ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ២៩ ខែមេសា

Chia sẻ
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ២៩ ខែមេសា - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN)

គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែមេសា នៅលើពិភពលោកមានអ្នកឆ្លងជំងឺ កូវីដ ១៩ សរុបជិត ១៥០ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៣,១ លាននាក់ត្រូវស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាត កូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹង ថា រកឃើញកណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦៨៩ នាក់ ហើយមានករណីជាសះស្បើយចំនួន ៩៩៤ នាក់។ គិតត្រឹមថ្ងៃតី ២៨ ខែមេសាកម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១ ៧៦១ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៨៨ នាក់៕

ប្រតិកម្មទៅវិញ