នាថ្ងៃទី ២១ មេសា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ២០ មេសា ដល់ម៉ោង ១៦ ថ្ងៃទី ២១ មេសា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១២ ០២៩ នាក់។ នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺសរុបចំនួន ១០ ៥៣៣ ១៦៤ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ អ្នកជំងឺចំនួន ៨ ៦៩៣ នាក់ត្រូវបានព្យាបាលជាសះស្បើយ។ នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបជាង ២១០,៥ លានដូសជូនប្រជាជនហើយ៕