ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១៥​ មករា នៅវៀតណាម

Chia sẻ
(VOVWORLD) - ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ២ លាន នាក់
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១៥​ មករា នៅវៀតណាម - ảnh 1រូបថត៖ ក្រសួងសុខាភិបាល

នាថ្ងៃទី ១៥ មករាឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១៤ មករា ដល់ម៉ោង ១៦ ថ្ងៃទី ១៥ មករា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៦ ៣៧៨ នាក់ នៅតាមខេត្តក្រុង នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៥១ ៧៤៤ នាក់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ២ លាន នាក់ ៕

ប្រតិកម្មទៅវិញ