ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៧ មករា នៅវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ២១ ០០២ នាក់ និងមានករណីស្លាប់ចំនួន ១២៦ នាក់។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ២៧ មករា នៅវៀតណាម - ảnh 1រូបថត៖ VOV

នាថ្ងៃទី ២៧ មករា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ២៦ មករា ដល់ម៉ោង ១៦ ថ្ងៃទី ២៧ មករា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៥ ៧២៧ នាក់ នៅតាមខេត្តក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ២១ ០០២ នាក់ និងមានករណីស្លាប់ចំនួន ១២៦ នាក់។

ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២ ២០៣ ២០៨ នាក់ ជាប់ចំណាត់ថ្នាក់ទី ២៨ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៤ ផងដែរ៕

ប្រតិកម្មទៅវិញ