base flatform គឺជាមូលដ្ឋានគ្រឹះមិនដូចមូលដ្ឋានគ្រឹះណាមួយ ដែលមាននៅវៀតណាមឡើយ។ កម្មវិធីទាំងនេះត្រូវបានបង្កើតឡើងដោយឯករាជ្យ និងស៊ីជម្រៅ។ វាអាចតភ្ជាប់ ផ្លាស់ប្តូរទិន្នន័យ និងផ្សំជាមួយគ្នា។ ក្នុងរយៈពេល ៥ ឆ្នាំ (២០១៦-២០២១) Base បានអភិវឌ្ឍន៍កម្មវិធីចំនួន ៥០ ដើម្បីដោះស្រាយបញ្ហាធំៗចំនួន ៣ ។ ទីមួយគឺបញ្ហានៃការបង្កើនប្រសិទ្ធភាពការងារ។ ទីពីរគឺការគ្រប់គ្រងធនធានមនុស្ស និងទីបីគឺការគ្រប់គ្រងព័ត៌មាន"។មុខងារលេចធ្លោមួយចំនួនរបស់មូលដ្ឋានគ្រឹះនេះរួមមានការពង្រីក គ្មានដែនកំណត់ និងលទ្ធភាពរួមបញ្ចូលដ៏ទូលំទូលាយ។ អំពីលទ្ធភាពពង្រីកគ្មានដែនកំណត់នោះ Base.vn ត្រូវបានរចនា និងកសាងឡើងជាមួយនឹងលទ្ធភាពពង្រីកដោយគ្មានកំណត់ ពោលគឺមិនត្រឹមតែជាមួយកម្មវិធីដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងមានកម្មវិធីថ្មីសម្រាប់ដោះស្រាយបញ្ហាផ្សេងៗផងដែរ។ អំពីលទ្ធភាពរួមបញ្ចូលគ្នាលើគ្រប់ជ្រុងជ្រោយនោះ មូលដ្ឋានគ្រឹះនេះអាចរួមបញ្ចូលកម្មវិធីទាំងអស់យ៉ាងងាយស្រួលជាមួយគ្នា។ ពន្យល់ពីកម្លាំងចលករកសាងដំណោះស្រាយ លោក Pham Kim Hung បានចែករំលែកថា៖ "រយៈពេលធ្វើការជាមួយសហគ្រាសជាច្រើន យើងខ្ញុំយល់ថា ពួកគេជួបប្រទះនឹងការលំបាកជាច្រើន មិនត្រឹមតែទាក់ទងនឹងបញ្ហាអភិបាលកិច្ចប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបញ្ហា បង្កើនផលិតភាពរបស់ពលករ បង្កើតបរិយាកាសការងារមានការតភ្ជាប់ បង្កើតលំហូរព័ត៌មានតម្លាភាពនិងប្រកបដោយប្រសិទ្ធភាព បង្កើន និងអភិវឌ្ឍន៍។ ខ្ញុំជឿជាក់ថា Base.vn នាំមកជូនសហគ្រាសវ័យក្មេងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍រយៈពេលយូរអង្វែង និងនិរន្តរភាពនាពេលអនាគត"។

ដោយមានសមត្ថភាពឆ្លើយតបតម្រូវការជាបន្តបន្ទាប់អំពីការគ្រប់គ្រងពហុកម្រិត ពហុទិសរបស់សហគ្រាសនោះ ដំណោះស្រាយ Base.vn របស់ Base Enterprise ទទួលការគាំទ្រ ការស្វែងរក និងការដាក់ឱ្យប្រើប្រាស់កម្មវិធីពីសហគ្រាសក្នុងប្រទេសលើគ្រប់វិស័យកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមព័ត៌មានរបស់ Base Enterprise បានឲ្យដឹងថា មកទល់ពេលនេះ មានសហគ្រាសចំនួន ៧ ០០០ អង្គភាពលើគ្រប់វិស័យផ្សេងៗគ្នា ដូចជាពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ Marketing ការលក់រាយ និងសេវាកម្មបានអនុវត្តន៍សេវាកម្ម Base.vn  ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន និងសហក្រាសជួរមុខដូចជា៖ Vin Group, ACB Bank, Sacombank, Bamboo Airways, Decathlon។ ក្នុងនាមជាអតិថិជនសហគ្រាសមួយក្នុងចំណោមអតិថិជនសហគ្រាសរាប់ពាន់ ដែលកំពុងអនុវត្តន៍ប្រកដោយជោគជ័យនូវដំណោះស្រាយ Base.vn របស់ Base Enterprise លោកបណ្ឌិត Nguyen Dang Hanh អគ្គនាយក និងជាស្ថបនិកក្រុមហ៊ុនភាគហ៊ុនផ្ដល់ប្រឹក្សាស្ថាបត្យកម្ម បច្ចេកទេស និងសំណង់ Arteco បានឲ្យដឹងថា៖ "ខ្ញុំជឿជាក់ថាឧបករណ៍ធ្វើពលកម្មនឹងសម្រេច ៤០% នៃលទ្ធផលការងាររបស់ក្រុមហ៊ុនមួយ។ ដូច្នេះហើយ ចាប់តាំងពីពេលបង្កើតក្រុមហ៊ុន Arteco មក ខ្ញុំបានស្វែងរកយ៉ាងសកម្មនូវដំណោះស្រាយគ្រប់គ្រងសហគ្រាស ហើយខ្ញុំបានជួបជាមួយ Base.vn។នេះគឺជាដំណោះស្រាយមូលដ្ឋានមួយដែលបានបង្កើតឡើងដោយប្រជាជនវៀតណាម ហើយមានភាពស្រដៀងគ្នាជាច្រើនអំពីការត្រិះរិះចំពោះមូលដ្ឋានគ្រឹះអន្តរជាតិ។ ដោយមានការជួយសម្រួលបីកញ្ចប់ឧបករណ៍ Base.vn ថ្នាក់ដឹកនាំក្រុមហ៊ុនយើងខ្ញុំអាចវាយតម្លៃពីប្រសិទ្ធភាពការងាររបស់បុគ្គលិកគ្រប់រូបក៏ដូចជាការវាយតម្លៃជាទូទៅអំពីប្រសិទ្ធភាពប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងមូលផងដែរ"។

រីឯខ្លួនវិញ នាយកប្រតិបត្តិលោក Pham Kim Hung បានអះអាងថា Base Enterprise នឹងបន្តខិតខំប្រឹងប្រែងកសាងដំណោះស្រាយបច្ចេកវិទ្យាជឿនលឿន រួមដំណើរជាមួយសហគមន៍ធុរកិច្ច ដើម្បីការរីកចម្រើន និងភាពខ្លាំងមាំមួនរបស់វៀតណាម ក៏ដូចជាឆ្ពោះទៅកាន់ពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ