ជំងឺរាតត្បាតកូវីដ-១៩ នៅតែជាបញ្ញាសុខាភិបាលសកលជាបន្ទាន់

Chia sẻ
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។ បន្ទាប់នោះគឺឥណ្ឌា និងប្រេស៊ីល។
ជំងឺរាតត្បាតកូវីដ-១៩ នៅតែជាបញ្ញាសុខាភិបាលសកលជាបន្ទាន់ - ảnh 1បុគ្គលិកពេទ្យធ្វើតេស្តរកជំងឺរាតត្បាតកូវីដ ១៩ លើប្រជាជននៅទីក្រុងសៀងហៃ ប្រទេសចិន  (រូបថត៖ THX/VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ១៤ មេសា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ សរុបជាង ៥០១ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៦,២១ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។ បន្ទាប់នោះគឺឥណ្ឌា និងប្រេស៊ីល។

ទោះបីជាចំនួនអ្នកឆ្លងជំងឺថ្មី និងករណីស្លាប់ដោយសារជំងឺរាតត្បាតកូវីដ-១៩ បន្តថយចុះក៏ដោយ ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៣ ខែមេសាបានបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ-១៩ នៅតែជាបញ្ហាសុខាភិបាលសកលជាបន្ទាន់ ព្រមទាំងផ្ដល់អនុសាសន៍ថា បណ្ដាប្រទេសនៅតែចាំបាច់ត្រូវត្រៀមខ្លួនជាស្រេចប្រតិកម្មចំពោះជំងឺរាតត្បាតយ៉ាងឆាប់រហ័ស និងទូលំទូលាយផងដែរ៕

ប្រតិកម្មទៅវិញ