រដ្ឋាភិបាលឡាវប្រកាសយកឈ្នះជាបឋមលើជំងឺរាតត្បាត COVID-19

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisolithបានសង្តត់ធ្ងន់ថាជ័យជំនះនេះគឺមកពីការចូលរួមចំណែករបស់ប្រជាជនឡាវទាំងមូល ក្នុងការអនុវត្តន៍វិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
រដ្ឋាភិបាលឡាវប្រកាសយកឈ្នះជាបឋមលើជំងឺរាតត្បាត COVID-19 - ảnh 1 រដ្ឋាភិបាលឡាវប្រកាសយកឈ្នះជាបឋមលើជំងឺរាតត្បាត COVID-19 (រូបថត៖ VOV)

រដ្ឋាភិបាលឡាវបានប្រកាសថា ប្រទេសនេះបានយកឈ្នះជាបឋមលើជំងឺរាតត្បាត COVID-19 បន្ទាប់ពីអ្នកជំងឺ COVID-19 ទាំង ១៩ នាក់ ត្រូវបានអនុញ្ញត្តិឲ្យចាកចេញពីមន្ទីពេទ្យ ហើយគ្មានករណីឆ្លងជំងឺក្នុងរយៈពេល ៥៩ ថ្ងៃជាប់ៗគ្នា។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងវៀងចន្ទន៍នាថ្ងៃទី ១០ខែមិថុនា នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisolith បានអះអាងថា ជ័យជំនះនេះ គឺជាជំហានដ៏សំខាន់។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីក៏បានសង្តត់ធ្ងន់ថាជ័យជំនះនេះគឺមកពីការចូលរួមចំណែករបស់ប្រជាជនឡាវទាំងមូល ក្នុងការអនុវត្តន៍វិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ