ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១២​ មករា នៅវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៣៨ ៩៤៣ នាក់ និងមានករណីស្លាប់ចំនួន ១៧៧ នាក់។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១២​ មករា នៅវៀតណាម - ảnh 1រូបថត៖ VOV

នាថ្ងៃទី ១២ មករា ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ១១ មករា ដល់ម៉ោង ១៦ ថ្ងៃទី ១២ មករា វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៦ ១៣៥ នាក់ នៅតាមខេត្តក្រុងចំនួន ៦០ នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីជាសះស្បើយចំនួន ៣៨ ៩៤៣ នាក់ និងមានករណីស្លាប់ចំនួន ១៧៧ នាក់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៩៥៨ ៧១៩ នាក់ ផងដែរ៕

ប្រតិកម្មទៅវិញ